ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ រវាងជម្រើសជាតិកម្ពុជា U23 ប៉ះជាមួយ ក្រុមជម្រើសជាតិ U23 សិង្ហបុរី​ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅម្សិលមិញ មានមនុស្សប្រមាណជាង ៥ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាំគ្នាមកគាំទ្រ យ៉ាងច្រើនកុះករ ដែលជាលទ្ធផល ២ទល់នឹង១។

ក្នុងចំណោមអ្នកគាំទ្រ ជាង ៥ម៉ឺននាក់ យើងក៏បានចាប់អារម្មណ៍ ជាមួយតារាសម្តែង និងជាពិធីការិនី ថន លក្ខិណា ដែលតែងតែមានវត្តមាន ជានិច្ច ឲ្យតែមានការប្រកួត របស់ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា ដែលនេះបានបង្ហាញនូវទឹកចិត្ត ស្រឡាញ់ នឹងគាំទ្រលើវិស័យបាល់ទាត់ កម្ពុជា របស់កញ្ញា ក្នុងនោះ​ ក៏មានអ្នកគាំទ្រកញ្ញា សុំធ្វើការថតរូប ជាមួយកញ្ញាផងដែរ នេះបើយោងតាមរូបភាព ដែលចែកចាយលើបណ្តាញសង្គម ។

ជាមួយគ្នានេះ យោងតាមទំព័រហ្វេសប៊ុក របស់អ្នកនាង ម៉េង កែវពេជ្ជតា នៅថ្ងៃនេះដែរក៏បាន បង្ហោះនូវខ្លឹមសារជូនពរ ទៅកីឡាករបាល់ទាត់ ជម្រើសជាតិកម្ពុជា ផងដែរ និងផ្តោតសំខាន់ទៅ លើកីឡាករបីរូប មានដូចជា៖ ចាន់ វឌ្ឍនាកា, ស៊ូ យ៉ាទី និងឌីណា ដែលអ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយដូច្នេះថា៖ "ខ្ញុំមិនសូវយល់ពីកីឡា បាល់ទាត់ប៉ុន្មានទេ តែខ្ញុំពិតជាសូមសរសើរ ពួកគេណាស់ វឌ្ឍាកា ស៊ូ យ៉ាទី និង ឌីណា។

ជូនពរអោយអ្នកទាំងបី រួមទាំងកីឡាករខ្មែរ ដទៃទៀត មានសុខភាពល្អ និងមានជោគជ័យ រាល់ការប្រកួត" ។ ទោះបីជាមិនបានចូលរួមផ្ទាល់ តែនេះ ជាការលើកទឹកចិត្ត ពីចម្ងាយមួយ របស់តារាសម្រៀង ម៉េង កែវពេជ្ជតា ជាមួយ ក្រុមជម្រើងជាតិខ្មែរយើង។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតបាល់ទាត់ រវាងក្រុមជម្រើសជាតិកម្ពុជា U23 ប៉ះជាមួយក្រុមជម្រើសជាតិ U23 សិង្ហបុរី​ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅម្សិលមិញ ដែលកំណត់ចាប់ផ្តើម នៅវេលាម៉ោង ៦៖៣០នាទីតទៅ តែត្រូវបានពន្យាពេលប្រកួត រហូតដល់ម៉ោងជាង ៧តទៅវិញ ដោយសារ តែមេឃបង្អុលភ្លៀង ជាខ្លាំង ប៉ុន្តែសម្រាប់មហាជន ជាច្រើនកុះករនៅតែបន្ត អង្គុយចាំគាំទ្ររហូត ដោយមានមនុស្សប្រមាណ ជាង៥ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្ដែង និងជាពិធីការិនី ពោរពេញដោយប្រជាប្រិយភាព និងសម្រស់ល្អគន់ កញ្ញា ថន លក្ខិណា បានចេញមុនបកស្រាយភ្លាមៗថា តាមការពិតរូបនាង ជាអ្នកស្រឡាញ់វិស័យកីឡារ គាំទ្រកីឡា ដូចគេដូចឯងដទៃទៀតដែរ ហើយការគាំទ្រ​ចំពោះកីឡាករ កែវ សុផេង គឺជាការគាំទ្រ និងពេញចិត្តទៅលើសមត្ថភាព នៃការទាត់បាល់របស់រូបគេ ពោលពុំមានទំនាក់ទំនងអ្វី លើសពីការគាំទ្រនោះឡើយ។ 

ស្រីស្រស់ ថន លក្ខិណា ​និយាយថា «ខ្ញុំ និងកីឡាករ កែវ សុផេង គ្មានទាក់ទងអ្វីនឹងគ្នាទេ ខ្ញុំគ្រាន់តែជាអ្នកគាំទ្រធម្មតា ដូចគេដូចឯងប៉ុណ្ណោះ ក្នុងនាមខ្ញុំជាកូនខ្មែរ ខ្ញុំត្រូវតែលើកទឹកចិត្ត កីឡាករខ្មែរ ដើម្បីឲ្យទទួលបានជ័យជំនះ ហើយក៏មានតារាខ្មែរ ជាច្រើនទៀត ចូលរូមគាំទ្រដែរ ដូច្នេះសុំកុំគិតបែបនេះ..!»។

យ៉ាងណាមិញ តារាសម្ដែង និងជាពិធីការិនី កំពុងតែក្ដោបក្ដាប់ ប្រជាប្រិយភាពពេញដៃ កញ្ញា ថន លក្ខិណា បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា សូមឲ្យមហាជន កុំមានការយល់ច្រឡំ ព្រោះការពិត កីឡាករ កែវ សុផេង ក៏មានសង្សាររួចទៅហើយដែរ ហើយនាងពិតជាគាំទ្រកីឡាករ ជម្រើសជាតិកម្ពុជារូបនេះ ដែលលេងបាល់​បានល្អ ប្រៀបបីដូចជាបងប្អូន ទស្សនិកជនគាំទ្រ តារាចម្រៀង តារាសម្ដែង ដែលខ្លួនស្រឡាញ់ នូវទេពកោសល្យរបស់ពួកគេ ដូចៗគ្នា ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា