រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ថ្មី​និ​ម​យចូល​ចិត្ត​តែង​កាយ​សិច​ស៊ី​កញ្ញា​លី លី​ហ្សា បាន​ចេញ​ទៅ​ប្រទេស​ថៃ ហើយ​បង្ហាញ​ឈុត​ហែល​ទឹកសមុទ្រ​បែប​សិច​ស៊ី​បង្អួត​ទស្សនិក​ជន។ តារា​សម្តែង​រះ​ថ្មី​រូប​នេះ​ចេញ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ ព្រោះតែ​នាង​ហត់នឿយ​នឹង​ការងារ​ប្រចាំ​ថ្ងៃ ។ លី​ហ្សា​បាន​ទៅ​លេង​សមុទ្រ​ហើយ​គ្រង​ឈុត​សម្លៀក​បំពាក់​ហែល​ទឹក​បង្ហាញ​សាច់​ស និង​គល់​ទ្រូង គល់ភ្លៅ ។ រូបភាព​នោះ​ធ្វើ​ឱ្យ ប្រុស​ៗ​អត់ទ្រាំ​សរសើរ​មិន​បាន ។

ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កញ្ញា​លី លី​ហ្សា ឱ្យ​ដឹង​ថា ដោយ​មាន​អារម្មណ៍​តានតឹង​ក្នុង​មុខរបរ​រកស៊ី​នៅ​ក្នុងស្រុក ហត់នឿយ​ក្នុង​ចិត្ត​ពេក ទើប​នាង​ឆ្លៀតពេល​មួ​ួ​យ​រយៈ​ខ្លី​ចេញ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ​តាម​កន្លែង​ទេសចរណ៍​នានា ដូច​ជា​នៅ​តំបន់​មាត់សមុទ្រ​ជាដើម​ឱ្យ​ប្រែ​មក​ជា​ស្រឡះ​មុខមាត់​វិញ​ម្តង កុំឱ្យ​ចេះ​តែ​ហត់នឿយ​ជាមួយ​បរិយាកាស ដដែល​ៗ​ពេក ។ ទៅ​លេង​នៅ​ប្រទេស​ថៃ​នេះ​មិនមែន​ទៅ​ជាមួយ​គូស្នេហ៍​ទេ គឺ​ទៅ​ជាមួយ​មិត្តភក្តិ​ច្រើន​នាក់ មិន​តែ​ប៉ុណ្ណោះ​ទៅ​ចូលរួម​ពិធី​មង្គលការ​មិត្តភក្តិ​ដោយ​យក​តំបន់​កម្សាន្ត​នៅ​ប្រទេស​ថៃ​រៀប​ការ​ផង ។ មិត្តភក្តិ​សម្រេច​ទៅ​លើកទឹកចិត្ត​មិត្តភក្តិ​ដែល​រៀប​ការ ព្រមទាំង​ដើម្បី​ដើរ​លេង​កម្សាន្ត​សប្បាយ​រីករាយ​ផង ។ កញ្ញា​លី លី​ហ្សា នឹង​ត្រឡប់​មក​កាន់​របរ​រកស៊ី និង​អាជីព​សម្តែង​វិញ ដោយ​នាង​មិន​ទៅ​យូរ​ទេ ។

មួយ​រយៈ​នេះ​អាជីព​សិល្បៈ​របស់​លី​ហ្សា​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន ហើយ​នាង​រំពឹង​ថា នឹង​មានការ​ងារ​ច្រើន​ថែម​ទៀត ។ លី​ហ្សា​ចូល​ចិត្ត​សម្តែង​តួ​ឆ្នាស​ឆ្នើម​សិច​ស៊ី បើ​ដាក់​តួ​កាច​មិន​ចូល​ចិត្ត​ទេ ។

