(ភ្នំពេញ)៖ តារាសម្ដែងល្បីឈ្មោះ មានរូបសម្រស់ស្រស់សោភា អ្នកនាង សឿ សុធារ៉ា ត្រូវបានគេមើលឃើញថា អ្នកនាងហាក់បាត់ទីផ្សារ​​​​សម្ដែងសូន្យឈឹង ខណៈដែលតារាថ្មីៗ រះព្រោងព្រាត មានការងារធ្វើស្ទើរ​តែរកពេលសំរាកគ្មាន ប៉ុន្តែនាងមិនមានអ្វីសម្ដែងជា​ដុំកំភួនឡើយ ​ព្រោះតារាសម្ដែងថ្មី សម្ដែងរឿងច្រើនគគោក​ ឯរូបសម្រស់ក៏ស្រស់សោភា​ជាងនាង។ ថ្មីៗនេះ អ្នកនាង សឿ សុធារ៉ា បាននាំកូនស្រីបណ្ដូលចិត្ត ដើរលេងនៅក្រៅប្រទេស និងបានទិញសម្ភារប្រើប្រាស់ មានតម្លៃរាប់ពាន់ដុល្លារ។

តារាសម្ដែង អ្នកនាង សឿ សុធារ៉ា ហាក់បង្កប់ភាពមិនសូវសប្បាយចិត្តជាច្រើន ព្រោះបើក្រឡេកមើលពីសង្គមការងារ និងមុខរបររបស់នាង ជាពិសេសសំអាងការ​ ​ក៏មិនសូវមានប្រជាប្រិយភាពដូចមុនដូចគ្នា ខណៈកេរ្តិ៍៍ឈ្មោះ​ក៏ដាំក្បាលចុះ ស្ទើរតែហៅលែងឮទៅហើយ។ រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាង សឿ សុធារ៉ា ​ថ្វីត្បិតតែមើលទៅ រកប្រាក់ចំណូល​មិនសូវបានច្រើនក្ដី ប៉ុន្តែអ្នកនាងមិនបានធ្លាក់ខ្លួន ដុនដាប​អ្វីឡើយ ពោលកម្រិតជីវភាពរបស់នាង និងគ្រួសារនៅតែមានលក្ខណៈធូរធាដដែល ជាក់ស្ដែងថ្មីៗនេះ អ្នកនាង​បាននាំកូនស្រី គឺ​កុមារី តារា ពិមាន ដើរកំសាន្តក្រៅប្រទេស ទោះបីអវត្តមានសា្វមី​ គឺលោក សាពូន មីដាដា ក៏ដោយ។

អ្នកនាង សឿ សុធារ៉ា ក្រៅពីនាំកូនស្រីដើរ​លេង​ក្រៅប្រទេស ​នាងក៏បានបង្អួតកាបូបថ្មីម៉ាក «អិលវី» ដែល​​បានទិញពីប្រទេសថៃ តម្លៃជាង២ពាន់ដុល្លារ ​​ហាក់ប្រាប់ទស្សនិកជនថា អ្នកនាងក៏ជាតារាប្រើសម្ភារៈម៉ាកល្បីៗនឹងគេដែរ​។ ​សឿ សុធារ៉ា មិនត្រឹមតែបានទិញរបស់របរទាំងនោះទេ ​ថែមទាំងបានថត​ហាង និង សកម្មភាពទាំងស្រុង ពេល​នាងទិញកាបូបតម្លៃថ្លៃ​ទាំងនោះផងដែរ ព្រោះក្នុងសង្គមសិល្បៈបច្ចុប្បន្ន ច្រើនតែផ្ចាញ់ផ្ចាលគ្នា ថាទិញរបស់កូពី គ្មានគុណភាព​៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ករុណា ពេជ្រ ចូល​ហាង​ទំនើប​នៅ​បារាំង ទិញ​កា​បូប ម៉ាក​ល្បីៗ តម្លៃ​រាប់​ពាន់​ដុល្លារ លួង​ចិត្ត​ខ្លួន​ឯង គួររំលឹកផងដែរថា តារាចម្រៀង​ប្រចាំផលិតកម្ម ថោន​ លោក​ ករុណា ពេជ្រ​ ត្រូវបានគេស្គាល់ថា លោកមិនត្រឹមតែ ជាតារាចម្រៀងធម្មតាៗនោះទេ​ លោកក៏ជាអ្នកគ្រប់គ្រងមួយរូប ​នៅមជ្ឈមណ្ឌលកំសាន្ត ថោន​ និងជា​ម្ចាស់ក្រុមហ៊ុន «ករុណា​ ពេជ្រ ពិធីការ និងដេគ័រ​» ព្រមទាំងជាម្ចាស់វីឡាដ៏ស្កឹមស្កៃតម្លៃជាង៧០​ម៉ឺនដុល្លារ​ទៀត​ផង។ ថ្មីៗនេះតារាចម្រៀង​បែបយុវវ័យ លោក ករុណា ពេជ្រ បានធ្វើដំណើរ ចេញទៅកម្សាន្តនៅក្នុងប្រទេសបារាំង បន្ទាប់ពីធូរស្បើយ​ពីការងារច្រៀង និងស​ម្ដែង ដោយក្នុងនោះ​លោក​បានទិញរបស់របរ ប្រើប្រាស់ មានដូចជាកាបូបស្ពាយ និងរបស់ប្រើប្រាស់ជាច្រើនទៀត ដែលមើលទៅសុទ្ធសឹងតែ ជារបស់មានម៉ាកផលិតផលល្បីៗ។

ដោយសាររដូវនេះជា​ រដូវ​វស្សា​ សកម្មភាពរកស៊ីរបស់តារាចម្រៀង ករុណា ពេជ្រ ​ត្រូវបានផ្អាក​ ហើយលោកក៏សម្រេចចិត្ត ធ្វើដំណើរកំសាន្តទៅប្រទេសបារាំង ដើម្បីដើរលំហែ​ ព្រោះរយៈពេលជាច្រើនខែមកនេះ លោកប្រឹងប្រែងរកស៊ីខ្លាំង​ ត្រូវដើរលេងខ្លះ ដើម្បីលួងចិត្តខ្លួនឯង និងរំសាយទុក្ខកង្វល់ក្នុងមួយរយៈខ្លី។​

ក្រៅពីដើរលេង​លំហែរ​ក្រៅប្រទេស ដែលចំណាយលុយ​រាប់ពាន់ដុល្លារ​ លោកថែមទាំងទិញកាបូបប្រេនៗ(ម៉ាកល្បី)ដ៏ល្បី ពីបារាំងមកផងដែរ​ ដែលតំលៃកាបូបនោះ ថ្លៃគួរសម។

លោក​ ករុណា​ ពេជ្រ បាននិយាយថា​ លោកទិញវាដើម្បីលួងខ្លួនឯង​ ក្រៅពីទិញរួច លោកថែមទាំងថតហាង ដែលលោកបានទិញ ដើម្បីកុំឲ្យគេថា លោកទិញទំនិញកូពី។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា