ភ្នំពេញ​​ ប្រិយមិត្ដមួយចំនួនធំ ប្រហែលជា ធ្លាប់ទស្សនាវីដេអូផ្សាយពាណិជ្ជកម្ម វីដេអូបទចម្រៀង និងវីដេអូផ្សេងៗទៀត ដែលកំពុងតែមាននៅក្នុងសង្គមបច្ចុប្បន្ន ក្រោមការដឹកនាំពី​ ផលិតករជាក់ជាមិនខាន តែមួយរយៈពេលចុងក្រោយនេះ វីដេអូមួយចំនួន ដែលផលិតដោយស្នាដៃ កូនខ្មែរពិតៗ និងគ្មានអ្នកដឹកនាំអាជីព ក៏ហាក់ដូចជា មានសន្ទុះ និងមានការគាំទ្រយ៉ាងច្រើន ពីសំណាក់បងប្អួនខ្មែរ។

ងាកមកមើល វីដេអូថ្មីមួយ ឈ្មោះថា Hero Power ដែលទើបតែចេញជាផ្លូវការ និង ផលិតឡើង ដោយកូនខ្មែរសុទ្ធសាធពិតជាធ្វើឲ្យ ប្រិយមិត្ដមានអារម្មណ៍ប្លែក ជាមួយនឹង ទស្សនីយភាពថ្មី។ សម្រាប់វីដេអូនេះផ្ទាល់ បានចំណាយពេលធ្វើរយៈ​ ២ខែ ហើយអ្វីដែលពិសេសនោះ គឺជាការបង្កើតឡើងដោយមិនមាន អ្នកដឹកនាំអាជីពអ្វី នោះឡើយ ដែលមានតែលោក Alex ជាអ្នកថត និងជាអ្នកបច្ចេកទេសកាត់ត ប៉ុណ្ណោះ។

គួរបញ្ជាក់ទៀតថា នៅក្នុងវីដេអូនេះ មានការចូលរួមពីសំណាក់ លោក ឈឹម សក្កដា និងលោក លាង ឆេ ដែលជាតួសម្ដែង រួមនឹងកញ្ញា Apple ដែលជាអ្នកតុបតែងមុខ តួសម្ដែង។ យ៉ាងណាមិញ នេះជាសមិទ្ធផលដ៏ល្អមួយ ដែលបងប្អូនគួរតែលើកទឹកចិត្ដ និងជួយគាំទ្រដល់ការផលិតវីដេអូ ដោយកូនខ្មែរទាំងអស់គ្នា។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]