កញ្ញា​លី លី​ហ្សា គឺជា​តារា​ថ្មី​ម្នាក់​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​មិន​ចាញ់​តារា​ថ្មី​មួយ​ចំនួន​ទេ ។ លី​ហ្សា​ប្រកាន់​យក​ភាព​សិច​ស៊ី ហើយ​ទស្សនិកជន​ថា​នាង​ជាតា​រា​ជើង​ខ្លាំង​ម្នាក់​ក្នុង​ពិភព​សិច​ស៊ី ។ ទោះបីជា​បែប​ណា​ក្តី លី​ហ្សា​និយាយ​ថា «​នាង​ខ្ញុំ​សិច​ស៊ី​តែ​ខាងក្រៅ​ឆាក​សម្តែង​ប៉ុណ្ណោះ បើ​ក្នុង​ការ​ថតកុន​នោះ គឺ​នាង​ខ្ញុំ​ក៏​មានការ​ពិនិត្យ និង​មើល​ខុស​ត្រូវ​ក្នុង​ឆាក​សម្តែង​បែប​នេះ​ឱ្យ​ល្អ​ដែរ ដើម្បី​ចៀស​ការ​រិះគន់​ពី​អ្នក​ទស្សនា ហើយ​កាន់តែ​គិត​ពេល​នេះ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ក៏​ជា​ចំណែក​មួយ​ដែល​នាង​ខ្ញុំ​គិត​ដែរ ព្រោះ​ខ្លាច​មាន​អ្នក​រិះគន់​លើស​ពី​អ្វី​ដែល​នាង​ខ្ញុំ​ទប់ចិត្ត​បាន ព្រោះ​នាង​ខ្ញុំ​ធ្វើ​អ្វី​ដែល​ជា​ចំណូលចិត្ត មិន​ប៉ះពាល់​ដល់​អ្នក​ណា​នោះ​ទេ ប្រសិនបើ​នាង​ខ្ញុំ​សិច​ស៊ី​ជ្រុល គឺ​នាង​ខ្ញុំ​ក៏​អាច​កែប្រែ​បាន​វិញ​ដែរ សំខាន់​រិះគន់​ក្នុង​ន័យ​ស្ថាបនា​» ៕ 

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន វាសនារបស់តារាសម្តែងស្រី គង់ ចាន់ស្រីមុំ ពិតជាមើលមិនឃើញមែន ក្រោយពីរូបនាងរៀបការរួច ទាំងការងារទាំងសិល្បៈ និងជំនួញរបស់នាង បានឡើងស្រឺតៗ ដែលជាឱកាសដ៏ល្អបំផុតសម្រាប់រូបនាងក្នុងការក្តាប់យក។

ថ្មីៗនេះ គេសង្កេតឃើញថា អ្នកនាង គង់ ចាន់ស្រីមុំ តែងតែចំណាយលុយ លើសម្ភារៈនិយមជាច្រើន ហើយជាពិសេសនាងបានធ្វើដំណើរកម្សាន្តជារឿយៗ ជាមួយស្វាមី តាមប្រទេសបណ្តានានា។

ក្នុងនោះដែរ អ្នកនាង គង់ ចាន់ស្រីមុំ បានដើរលេងទៅប្រទេសជិតខាង មិនតិចជាង៦ប្រទេសនោះទេ ដូចជា ប្រទេសថៃ ជប៉ុន កូរ៉េ សឹង្ហបុរី កោះម៉ាឌីវ(ឥណ្ឌា) និងថ្មីៗនេះ នាងថែមទាំងទៅប្រទេសចិនទៀត។

នេះសបញ្ជាក់ឃើញថា ចំណូលរបស់អ្នកនាង គង់ ចាន់ស្រីមុំ ក្នុងមួយខែៗ ក៏មិនណយដែរ ដែលអាចធ្វើឲ្យរូបនាង ហ៊ានដើរលេង ចាយលុយហ៊ឺហារបែបនេះ។ ហើយជាពិសេស អ្នកគាំទ្រ ក៏បានសរសើរនាងដែលមានវាសនា បានដើរលេង៦ប្រទេសជាប់ៗគ្នា មិនដល់មួយឆ្នាំស្រួលបួលផង៕

តោះមើលរូបស្អាតៗ របស់អ្នកនាង គង់ ចាន់ស្រីមុំ ពេលរូបនាងទៅដើរលេងប្រទេសជិតខាង ទាំងអស់គ្នា៖

១) ប្រទេសជប៉ុន 

២) ប្រទេស សឹង្ហបុរី

៣) កោះម៉ាឌីវ(ឥណ្ឌា)

៤) ប្រទេសថៃ

៥) ប្រទេស កូរ៉េ

៦) ប្រទេសចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]