ខេត្តបន្ទាយ​មានជ័យ ៖ ​សេចក្តីរាយការណ៍​​ឱ្យដឹងថា សព្វ​ថ្ងៃផ្លូវ​ចូល​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ​កំពុង​បែក​ភក់​ខ្លាំង ហើយ​​ថែម​ទាំង​មាន​​លូ​មួយ​​កង់​ សម្រាប់​ដាក់​បញ្ឈរ​ពាំង​​កណ្តាលផ្លូវ​ ជា​សញ្ញា​មិន​ឱ្យ​​រថយន្ត​តូច​-ធំ​ឆ្លងកាត់នោះទេ ​។

អ្នកស្រុក​ដែល​ពុំ​សូវ​ស្គាល់​ប៉ុស្តិ៍​​រដ្ឋបាល​ខ្លះ​ ព្រោះ​ទើប​ផ្លាស់​ប្តូរ​ទីតាំង​ពី​ចាស់​មក​ថ្មី​សួ​រត​គ្នា​ៗ​ថា ​ទៅ​ប៉ុស្តិ៍​​តាម​ផ្លូវ​ណា​​លោកម្ចាស់​? ​ប៉ុស្តិ​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ ទើប​ផ្លាស់​ពី​ម្តុំ​ផ្ទះល្វែង​ជិត​ផ្សារ​ត្រី​​ ក្នុងភូមិ​បា​លិ​លេ​យ្យ​១ ​ទៅ​ទីតាំង​ថ្មី​ក្នុង​​ភូមិ​មិត្តភាព ​តែ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត​ដូច​គ្នា​ ​ហើយ​ទីតាំង​ថ្មី​នេះ​ មាន​ផ្លូវលំ​ប្រហែល​២០០​ម៉ែត្រ ​មហា​សែនពិបាក​ក្នុង​ការ​​ធ្វើ​ដំណើរ ​ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ​។

ជាក់ស្តែង​ ដើមផ្លូវ​ចូល​ទៅ​ប៉ុស្តិ៍​មួយ​នេះ​ គេ​ឃើញ​បែក​ភក់​វ៉​ល់ ហើយ​មាន​ទាំង​លូ​​មួយ​កង់ ​ត្រូវ​គេ​ដាក់​បញ្ឈរ​ជា​សញ្ញា​ថា ​មិន​ត្រូវធ្វើ​ដំណើរ​ទេ​ រថយន្ត​តូច-​ធំ​ទាំងឡាយ​ ទាំងពួងអើយ ​ព្រោះ​ផ្លូវ​នេះ​រង​ការ​ខូច​ខ្ទេច​​អស់ហើយ​ ។ ចំណែក​អ្នក​ជិះ​ម៉ូតូ ត្រូវ​បង្ខំចិត្ត​ជិះ​សសៀរ​ក្បែរ​ជញ្ជាំង​ផ្ទះ​អ្នកស្រុក​ ធ្វើ​យ៉ាងណា​ឱ្យ​តែ​បានទៅ​មុខ​ ។

ជួប​តាម​ទូរស័ព្ទ​ និង​សួរ​​​សំនួរ​ជាមួយ​កោះសន្តិភាព​ថា​ តើ​សមត្ថកិច្ច​ជួប​ការ​​លំបាក​យ៉ាងណាខ្លះ? ​លោក​អ៊ឹម​ សុ​ភារៈ ​មេ​ប៉ុស្តិ៍ រដ្ឋ​បាល​​សង្កាត់​ប៉ោយ​ប៉ែ​​ត ​សុំ​មិន​ធ្វើការ​​អត្ថាធិប្បាយ​អ្វី​ទេ​ ប៉ុន្តែ​លោក​ថា​ ការ​ដាក់​លូ​ពាំង​ផ្លូវ ​គឺ​អាជ្ញាធរ​ភូមិ​​ជា​អ្នក​ដាក់​ ។ លោក​មេ​ប៉ុស្តិ៍​បញ្ជាក់​ថា ​អាជ្ញាធរ​ដាក់​លូ​បែប​​នេះ​ ក្នុង​គោលបំណង​ទប់ស្កាត់​រថយន្ត​ធំ​ដឹក​​ដី​បំផ្លាញ​ផ្លូវ ​។

គួរ​បញ្ជាក់​ថា ​រថយន្ត​ធំ​ដឹក​ដី​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ច្រើន​ក្រុមហ៊ុន​ ហើយ​រង​ការ​រិះគន់​ពី​អ្នកស្រុក​ថា ​បំផ្លាញ​ផ្លូវ​ធ្វើ​ឱ្យ​​ពួក​គាត់​ពិបាក​​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​ខ្លាំ​ង ។ យ៉ាងណាក៏​​ដោយ ​លោក​សន ​មុន្នី​ មេ​ភូមិ​មិត្តភាព​ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​មិន​ចូល​ ​។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន រថយន្តតូចធំ ជាច្រើនគ្រឿង បានកកស្ទះចម្ងាយដីរាប់សិបគីឡូម៉ែត្រ តាមបណ្តោយផ្លូវលេខ២១បេ ត្រង់ចំណុចស្ពានព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយសារតែក្រុមហ៊ុនធ្វើលូ បណ្តាលឲ្យស្រុតដី ដែលពេលនោះផ្លូវរួមកាន់តែតូច។

ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តាល លោក សេង ឡុង បានរាយការណ៍ថា ពេលដែលក្រុមហ៊ុន ជីកដីដាក់ប្រព័ន្ធលូនោះ បានបណ្តាលឲ្យដីបាក់ស្រុត ពេលនោះ ផ្លូវដែលត្រូវធ្វើដំណើរកាន់តែរួមតូចទើបធ្វើឲ្យរថយន្តជាច្រើនគ្រឿង ត្រូវកកស្ទះជាហូរហែដោយកម្លាំងសមត្ថកិច្ច អាចរំដោះម្តងមួយគ្រឿងៗ តែប៉ុណ្ណោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]