អាមេរិក៖ ថ្មីៗនេះ កីឡាករឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo កំពុងស្ថិតក្នុងទឹកដីសហរដ្ឋអាមេរិក ដោយបន្តការដើរកម្សាន្ត លំហែកាយ របស់ខ្លួន ក្រោយពីជ័យជំនះ EURO កាលពីខែមុន ប៉ុន្តែស្ថិតក្នុងស្ថានភាពរបួស ដែលជាហេតុធ្វើឲ្យ កីឡាកររូបនេះ មិនបានជួយក្រុម Real Madrid ក្នុងពានរង្វាន់ International Champion Cup ឆ្នាំ២០១៦នេះ ។ មិនថែមតែប៉ុណ្ណោះ រយៈពេលថ្មីៗនេះ Ronaldo ត្រូវបានគេប្រទះឃើញក្នុងក្លិបរាត្រីមួយកន្លែង ជាមួយនារីម្នាក់ ដោយបានបង្កើតទំនាក់ទំនងគ្នា យ៉ាងស្អិតរមួត ដែលហាក់មើលទៅដូចជាគូស្នេហ៍អញ្ចឹង ។

យោងតាមប្រភពផ្ទាល់របស់សារព័ត៍មាន The Sun បានបញ្ជាក់ថា កីឡាកររូបនេះ ត្រូវបានគេសង្កេតឃើញ ជាមួយនារីម្នាក់ ដោយមិនច្បាស់ថាជាមិត្តស្រី ឬយ៉ាងណាទេ ប៉ុន្តែពួកគេមិនទំនាក់ទំនងយ៉ាងស្អិតរមួត ដែលហាក់បីដូចជាគូសង្សារនឹងគ្នា នៅក្នុងមួយកន្លែងដែលមានឈ្មោះថា Pacha Nightclub ។

តែយ៉ាងណាមិញ នារីម្នាក់នោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែដោយយោងតាមរូបភាព គេអាចសន្មត់បានថា អាចជាគូស្នេហ៍ថ្មីរបស់ Ronaldo ដោយក្នុងរូបភាព គេឃើញថា Ronaldo បានថើបនារី ម្នាក់នោះ ដែលហាក់មើលទៅ ដូចជាស្រលាញ់គ្នាខ្លាំងណាស់ ថែមទាំងឡើងរាំរែកជាមួយគ្នាទៀតផង ។

គួររំលឹកផងដែរថា Ronaldo ធ្លាប់បែកបាក់ស្នេហាមួយលើករួចហើយ ជាមួយតារាបង្ហាញម៉ូតស្រី Irina Shayk ដែលធ្វើឲ្យកំលោះកូនមួយរូបនេះ នៅម្នាក់ឯងរហូតមកដល់សព្វថ្ងៃ៕

ប្រភព៖ The Sun

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  Ronaldo រាំលេងយ៉ាងរីករាយ ក្នុងពិធីជប់លៀងខួបកំណើត របស់តារាចម្រៀងស្រី Jennifer Lopezគួររំលឹកផងដែរថា Ronaldo ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស ចូលរួមក្នុងកម្មវិធី ជប់លៀងខួបកំណើត របស់តារាចម្រៀងស្រី Jennifer Lopez ដែលជាតារាចម្រៀងដ៏ល្បីមួយរូបក្នុង សហរដ្ឋអាមេរិក។

ក្នុងពិធីខួបកំណើតរបស់តារាចម្រៀងស្រី Jennifer Lopez ឬ J-Lo រូបនេះ ត្រូវបានរៀបចំឡើងក្នុងក្លិបរាត្រីមួយកន្លែងក្នុងទីក្រុង Las Vegas ដែលក្លិបរាត្រីមួយនេះ មានឈ្មោះថា The Planet Hollywood Show ត្រូវបានរៀបចំឡើង សម្រាប់ការប្រគុំតន្រ្តីរបស់ J-Lo ផ្ទាល់ ហើយបន្ថែមពីនេះទៀត J-Lo ក៏បានឡើងសម្តែង ជាមួយបទចម្រៀងជាច្រើនបទផង ដើម្បីអបអរក្នុងពិធីខួបកំណើតរបស់នាង ។

ទន្ទឹមនឹងនេះដែរ ដោយយោងតាមវីដេអូ គេសង្កេតឃើញ កីឡាករ Cristiano Ronaldo ដែលត្រូវបានផ្តល់កិត្តិយស នៅកៅអីជួរមុខ បានរាំលេងយ៉ាងរីករាយក្នុងពិធីនោះ។ បន្ថែមពីនេះទៀត Conor McGregor ដែលជាអ្នកប្រដាល់ UFC ក៏បានចូលរួមកម្មវិធីនេះជាមួយ Ronaldo ផងដែរ ហើយមិនថែមតែប៉ុណ្ណោះ តារាបង្ហាញម៉ូតល្បី និងស៊ិចស៊ី នាង Kim Kardashian ក៏បានចូលរួមក្នុងពិធីនោះដែរ ហើយអង្គុយកៅអីជួរមុខដូចគ្នាជាមួយនឹង Ronaldo ទៀតផង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]