នេះគឺជារឿងមួយដែលមិនគួរឲ្យកើតមានទេ ព្រោះមានសិស្សដែលរៀនត្រឹមថ្នាក់អនុវិទ្យាល័យ ជាច្រើននាក់ក្នុងប្រទេសសឹង្ហបុរី ចូលចិត្តបង្ហាញរូបថតរបស់ខ្លួនឯង នៅពេលដែលពួកគេកំពុងតែជក់បារី ឬធ្វើទង្វើអ្វីមួយដែលមិនគួរគប្បី នៅក្នុងសង្គម។

តាមប្រភពពត៌មាន  STOMPer បានឲ្យដឹងថា មានសិស្សអនុវិទ្យាល័យនៃប្រទេសសឹង្ហបុរីជាច្រើននាក់ ចូលចិត្តអួតអាង និងបង្ហាញរូបថត ដែលជាទង្វើមិនត្រឹមត្រូវរបស់ពួកគេ ព្រោះពួកគេសុទ្ធតែមានអាយុក្រោយ ១៨ឆ្នាំទាំងអស់។ ប្រភពដដែលបានបន្តទៀតថា ពួកគេបានបង្ហោះរូបថតរបស់ពួកគេ ទៅលើវេបសាយអិនធើណេត ដោយរូបដែលពួកគេបានបង្ហោះនោះមានដូចជា ពួកគេកំពុងតែជក់បារី ឬ ការធ្វើសញ្ញាដោយដៃ ដែលជាសញ្ញាសំគាល់របស់ក្រុមខិលខូចជាដើម។

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះទង្វើខាងលើនេះ?

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]