​ខេត្តសៀមរាប ៖ ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​នៅ​កណ្តាល​វាលស្រែ ត្រូវ​​​សង្ស័យ​​ថា ជា​ករណី​ឃាតកម្ម​​​​សម្លាប់​រួច​​យក​ទៅ​ប្លុង​​ចោល ​ដែលការប្រទះឃើញនេះ ​កាលពី​វេលា​​ម៉ោង​០៦ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨​ កក្កដា ​២០១៦ ចម្ងាយ​ពី​ភូមិ​ប្រហែល​២០០​ម៉ែត្រ​ ក្នុងភូមិ​ឆេះ​​ចាន ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

ប្រភព​​ពី​ពលរដ្ឋ​​ឱ្យ​​ថា​ បន្ទាប់​ពី​ប្រទះ​ឃើញ​សាកសព​​​នៅ​កណ្តាល​វាលស្រែ​នេះ​ ​ក៏​បានរ​ត់ទៅ​រាយការណ៍ជូន​​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​លើ ​ដើម្បី​ជួយ​អន្តរាគមន៍​។ ភ្លាម​ៗ​នោះ​ ​កម្លាំង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ​និង​ធ្វើការ​ហ៊ុមព័ទ្ធកន្លែង​​សព​ជន​រង​គ្រោះ ​រង់​ចាំ​​ខាង​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​ទៅ​​ពិនិត្យ​ ។

​ក្រោយ​ពី​ពិនិត្យ​​​លើ​ដងខ្លួន​សាកសពត្រូវ​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម គិត​ទុកជា​មុន​ ពីព្រោះ​នៅ​លើ​រូបរាង​កាយ​ជន​រង​គ្រោះ​មាន​ស្លាកស្នាម​ចាក់​​​កាំបិត​ នៅ​ផ្នែក​ខាងក្រោយ ​​។ សព​ជន​រង​គ្រោះ​មាន​ស្លៀកពាក់​អាវ​ការ៉ូ​ល្អិត ពណ៌​ប្រផេះ ស្លៀកខោ ខូ​វ​ប៊ូយ​​ជើងវែង ហើយ​​​រុំ​ស្បៃ​ម៉ុង​ ពណ៌​ខៀវ​ ​នៅ​លើ​ខ្លួន​​​ ។

​ប្រភព​បន្ថែម​ទៀត​ថា ជន​រង​គ្រោះ​អាច​​ត្រូវ​​​ចាក់​​សម្លាប់​ ហើយ​ប្លន់​យក​របស់​អ្វីមួយ​ហើយ រួច​យក​សព​ទៅ​ទំលាក់​ចោល​​នៅ​​កណ្តាល​វាលស្រែ​​​ឆ្ងាយ​ពីអ្នក​​ភូមិ ។ ​

បច្ចុប្បន្ន​ សាក​សព​ជន​រង​គ្រោះ ​ត្រូវ​​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​វត្ត​ត្រាង ស្ថិត​ក្នុងស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដើម្បី​រង​ចាំ​ក្រុម​គ្រួសារ​ ​ទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ហើយសមត្ថកិច្ច​កំពុងស៊ើបអង្កេត​លើករណីនេះ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ​សាកសពយុវជនម្នាក់ ​បានត្រូវអ្នកភូមិប្រទះឃើញដេក​ស្លាប់ផ្កាប់មុខនៅវាលស្រែ បង្កឲ្យមាន​ការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២២ ​មករា ២០១៦ កន្លងទៅ ​ស្ថិតនៅក្នុងភូមិ​យាយទៀង​ ឃុំបល្ល័ង្គ ​ស្រុកបារាយណ៍ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​ស្រង់របាយការណ៍របស់សមត្ថកិច្ច​បញ្ជាក់ឲ្យដឹងថា ​យុវជនដែលស្លាប់មានស្នាមវាយក្បាលនោះ ឈ្មោះ ស៊ុយ រី​ អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ ។

តាមការសន្និដ្ឋាន​ជំហានរបស់សមត្ថកិច្ចជា​ករណីឃាតកម្មក្នុងអំពើណាមួយ​ ព្រោះជនរងគ្រោះមានស្នាម​បែកក្បាលនិងឃើញដុំថ្មធំមួយ​ប្រឡាក់ឈាមនៅក្បែរនោះ ។ នៅពេលនេះ ​សមត្ថកិច្ចកំពុង​ស្រាវជ្រាវបើកការស៊ើបអង្កេត​ដើម្បីចាប់ជនដៃដល់យក​មកផ្តន្ទាទោសតាមច្បាប់ ៕

ជាមួួយគ្នានេះដែរ កន្លងទៅនេះ ករណីផ្សេងមួយវិញទៀត កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៦​ ប្រជាពលរដ្ឋ បាន​ប្រទះ​ឃើញ សាកសព​មនុស្ស​ប្រុស​ម្នាក់ ដែល​រលេះរលួយ​សាច់​អស់​នៅ​សល់​តែ​គ្រោងឆ្អឹង កណ្តាល​វាលស្រែ ចម្ងាយ​ប្រមាណ​ជា​៤​គីឡូម៉ែត្រ​ពី​ភូមិ​អ្នកស្រុក ក្នុងភូមិ​មេ​លប់ ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​សាកសព​នេះ ត្រូវ​បាន​ក្រុម​ក្មេង​ឃ្វាលគោ ប្រទះ​ឃើញ​កាលពី​ព្រឹក​មិ​ញ​នេះ​ហើយ​បាន​រាយការណ៍ មក​សមត្ថកិច្ច ចុះ​ទៅ​ពិនិត្យ​មើល​កន្លែង​កើតហេតុ​ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​តែ​ម្តង​។

សមត្ថកិច្ច​បាន​បញ្ជាក់​បន្ថែម​ថា តាម​ការ​ត្រួតពិនិត្យ​លើ​សាកសព ជន​ដែល​ស្លាប់​នេះ មានឈ្មោះ ច​ន សុខ​ចាន់ ភេទ​ប្រុស អាយុ​36​ឆ្នាំ ជា​មនុស្ស​សរសៃរ​ប្រសាទ និង​មាន​ទីលំនៅ​ក្នុងភូមិ​ត្រកៀត ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថា បុរស​រូប​នេះ​បាន​បាត់​ខ្លួន​ជាង​កន្លះ​ខែ មក​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ​តាម​រក​មិនឃើញ​។

ចំពោះ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​បុរស ស​សៃ​ប្រសាទ​ម្នាក់​នេះ គ្រាន់តែ​សន្និដ្ឋាន​ថា​អាច​ស្លាប់​ដោយសារ​តែ​ខ្យល់គរ ព្រោះ​ទំនងជា​ដើរ​អត់​អាហារ​ច្រើន​ថ្ងៃ ហើយ​ពេល​ដើរមក​ដល់​ចំណុច​វាលស្រែ​នេះ ក៏​បាក់កម្លាំង​ហើយ​ដួល​ស្លាប់​តែ​ម្តង ដោយ​គ្មាន​អ្នក​ណា​ដឹង​។

ទោះជា​យ៉ាងណា​ក៏​ដោយ នេះ​គឺ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន តែ​មិនមែន​ជា​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​នោះ​ទេ ហើយ​លទ្ធផល​ពិត​យ៉ាងណា​នោះ សមត្ថកិច្ច​មិន​បាន​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ឡើយ ។ ប៉ុន្តែ​ក្រោយ​ពី​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ពិនិត្យ​សាកសព​រួច ក៏​បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​បូជា កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នេះ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]