ភ្នំពេញ៖ នៅក្នុងខែសីហានេះ ទូរទស្សនិកជនរបស់ភីអិនអិន នឹងបានផ្ទុះសំណើចជាមួយវេហាស័ព្ទ កំប្លុកកំប្លែងរវាងអ្នកនាង ខាត់ សុឃីម និងលោក ចាប ចៀន ក្នុងកម្មវិធី «វេទិកាព្រហ្មម៉ាញ» របស់ភីអិនអិន។

អ្នកនាង ខាត់ សុឃីម នឹងចូលខ្លួនជាពិធីករជំនួសលោក ព្រហ្មម៉ាញ ដែលនឹងអវត្តមាននៅក្នុង ខែសីហានេះ។

អ្នកនាងខាត់ សុឃីម នឹងបញ្ចេញវេហាស័ព្ទកំប្លែង ប្រដេញប្រសងជាមួយដៃគូគឺលោក ចាប ចៀន ដើម្បីបង្កនូវបរិយាកាស សប្បាយរីករាយជូនដល់ ទូរទស្សនិកជនភីអិនអិន នៅរៀងរាល់រាត្រីថ្ងៃពុធ។

«វេទិកាព្រហ្មម៉ាញ» បាន និងកំពុងចាក់ផ្សាយ ហើយក៏កំពុងតែ ទទួលបានប្រជាប្រិយភាពពីសំណាក់ទូរទស្សនិកជន អស់ជាច្រើនសប្តាហ៍មកហើយ។ កម្មវិធីនេះកំពុងចាក់ផ្សាយនៅក្នុងម៉ោងមាស របស់ភីអិនអិន ជារៀងរាល់ថ្ងៃពុធ វេលាម៉ោង៨ និង៣០នាទី ទៅដល់ម៉ោង៩យប់។

កម្មវិធីវេទិកាព្រហ្មម៉ាញកន្លងមក មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតារាល្បីៗ ដូចជា លោក នេនទុំ អ្នកនាង សារ៉ាយ សក្កណា អ្នកនាង ទូច ស្រីល័ក្ខ កញ្ញា ព្រះកាយច័ន្ទ និងកញ្ញា នៅ សូនីតាជាដើម។

សម្រាប់ថ្ងៃពុធ ទី០៣ ខែសីហា នេះ កម្មវិធី «វេទិកាព្រហ្មម៉ាញ» នឹងមានទស្សនីយភាពថ្មីសម្រាប់បម្ រើអារម្មណ៍របស់ទូរទស្សនិកជន ដែលមានការចូលរួមពីលោកសាឡាត់ និងលោកហេង សារ៉េត។ ពួកគាត់ទាំងពីរនាក់រួម នឹងពិធីករទាំងពីរ គឺលោក ចាប ចៀន និងអ្នកនាង ខាត់ សុឃីម នឹងសម្តែងឈុតឆាករឿងកំប្លែង ឪពុកក្មេករើសកូនប្រសារ ជឿជាក់ថាទូរទស្សនិកជន នឹងទទួលបាននូវ សំណើចសើចក្អកក្អាយដូចសព្វមួយដងដែរ៕

សូមទស្សនាឈុតខ្លីរបស់កម្មវិធីវេទិកាព្រហ្មម៉ាញសូមចុច៖ https://www.facebook.com/PNNTVCambodia/videos/1140744685997252/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រហ្មម៉ាញ