រាជធានីភ្នំពេញ ៖ រថយន្តកាមរីឆ្លាម ស៊េរី៩៧ ពណ៌ស្ករ មួយគ្រឿង ដែលម្ចាស់ទើបចេញពីផឹកស៊ីស្រវឹងជោកជាំបើកបោះពួយចុះពីលើ ស្ពានអាកាស៧មករា បានបន្តិចមិនទាន់ផុតផង ភ្លេចបទតាមផ្លូវកោងក៏បុករះរនាំងដែកបាក់១៨កង់ រមូលនិងប៉ើងរប៉ាត់រប៉ាយហើយរថយន្តខ្ទេចមុខចំហៀងដាច់កង់ផ្ទុះ ពោងការពារសុវត្ថិភាព រងការខូចខាតស្ទើរតែទាំងស្រុង ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាល ពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ សីហា ២០១២ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ រថយន្តដែលជួបគ្រោះថ្នាក់នោះជិះគ្នា៣នាក់ ប្រុសម្នាក់ និងស្រី២នាក់ ដែលក្នុងនោះគេស្គាល់ម្នាក់ជាអ្នកបើកឈ្មោះកើត ដួងតារា ភេទប្រុស អាយុ២៥ឆ្នាំ ជានិស្សិតមានលំនៅផ្ទះលេខ២១៥ ផ្លូវលេខ២១៧ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា បានសន្លប់ក្រោយមកដឹងខ្លួនវិញ ត្រូវប៉ូលិសឃាត់ខ្លួន ។ ចំណែកស្ត្រី២នាក់ទៀតភ័យស្លន់ស្លោនាំគ្នាជិះម៉ូតូឌុបគេច ខ្លួនបាត់ ។

តាមសាក្សីបានឱ្យដឹងថា គេឃើញរថយន្តម៉ាកកាមរីខាងលើធ្វើដំណើរតាមមហាវិថីសហព័ន្ធ រុស្ស៊ីក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ។ លុះមកដល់ស្ពានអាកាស៧មករា ចុះពីលើស្ពានបានបន្តិចមិនទាន់ផុតដែលជាចំណុចផ្លូវកោងក៏ទៅប ុករះរនាំងដែកចែកផ្លូវ បណ្តាលឱ្យបាក់ប៉ើងរប៉ាត់រប៉ាយចំនួន១៨កង់តែម្តង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]