ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការបង្ហាញរូបរាងរបស់ទូរស័ព្ទ Galaxy Note 7 កាលពីយប់ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១៦ នេះ ក្រុមហ៊ុនសាមសុង បានរៀបចំការជួបជុំដ៏ ពិសេសមួយ នៅក្នុងទីក្រុងភ្នំពេញ សម្រាប់អ្នកសារព័ត៌មានជាច្រើននាក់មកពីស្ថាប័នផ្សេងៗដូចជា កាសែត ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ដើម្បីទស្សនាការផ្សាយផ្ទាល់ពីការបង្ហាញ រូបរាងរបស់ទូរស័ព្ទ សាមសុង Galaxy Note 7 ដែលមនុស្សជាច្រើនលាននាក់ទូទាំងពិភពលោក កំពុងទន្ទឹងរង់ចាំ ទស្សនាមហាព្រឹត្តិការណ៍នេះផងដែរ។

នៅក្នុងព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបនេះ អ្នកសារព័ត៌មានជាច្រើននាក់ បានទស្សនាយ៉ាងជក់ចិត្ត ដោយមានការជជែកបង្ហាញចំណាប់អារម្មណ៍ ក៏ដូចជាផ្តិតយករូបភាពនៃព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលផ្សាយផ្ទាល់ ពីទីក្រុងញយ៉កនេះ។ មិនតែប៉ុណ្ណោះ ពួកគាត់ក៏បានរីករាយជាមួយនឹងការចាប់ ឆ្នោតផ្សងសំណាង យ៉ាងច្រើនទៀតផង។ 

តាមរយៈការបង្ហាញរូបរាងរបស់សាមសុងGalaxy Note 7 ទូរស័ព្ទដៃស៊េរីថ្មីប្រភេទផាប់ប្លែតនេះ (Phablet) ផ្តល់សុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់ ជាមួយប្រព័ន្ធការពារសុវត្ថិភាព Samsung Knox និងបច្ចេកវិទ្យា iris scanner ថ្មីក្នុងការស្កេន ប្រស្រីភ្នែកដើម្បីដោះសោរ និងព្រមទាំង មុខងារកាន់តែ អស្ចារ្យ របស់ប៊ិក S-Pen និង IP68 ការពារធូលីដី និងធន់នឹងទឹក ដែលអាចឲ្យអ្នកប្រើប្រាស់កត់ត្រា យ៉ាងងាយស្រួល ដោយគ្មានការរំខាន ទោះបីជានៅពេលដែល អេក្រង់សើមក៏ដោយ។ លើសពីនេះ ទៅទៀត អ្នកប្រើប្រាស់អាចរីករាយក្នុងការទស្សនាកម្សាន្ត ជាមួយនឹងលក្ខណៈពិសេសរបស់ មុខងារ HDR video streaming ។ ជាមួយនឹងសាមសុងGalaxy Note7 ្រកុមហ៊ុនសាមសុងនៅតែបន្តឆ្ពោះ ទៅមុខក្នុងការរចនា រូបរាងឲ្យកាន់តែមានភាពល្អឥតខ្ចោះ តាមរយៈការច្នៃប្រឌិតថ្មីដែលបំពាក់ ជាមួយនឹងអេក្រង់ប្រភេទ 5.7” Quad HD Dual edge Super AMOLED ទំហំ 2560 x 1440 (518ppi) ដើរដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 (Marshmallow) ដ៏កំពូល និងរ៉េមទំហំ 4GB (LPDDR4) ថែមទាំងបំពាក់ដោយកាមេរ៉ាក្រោយ dual-pixel ទំហំ 12MP OIS (F1.7) និងកាមេរ៉ាមុខទំហំ 5MP (F1.7) ។ ដោយមានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 64GB ទូរស័ព្ទ Galaxy Note7 ថែមទាំងអាចបន្ថែមមេម៉ូរីប្រភេទ microSD ដល់ទៅ 256GB និងភ្ជាប់មកជាមួយថ្មទំហំធំ 3,500mAh ងាយស្រួលសន្សំសំចៃ ការប្រើប្រាស់តាមរយៈមុខងាររបស់ Smart Manager និងអាចសាកថ្មបានលឿនដោយប្រើរន្ធ USB-C ថ្មី និងសាកថ្មឥតខ្សែបានគ្រប់ទីកន្លែង។ 

ទូរស័ព្ទសាមសុង Galaxy Note7 បង្កើតតុល្យភាពរវាងការងារ និងការកម្សាន្ត ដែលធ្វើឲ្យមនុស្ស គ្រប់រូបសម្រេចបាន ច្រើនជាងអ្វីដែលគេគិតថា អាចធ្វើទៅបាននៅលើស្មាតហ្វូន។ គួររំលឹកផងដែរថាក្រុមហ៊ុនសាមសុងក៏បានរៀបចំដំណើរទស្សនៈកិច្ច ដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួនជាច្រើននាក់ ទៅកាន់ប្រទេសសិង្ហបុរីដើម្បីចូលរួមកម្មវិធីផ្សាយផ្ទាល់ ពីទីក្រុងញ៉ូវយកអំពីការដាក់បង្ហាញជាផ្លូវការរបស់ទូរស័ព្ទសាមសុង Galaxy Note7 នេះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]