ចិន៖ ជារឿងមួយដ៏ហួសហេតុ និងខ្លោចចិត្ត នៅពេលដែលបានឃើញនឹងភ្នែកស្តែងៗ ដោយយោងតាម វីដេអូឃ្លីបមួយ បង្ហាញពី រថយន្តមួយគ្រឿង សណ្តោងសត្វឆ្កែមួយក្បាល នៅពីក្រោយ ជិះអូសគ្នា រហូតដល់ងាប់ យ៉ាងអណោចអធ័ម ។

ហេតុការណ៍នេះកើតឡើងនៅខេត្ត Shandong ប្រទេសចិន និងវីដេអូមួយ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដែលបង្ហាញអំពើឃោរឃៅទៅលើសត្វឆ្កែ។ រថយន្តមួយគ្រឿងម៉ាក SUV ជិះសណ្តោងអូសសត្វឆ្កែពីក្រោយ រហូតដល់ងាប់ ដែលធ្វើឲ្យមហាជនជាច្រើន សម្តែងនូវអារម្មណ៍អាណិតអាសូរដល់សត្វឆ្កែ លាយឡំនឹងកំហឹងលើម្ចាស់រងយន្តនោះយ៉ាងខ្លាំង។

ក្នុងវីដេអូ គេសង្កេតឃើញថា សត្វឆ្កែមួយក្បាលនោះ បានព្យាយាមទប់ខ្លួនវានៅខាងក្រោយរថយន្តនោះដែរ តែយ៉ាងណាក៏មិនអាចទៅរួចដែរ ដោយសារកម្លាំងនៃរថយន្តខ្លាំងជាង មិនថែមតែប៉ុណ្ណោះ ម្ចាស់រថយន្ត ម៉ាក SUV នេះ ក៏ត្រូវបានមនុស្សជាច្រើនព្យាយាមឃាត់ឲ្យឈប់ដែរ ប៉ុន្តែមិនបានសម្រេច ហើយថែមទាំងតម្លើងល្បឿនលឿនជាងមុនទៀតផង ។

តែយ៉ាងណាមិញ ការព្យាយាមឃាត់រថយន្តពីសំណាក់មហាជន ដែលកំពុងពោរពេញដោយកំហឹង ក៏ទទួលបានជោគជ័យ ហើយភ្លាមៗនោះ ម្ចាស់រថយន្តក៏ទទួលបានការស្វាគមន៍ជាច្រើនដៃ ពីសំណាក់មហាជននៅទីនោះផងដែរ ។ ក្រោយមកទៀតប៉ូលិស ក៏បានមកដល់​ហើយរារាំងអំពើហិង្សាទៅលើម្ចាស់រថយន្តនោះ រួចឃាត់ខ្លួន និងនាំចេញពីកន្លែងកើតហេតុ។ ចំនែកឯសត្វឆ្កែ ដ៏គួរឲ្យអាណិតវិញ បានរងរបួសខ្លាំងពេក បណ្តាលឲ្យងាប់បាត់តែម្តងទៅ ។

ជាមួយគ្នានេះដែរ វីដេអូមួយនេះបានក្លាយជា ប្រធានបទដ៏ក្តៅគគុកមួយ ស្របពេលដែល មហាជនជាច្រើន​ បានប្រមែលប្រមូលគ្នា ស្នើសុំឲ្យតុលាការកាត់ក្តីវិនិច្ឆ័យ លើម្ចាស់រថយន្តនោះ ឲ្យស្លាប់ដូចគ្នា ទៅនឹងអ្វីដែលគេបានធ្វើទៀតផង៕

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]