ថៃ៖ តារាសម្តែងស្រី នាង Yaya Urassaya ជាតារាម្នាក់ល្បីល្បាញបំផុត ប្រចាំទូរទស្សន៍ ថៃប៉ុស្តិ៍លេខ៣ ដែលភាគច្រើនគេតែងនិយាយ នាងក៏ជាគ្រាប់ពេជ្រ សម្រាប់ប៉ុស្តិ៍ទូរទស្សន៍នោះផងដែរ។

តារាស្រីវ័យ២៣ឆ្នាំរូបនេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ លើទេពកោសល្យ ក្នុងការសម្តែងរបស់នាង មិនថាថតរឿងសម័យ រឿងបុរាណនោះទេ គឺនាងអាចធ្វើបានទាំងអស់ មិនដែលឲ្យអ្នកគាំទ្រ ខកចិត្តម្តងណាឡើយ។ ហើយបើគិតតាំងពីនាង ចូលសិល្បៈ រហូតដល់ពេលនេះ គឺនាងថតបានរឿងភាគថៃ ១៦រឿងហើយ ដែលតារាមួយចំនួន មានវ័យដូចនាង មិនអាចមានឱកាសថតរឿងច្រើនដល់ថ្នាក់ហ្នឹងនោះទេ។  

ជាពិសេសទៀតនោះ ក៏មានចំនុចទាក់ទាញមួយចំនួនរបស់នាង Yaya ដែលអ្នកគាំទ្រភាគច្រើនមិនដែលដឹងផងដែរ។ ចុះចំនុចទាំងនោះមានអ្វីខ្លះ ដែលនាងខុសប្លែកពីតារាផ្សេងៗ តោះតាមដានទាំងអស់គ្នា៖

១) ក្បាលរបស់ Yaya ធំស្អាត ទោះបីជានាងធ្វើសក់បែបណា ក៏សាកសមទាំងអស់

២) សម្រស់របស់នាងទាក់ទាញយ៉ាងខ្លាំង

៣) ទម្រង់មុខរបស់នាង ពេលផាត់មុខបែបក្រាស់ៗពិតជាស៊ិចស៊ី 

៤) Yaya ជាតារាម្នាក់ដែលអស្ចារ្យបំផុត

) ផ្ទៃមុខរបស់នាង រលោងស្រស់ ម៉ត់រលោង

៦) ពេលតែងមុខបែបក្មេងវ័យជំទង់ម្តងៗ មើលទៅCuteខ្លាំង

៧) សម្លៀកបំពាក់បែបណា ក៏នាងស្លៀកសមដែរ

៨) មុខរបស់នាង មើលកាន់តែយូរ កាន់តែឈ្លក់វង្វេង

៩) នាងនៅតែស្អាត ទោះតែងខ្លួនប្លែកៗក៏ដោយ

១០) ការលេងខ្លួនគ្រប់ស្ទាយរបស់នាង តែងតែប្រណីតជានិច្ច

១១) កែវភ្នែកមុតរបស់នាង ធ្វើឲ្យអ្នកគាំទ្រតក់ស្លុត តែបើយូរទៅៗ កាន់តែមានមន្តស្នេហ៍

១២) នាងជាតារាម្នាក់គួរឲ្យស្រលាញ់៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាស្រីថៃ នាងYaya បានបង្ហាញក្តីស្រលាញ់ទៅកាន់ គូស្នេហ៍លោក Nadech យ៉ាងផ្អែមល្ហែម ។

សេចក្តីស្នេហា រវាងតារាសម្តែងស្រីថៃ នាងYaya និងលោក Nadech បានធ្វើឲ្យមនុស្សគ្រប់គ្នាដឹងលឺ និងត្រេកអរពេលឃើញ អ្នកទាំងពីរស្រលាញ់គ្នា ដោយហ៊ានបើកចំហរបែបនេះ។

ចំពោះតារាទាំងពីរ ដែលធ្វើការក្នុងប៉ុស្តិ៍ទូរទស្សន៍លេខ៣ ជាមួយគ្នានេះ គឺពួកគេតែងបង្ហាញក្តីស្រលាញ់ដាក់គ្នាជានិច្ច មិនថានៅលើឆាក ឬក្រៅឆាកនោះទេ។

ក្នុងនោះដែរ នាងYaya និងលោក Nadech បានបញ្ចេញសកម្មភាព បែបក្រមិច ក្រមើម បារម្មណ៍មើលថែ និងយកចិត្តទុកដាក់គ្នាជារឿយៗ ដែលជួនកាល ពួកគេតែងជូតញើស រឺធ្វើសកម្មភាពផ្សេងៗទៀត ដោយមិនខ្មាសអៀន មុខសារធាណជននោះទេ។

ក្តីស្រឡាញ់របស់តារាទាំងពីរនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រ ច្រណែន និងសរសើរលើពួកគេផងដែរ ដែលចេះយល់ចិត្តគ្នាបានច្បាស់ ទោះបីធ្វើការរួមប៉ុស្តិ៍ទូរទស្សន៍ជាមួយគ្នាក៏ដោយ ក៏ពួកគេកម្រ ខឹង ប្រច័ណ្ឌគ្នាផ្តេសផ្តាសនោះដែរ។ ហើយអ្នកគាំទ្រ ក៏រង់ចាំលឺដំណឹងល្អ របស់នាង Yaya និង លោក Nadech ក្នុងពេលឆាប់ៗនេះផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]