ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៦​នាក់​បាន​រង​របួស និង​ផ្ទះ​៤៤​ខ្នង​រង​ការ​ខូចខាត ឣំ​ឡុ​ង​ពេល​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​។ ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ជួយ​ឣ​ន្ត​រាគ​មន៍​ដល់​ម្ចាស់ផ្ទះ​រង​គ្រោះ ដើម្បី​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​។

ករណី​ភ្លៀង​បណ្តាល​ឱ្យ​រលំ​ផ្ទះ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​3​និង​30​នាទី ថ្ងៃ​ទី​៣០ កក្កដា​២០១៦ នៅ​ភូមិ​ស្នោ​ទី​១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

លោក​ឣ​នុ​សេនីយ៍​ឯក ធី ឆៃ មេបញ្ជាការ​កង​រាជ​ឣា​វុ​ធ​ហត្ថ​ក្រុង​ច្បារមន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​កក្កដា ថា មុន​ពេល​កើត​ករណី​នេះ​ឡើង មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង​។ ពេល​ភ្លៀង​ក៏​មាន​លាយឡំ​និង​ខ្យល់​កន្ត្រាក់​ផង​ដែរ បណ្តាល​ឲ្យ​រលំ​ផ្ទះ​របស់​ប្រជាពលរដ្ឋ និង​របើក​ដំបូល​សរុប​ប្រមាណ​40​ខ្នង ។

លោក​មេបញ្ជាការ​បន្ត​ថា ក្នុង​នោះ​រលំ​ទាំងស្រុង 5​ខ្នង របើក​ដំបូល​ធ្ងន់​-​ស្រាល​ចំនួន​៣៩​ខ្នង បណ្តាល​ឱ្យ​មនុស្ស​រង​របួស​មនុស្ស​ចំនួន​6​នាក់ ព្រមទាំង​ដើមឈើ​ជា​ច្រើន​បាន​បាក់​ផង​ដែរ​។ ឣ្ន​ករង​របួស​ត្រូវ​បាន​ឣា​ជ្ញា​ធរ​ឣ​ន្ត​រាគ​មន៍​បញ្ជូន​ទៅ​សង្គ្រោះ​ភា្ល​ម​ៗ​ផង​ដែរ​។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន​ យ៉ាងហោចណាស់ មនុស្ស ៤នាក់ ត្រូវបានស្លាប់ និង៤៧នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ខ្យល់ព្យុះ ដែលបានកើតឡើង នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ ២០១៦ នេះ។ ជាមួយគ្នាផងដែរ មន្ត្រីជំនាញផ្នែកគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើការវាយតម្លៃថា ស្ថានភាពខ្យល់ព្យុះឆ្នាំនេះមានលក្ខណៈធូរស្បើយជាងឆ្នាំមុន ដោយសារតែចំនួនខូចខាតទ្រព្យសម្បត្តិ និងចំនួនអ្នកស្លាប់និងអ្នករងរបួសមានភាពតិចជាងកាលពីឆ្នាំមុន។

នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ករណីខ្យល់ព្យុះ គិតមកដល់បច្ចុប្បន្ននេះ បានកើតឡើងចំនួន៤៦លើកនៅខេត្តចំនួន១៦ ក្នុងនោះរលំផ្ទះខូចខាតធ្ងន់ធ្ងរមាន២៣៣ខ្នង ផ្ទះរបើកដំបូលនិងខូចខាតជញ្ជាំង និងរបើកមធ្យមមានចំនួន១០២២ខ្នង រប៉ើកដំបូលសាលារៀន៧អាគារ និង១៥អាគារទៀតរបើកដំបូលអាគារផ្សេងៗទៀត។ នៅដើមឆ្នាំ ២០១៦ នេះដែរ ករណីខ្យល់ព្យុះក៏បានសម្លាប់ មនុស្ស ៤នាក់ និង៤៧ នាក់រងរបួស និង បានបំផ្លាញដើមកៅស៊ូអស់ចំនួន៥០ហិកតា នៅស្រុកអូជុំ ខេត្តរតនៈគីរីផងដែរ។

លោកកែវ វី លោកបញ្ជាក់ថា “ស្ថានភាពខ្យល់ព្យុះក្នុងឆ្នាំហ្នឹង ឃើញថាវាមានការធូរស្រាល ជាងឆ្នាំទៅច្រើន ណាស់ព្រោះចូលមកដល់ ខែមេសានេះ យើងឃើញថាករណីខ្យល់ព្យុះ វាកើតឡើងច្រើនដោយសារតែ វាជារដូវមួយមានការប្តូរផ្លាស់ ពីរដូវប្រាំងមករដូវវស្សាខែ ៤ទៅខែ៥ហ្នឹង ភាគច្រើនការទទួលរងគ្រោះ គឺមានច្រើនណាស់ ប៉ុន្តែដោយសារឆ្នាំនេះ យើងទទួលរងនូវអាកាសធាតុក្តៅ ខ្លាំងលើកដំបូងហ្នឹងគឺវាមាន បញ្ហាភ្លៀងខ្យល់ធ្លាក់មកស្ទើរ តែគ្រប់ខេត្តនៅថ្ងៃទី២៧-២៨-២៩ អាករណីភ្លៀវកក់ខែ ខ្យល់ព្យុះវាកើតឡើងនៅចុងខែ៤គឺច្រើន”។ សូមរំលឹកថា សម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០១៥ កន្លងមកនេះ ករណីខ្យល់ព្យុះបានកើតឡើង មាន៤២លើក នៅរាជធានីខេត្តចំនួន២០ ក្នុងនោះផ្ទះរលំធ្ងន់ធ្ងរមានចំនួន ៤៥៦ខ្នងផ្ទះ របើកដំបូលនិងខូចខាត មធ្យមមាន១៨៤៩ខ្នង របើកដំបូល សាលារៀន១២អាគារស្លាប់ ៥របួស៣៩នាក់។ ការរងគ្រោះដោយសារន្ទះបាញ់ ស្លាប់ ១០ របួស៨ ងាប់គោក្របី ៩ក្បាល។ យោងតាមស្ថានភាពខ្យល់ព្យុះ ដែលបានកើតឡើង កាលពីឆ្នាំមុននេះ លោកកែវ វីបានសន្និដ្ឋានថា ករណីខ្យល់ព្យុះបានកើតឡើងប្រហាក់ប្រហែលគ្នា ប៉ុន្តែការរងគ្រោះវាតិចជាងឆ្នាំមុន ព្រោះកាលពីឆ្នាំមុនករណីខ្យល់ព្យុះ មានស្ថានភាពធ្ងន់ធ្ងរជាង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]