ភ្នំពេញ៖ សព្វថ្ងៃនេះការប្រែក្លាយស្មាតហ្វូនអោយទៅ​ ជាកាមេរ៉ាអាជីព គឺកំពុងតែត្រូវបានក្រុមហ៊ុនស្មាតហ្វូនធំៗ មួយចំនួនកំពុងតែប្រកួតប្រជែង ជាមួយនឹងការថតរូបតាមរយៈបច្ចេកវិទ្យា និង មុខងារដែលមានស្រាប់នៅលើទូរស័ព្ទ។មិនតែប៉ុណ្ណោះចំពោះទូរស័ព្ទស្មាតហ្វូន LG G5se គឺមិនដូចគ្នាទេ ព្រោះវាមានសមត្ថភាពទាំងខាងក្នុងនឹងទាំងខាងក្រៅមានន័យថាក្រៅពី បច្ចេកវិទ្យាដ៏អស្ចារ្យនៃកាមេរ៉ាវា ក៏អាចបន្ថែមនូវឧបករណ៍ជំនួយ ដែលផ្តល់នូវភាពជឿជាក់ កាន់តែខ្លាំងឡើងក្នុងការថតរូបភាពទោះបីជានៅក្នុងស្ថានភាពណាក៏ដោយ។

ជាមួយនឹងការប្រើប្រាស់ឧបករណ៍ជំនួយ LG Cam Plus គឺរឹតតែពិសេសថែមទៀតដោយសារតែឧបករណ៍នេះ គឺអាចភ្ជាប់ជាមួយនឹងទូរស័ព្ទ បានយ៉ាងងាយស្រួយតាមរយៈការដោតជាប់នឹងថ្ម ហើយនៅលើឧបករណ៍នេះ គឺមានប៊ូតុងសំរាប់ Capture Zoom in និង Zoom out បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ប៉ះទៅលើអេក្រង់ និង ប្រើប្រាស់ដៃទំាងពីររបស់លោកអ្នក ក្នុងការថតរូបដូចមុននោះទេ គឺអាចធ្វើការថតរូប និង វីដេអូជាមួយកំរិតសំលេង ច្បាស់ល្អដោយគ្រាន់តែ ប្រើប្រាស់ដៃម្ខាងរបស់លោកអ្នកតែប៉ុណ្ណោះ ហើយ LG Cam Plus ក៏ត្រូវបានភ្ជាប់មក ជាមួយនូវកំរិតថ្ម 1200 mhA ដែលជំនួយក្នុងការថតរូបបានយូរ និងមានភាពងាយស្រួល ដល់ការប្រើប្រាស់ ។

សូមជំរាបថា LG G5se ត្រូវបានក្រុមហ៊ុន LG បំពាក់ដោយ កាមេរ៉ាខាងក្រោយចំនួនពីរគ្រាប់(Dual Rear Camera) ដែលមានអមមកនូវ ជាមួយនឹងភ្លើងហ្វាស់ជំនួយពីរគ្រាប់ (ដូចគ្នាទៅហ្នឹងកាមេរ៉ាដែរក្នុងនោះ ក៏មានស៊ិនស័រសំរាប់ចាប់រូបភាព ដ៏វៃឆ្លាតផងដែរ។ នៅក្នុងចំណោមកាមេរ៉ាទាំងពីរគ្រាប់នោះ គឺមានមុខងារ និង តួនាទីខុសៗគ្នាគឺមួយគ្រាប់ដែលមានទំហំ 16 មេហ្គាភិចសែល មានសមត្ថភាពអាចចាប់រូបភាពច្បាស់បែបធម្មជាតិបាននៅក្នុងកម្រិត 78 ដឺក្រេ មានន័យថាវាដូចទៅនឹង កាមេរ៉ាថតរូបរបស់ស្មាតហ្វូនដទៃទៀត អញ្ចឹងដែរ។ ចំពោះមួយគ្រាប់ទៀត គឺមានទំហំ 8 មេហ្គាភិចសែល ដែលអាចចាប់រូបភាព បានរហូតដល់ កំរិត 135 ដឺក្រេ ជាមួយមុខងារ OIS, Laser autofocus មានន័យថាវាមានសមត្ថភាព អាចថតរូបភាពបានដូចគ្នាជាមួយនឹងកាមេរ៉ា Professional ដែលមានកែវម៉ាស៊ីន Lens កំរិត 15មម និង 16មម គឺលក្ខណះ (Wide-Angel) អាចថតរូបភាពបានទំហំធំជាងមុនទោះបីជាក្នុងលក្ខខ័ណ្ឌបែបណាក៏ដោយក៏ រូបភាពមួយសន្លឹកដែលផ្តិតចេញពី កាមេរ៉ារបស់ទូរស័ព្ទ LG G5se គឺពិតជាស្រស់ស្អាតជាទីគាប់ចិត្ត។

សូមបញ្ជាក់ផងដែរថាឥលូវនេះ LG Cam Plus មានវត្ដមាននៅគ្រប់ សាខា របស់ LG BrandShop ទំនាក់ទំនងព័ត៌មានបន្ថែម 023 888 199 ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]