ប្រិយមិត្ដមួយចំនួន ប្រហែលជាធ្លាប់ទស្សនា  វីដេអូខារ៉ាអូ⁣ខេ  វីដេអូផ្សាយពាណិជ្ជកម្ម⁣ វីដេអូអប់រំ  និងវីដេអូជាច្រើនទៀត  ដែលកំពុងតែមាននៅក្នុងសង្គមជាក់ជាមិនខាន តែមួយរយៈពេលចុងក្រោយនេះ  វីដេអូដែលផលិតឡើងដោយក្រុមយុវជន ក៏ហាក់ដូចជាមានសន្ទុះ  និងមានការគាំទ្រយ៉ាងច្រើន ពីសំណាក់បងប្អួនខ្មែរផងដែរ។

ក៏ដូចជា⁣ក្រុមយុវជន Khmer Social Movies ត្រូវបានគេស្គាល់ថា ជាក្រុមផលិត ខ្សែភាពយន្តខ្លីៗ ដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរ  ការអប់រំ  និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

នេះបើតាមសារពីអ្នកផលិតវីដេអូនេះ បានប្រាប់ខ្មែរឡូតឲ្យដឹងថា សមាជិកក្រុម Khmer Social Movies សុទ្ធសឹងតែជាអ្នកស្ម័គ្រចិត្ត មិនថាជាអ្នកសម្តែង អ្នកកាន់កាមេរ៉ា ឬអ្នកផលិតខ្សែភាពយន្ត នោះទេ។ ពួកគេបានផលិត ខ្សែភាពយន្តខ្លីៗជារៀងរាល់ខែ ដើម្បីជាការអប់រំ សិស្សនិស្សិត ជាពិសេស សិស្សានុសិស្ស ដែលរៀនថ្នាក់ទី ១២ ដែលមកទល់នឹងពេលនេះ ពួកគេកំពុងផលិតខ្សែភាពយន្តមួយមានចំណងជើងថា “បាក់ឌុប” មានភាគ ១ ភាគ ២ និងភាគទី ៣ ផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោងផលិតខ្សែភាពយន្តខ្លីៗ របស់ក្រុម Khmer Social Movies នេះ គឺមិនមែនសម្រាប់ស្វែងរកប្រាក់ចំណេញឡើយ ប៉ុន្តែមានតែការបរិច្ចាគ ពីអ្នកផលិត និងតួសម្តែងនៅរៀងរាល់វីដេអូ ទៅវិញទេ។

យ៉ាងណាមិញ នេះជាសមិទ្ធផលដ៏ល្អមួយ ដែលបងប្អូនគួរតែលើកទឹកចិត្ដ និងជួយគាំទ្រដល់ការផលិតវីដេអូ ដល់កូនខ្មែរទាំងអស់គ្នា ជាពិសេសជាវីដេអូអប់រំ៕

តោះទៅទស្សនា វីដេអូ “បាក់ឌុប” ខាងក្រោមនេះ ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]