យោងតាមគេហទំព័រសិង្ហបុរី ” Channel News Asia” បានចុះផ្សាយកាល ពីពេលថ្មីៗនេះថា អាមេរិក បានអនុម័តឱ្យ ប្រើប្រាស់ឱសថ ព្យាបាលរោគអេដស៏ ។ សភាសហរដ្ឋអាមេរិក បានអនុម័តឱ្យប្រើប្រាស់ ឱសថសម្រាប់ព្យាបាល រោគអេដស៏ថ្មី ហើយឱសថ នេះ ត្រូវបានដាក់ លាយបញ្ចូលគ្នាជាមួយឱសថ ដែលត្រូវបានគេរកឃើញ ដោយការធ្វើបែបនេះ ដើម្បី រក្សា បានអាយុជីវិតអ្នកជំងឺ រោគអេដស៏ឱ្យនៅយូរ ។

ការប្រើប្រាស់ឱសថនេះ ត្រូវបានអនុញ្ញាត្ដឱ្យ ប្រើលើមនុស្សពេញវ័យ  ។ លេខាធិការដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក បានលើកឡើងក្នុង សេចក្ដីប្រកាសព័ត៌មាន មួយថា កម្រិត ប្រើឱសថព្យាបាលរោគអេដស៏ ” Stribild ” ក្នុង១ថ្ងៃតែមួយកម្រិតប៉ុណ្ណោះ ដោយ ព្យាបាល និងបង្អាក់ការជ្រៀត ចូលរបស់មេរោគហ៊ីវ ។

មជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវឱសថ បានបញ្ជាក់ថា ”តាមរយៈការស្រាវជ្រាវ និងបង្កើតនូវ ឱសថ នេះ ការព្យាបាលរោគអេដស៏ត្រូវបានលាយបញ្ចូលគ្នា” ។ 
ការលាយបញ្ចូលគ្នានូវឱសថ ដើម្បីកំចាត់រោគហ៊ីវ ដូចជា Stribild ជាធម្មតាការព្យាបាល ប្រព្រឹត្ដឡើង ជាប្រក្រតី ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]