ភ្នំពេញ៖ យុវតីម្នាក់ រងបួសបែកក្បាល និងយុវជនម្នាក់ ដាច់សរសៃដៃ ព្រមទំាងជនសង្ស័យ ៤នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានដោយការប៉ះទង្គិច គ្នាមួយនៅក្រោយ បង្គោលទីតំបន់ ក្រុមសិង្ហបុរីមុនបន្តិច នៅពហុកីឡដ្ឋានជាតិ អូឡាំពិកនាយប់នេះ ចំពោះនារីរងគ្រោះត្រូវ បានក្រុមគ្រូពេទ្យ PM កំពុងធ្វើការរុំរបួស។

បើយោងតាមPage របស់phnom penh gendarmerie បានសរសេរថា “នៅពេលនេះការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងកម្ពុជា និងសិង្ហសបុរី បានចាប់ផ្តើមប្រកួតហើយ ក្នុងនោះក៏មានជនបំពុលសង្គមមួយក្រុមបានទំនាស់ពាក្យសម្តីគ្នារហូតឈានដល់ការបង្កហឹង្សា បណ្តាលឲ្យបុរសម្នាក់ដាច់សរសៃដៃ និងស្ត្រីវ័យក្មេងម្នាក់រយៈក្បាល ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញចាប់បានក្រុមបង្ក៤នាក់៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានពាក់ព័ន្ធផងដែរថា   ក្រុមបាល់ទាត់គោព្រៃជម្រើសជាតិកម្ពុជា បានបំបែកប្រវត្តិសាស្រ្ត យកឈ្នះក្រុមភ្ញៀវសិង្ហបុរី ដោយលទ្ធផល២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិនារាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលទើបបញ្ចប់នៅមុននេះបន្តិច នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់។

ក្នុងជំនួបដ៏ស្វិតស្វាញនេះដែរ កម្ពុជា បានបើកការនាំមុខសិង្ហបុរី ១គ្រាប់មុនពីការទាត់បាល់ពិន័យហ្វ្រីឃីក (Free-ick) បានសម្រេចដោយ កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅនាទីទី១៩ មុនពេល៤នាទីក្រោយមក សិង្ហបុរី តាមបានស្មើ វិញដោយកីឡាករពាក់អាវលេខ២ Amri។ 

តែយ៉ាងណាក៏ដោយ សំឡេងគាំទ្រទ្រហឹងអឹងកងពេញស្តាត បានធ្វើឲ្យក្រុមកីឡាករកម្ពុជា កាន់តែមានសន្ទុះខ្លាំងឡើងនិងខិតខំ វាយបករហូតរកបានគ្រាប់ទី២ នៅនាទីទីចុងម៉ោងនៃវគ្គទី១ (៤៥+១) ស៊ុតដោយកីឡាករ ទិត្យ ឌីណា បើទោះបីជាវគ្គទី២ ពុំមានការ បំប៉ោងសំណាញ់ទីគ្នាទៀតក៏ដោយ គ្រាដែលកម្ពុជានៅសល់សមាជិក ១០នាក់ចាប់ពី នាទីទី៧៥មក ដោយកីឡាករ ហុង ផេង កាត់ក្រហម (កាតលឿង ២ដង)។

សូមបញ្ជាក់ផងដែរថា ក្រុមគោព្រៃកម្ពុជា អាចបំបែកប្រវត្តិសាស្រ្តបានហើយក្នុងរយៈពេល ១៣ឆ្នាំមកនេះ ដោយបាន លេងឈ្នះសិង្ហបុរី គិតចាប់តាំងពីឆ្នាំ២០០៤ លេងមិនដែលឈ្នះសោះ សូម្បីតែស្មើក៏គ្មានដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា