ភ្នំពេញ៖ ថ្មីៗនេះ អ្នកគាំទ្រជាច្រើន ដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ពិសេសអ្នកគាំទ្រនារីៗតែម្តង បានកំពុងតែនាំគ្នា ចែកចាយបន្តនូវរូបថតកូនប្រុសច្បង របស់លោកព្រាប សុវត្ថិ តារាចម្រៀងលំដាប់លេខ១ ប្រចាំប្រទេសកម្ពុជា ។ 

ក្នុងរូបភាពនោះ យើងឃើញថា កូនប្រុសច្បងរបស់លោក កំពុងតែអង្គុយ នៅមុខក្បាលរថយន្តទំនើប យ៉ាងសង្ហាជាមួយនឹងឈុតអាវធំ ដោយក្នុងដៃកាន់នូវ ភេសជ្ជៈមួយកែវ ព្រមទាំងនិយាយថា «Let's try some taste at Preap Sovath hair cut» តោះមកសាកល្បងរសជាតិថ្មី នៅហាងកាត់សក់ព្រាប សុវត្ថិ

មិនថាយ៉ាងណា ប្រិយមិត្តមួយចំនួន ប្រាកដជាមិនទាន់ជ្រាបច្បាស់ទេថា តាមពិតទៅ តារាចម្រៀងលំដាប់លេខ១ រូបនេះមានកូនប្រុសចំនួន៣នាក់ ដែលសុទ្ធសឹងតែមានរូបរាងសង្ហាៗ ព្រមទាំងមាន ទេពកោសល្យ ខាងតន្ត្រី ដូចជាលោកប៉ាអញ្ចឹងដែរ។ 

ដោយកូនប្រុសច្បង មានឈ្មោះថា សុវត្ថិ មុន្នីវណ្ណ 

កូនទី២ មានឈ្មោះថា សុវត្ថិ មុន្នីនាគ 

និងកូនប្រុសពៅមានឈ្មោះថា សុវត្ថិ សិរីវុធ

លើសពីនេះ ខ្មែរឡូតសង្កេតឃើញថា បច្ចុប្បន្ននេះកូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ គឺកំពុងតែមានសន្ទុះការគាំទ្រខ្លាំងមិនធម្មតា ពីសំណាក់អ្នកគាំទ្រក្នុងប្រទេសកម្ពុជា ជាពិសេសគឺក្រុមអ្នកគាំទ្រនារីៗតែម្តង។ គួរឲ្យដឹងថា មុន្នីវណ្ណ ត្រូវបានមហាជនជាច្រើន បាននិយាយកោតសរសើរថា មិនត្រឹមតែមានរូបរាងស្រស់សង្ហា កាត់តាមលោកឪពុក តែប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងពូកែលេង នូវឧបករណ៍តន្ត្រីថែមទៀតផង ដោយក្នុងនោះចេះទាំង ការលេងព្យាណូ វៃស្គម និងលេងហ្គីតាផងដែរ។ លើសពីនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ មុន្នីវណ្ណ ពិតជាច្រៀងបទចម្រៀងជាភាសាអង់គ្លេសបានយ៉ាងពិរោះថែមទៀតផង។

ដូចនេះ ទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា  

ប្រភព៖ Facebook

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ត្រូវបានក្រុមគ្រួសារ ធ្វើពិធីខួបកំណើតឲ្យរូបលោកយ៉ាងសប្បាយរីករាយ

យ៉ាងណាមិញ នៅក្នុងទំព័រហ្វេសប៊ុក របស់តារាចម្រៀងប្រុសរូបនេះ បានរំលេចនូវរូបថតជួបជុំគ្រួសារ នៅក្នុងថ្ងៃខួបកំណើតរបស់លោក ដែលបានរៀបចំនៅគេហដ្ឋាន បែបសាមញ្ញមួយ។ ហើយក្នុងនោះដែរ លោក ព្រាបសុវត្ថិ បានសរសេរសារដ៏មានន័យ នៅលើរូបថតទាំងនោះថា "អរគុណដល់អ្នកម្ដាយជាទីស្រលាញ់ក៏ដូចជាប្រពន្ធសំណព្វចិត្ត និងប្អូនៗដែលបានធ្វើខួបកំណើតក្នុងថ្ងៃនេះ"។ 

ចំពោះទិដ្ឋភាពក្នុងថ្ងៃខួបកំណើតរបស់ លោក ព្រាប សុវត្ថិ ហាក់ដូចជាសាមញ្ញ មិនអធិកអធមដូចតារាដទៃទៀត តែវាពិតជាមានអត្ថន័យ និងសុភមង្គលខ្លាំងបំផុត ដែលក្រុមគ្រួសាររូបលោក បាននៅក្បែរគ្នាយ៉ាងកក់ក្តៅបែបនេះ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានសម្តែងការជូនពរ ក្នុងថ្ងៃខួបកំណើតរបស់លោក ព្រាប សុវត្ថិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