ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងដែលគេកំពុងស្គាល់ថា មានឈ្មោះបោះសម្លេងល្បីខ្លាំងនៅប្រទេសថៃកញ្ញា Jannine Weige l(Ploy Chompoo) ដែលទើបចេញចម្រៀងទោល “Away” ដែលមានការចូលទស្សនារហូតដល់ 76 លានដងក្នុងពេលប៉ុន្មានថ្ងៃ និងជាប់តារាងក្នុងប្រព័ន្ធសង្គម Youtube លើពិភពលោក​ ដែលមានអ្នកទស្សនាច្រើនបំផុត នោះបានផ្ញើសារជូនប្រទេសកម្ពុជា អំពីការធ្វើដំណើរមកកាន់ ប្រទេសកម្ពុជានៅថ្ងៃទី 27 ខែសីហា ឆ្នាំ 2016 ខាងមុខនេះ ដើម្បីចូលរួមក្នុង កម្មវិធីការប្រគុំតន្រ្តីសប្បុរសធម៌ដំរីអង្គរ II ក្នុងគោលបំណងរកថវិកា ជួយមន្ទីពេទ្យកុមារគន្ធបុប្ផា។

ដូចគ្នាដែលនេះមានលេចលឺដំណឹងថា តារាចម្រៀងខ្មែរល្បីម្នាក់ កញ្ញា រ៉េតស៊ូស្សាណា នឹងត្រូវរួមសម្តែងគ្នាជាមួយកញ្ញា Ploy Chompoo ក្នុងបទមួយជាមួយគ្នាដែលតម្រូវពីម្ចាស់កម្មវិធីពិតប្រាកដផងដែរ ដែលកម្មវិធីនេះនឹងធ្វើការប្រព្រឹត្តនៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៦ ខាងមុខនេះនៅសាលមហោស្រពកោះពេជ្រ ។ នាងសង្ឃឹមថា នឹងមានការចូលរួមច្រើនក្នុងកម្មវិធីនោះ ដើម្បីជួយទៅដល់មន្ទីពេទ្យគន្ធបុប្ផា ។

សំបុត្រនឹងចាប់ផ្តើមលក់នៅថ្ងៃទី 05 ខែសីហា ឆ្នាំ2016 ខាងមុខនេះក្នុងតំលៃ5$ប៉ុណ្ណោះ ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]