ភ្នំពេញ៖ «មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន នឹងបោះឆ្នោតជម្រុះបេក្ខជនទីបីនៅយប់ថ្ងៃសុក្រនេះ។

សប្តាហ៍នេះ បេក្ខជនដែលនៅសល់ទាំង៨រូប បានធ្វើដំណើរទៅ ខេត្តកំពង់ចាម ដើម្បីស្វែងយល់ពីរបៀបធ្វើកន្ទេលកក់ របស់អ្នកស្រុក ដែលប្រកបរបរធ្វើកន្ទេលនេះតាំងពីដូនតាមក និងស្តាប់វាគ្មិនចែករំលែកពីការលក់ផលិតផល ឲ្យទទួលបានជោគជ័យ។ ពួកគេត្រូវបានបែងចែកចេញជា ២ក្រុមដដែល ហើយដំណើរការលក់កន្ទេលកក់នៅផ្សារទំនើបសូរិយា។

កម្មវិធីតម្រូវឲ្យពួកគេទាំងពីរក្រុមលក់កន្ទេល ដែលមានចំនួនស្មើគ្នា តម្លៃលក់ចេញដូចគ្នា ទីតាំងលក់ជាប់គ្នា ដោយបេក្ខជនទាំងពីរក្រុមមាន ចំនួនសមាជិក៤នាក់ស្មើគ្នា។ អតិថិជននឹងពិបាក ក្នុងការសម្រេចចិត្តទិញ។ ក្រុមណាដែលអាចទាញចិត្តអតិថិជនចូលទិញកន្ទេល របស់ខ្លួនច្រើនជាងគេ និងលក់ដាច់បានច្រើនជាងគេ នឹងឈ្នះលើវិញ្ញាសារនេះ។

កាលពីសប្តាហ៍មុនកម្មវិធីបានបាត់បង់បេក្ខជន យិន ឈឿន ដែលជាបេក្ខជនទីពីរត្រូវបានជម្រុះចេញពីកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរនេះ។ សម្រាប់សប្តាហ៍នេះវិញ មនុស្សមួយចំនួនគិតថា បេក្ខជនដែលទំនងនឹង មានការបោះឆ្នោតជ្រើសរើសឲ្យចាកចេញអាចជាបេក្ខជន សា សុវណ្ណឌី, កែវ សិរីរត្នន៍ ឬអ៊ួយ សុគន្ធា។

«មុខរបរខ្ញុំ» នៅរៀងរាល់សប្ដាហ៍នឹងមានបេក្ខជនម្នាក់ធ្លាក់ចេញ ពីកម្មវិធីដែលការសម្រេចនឹងត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត របស់បេក្ខជនចូលរួមក្នុងកម្មវិធី រហូតដល់សប្ដាហ៍ទី៩ទើបរកឃើញជ័យលាភី។ នៅសប្តាហ៍ក្រោយ បេក្ខជននឹងធ្វើការជាក្រុមម្តងទៀតតែនឹងប្រកួតប្រជែង លើវិញ្ញាសាថ្មីគឺការធ្វើបទ បង្ហាញពីស្លឹកគ្រៃទៅដល់វាគ្មិន និងអ្នកភូមិ។ ពួកគេក៏នឹងធ្វើដំណើរទៅកាន់ខេត្តព្រៃវែងដើម្បីស្វែងយល់ពីការដាំស្លឹកគ្រៃរបស់ អ្នកស្រុកនៅទីនោះផងដែរ។

«មុខរបរខ្ញុំ» ចាប់ផ្តើមចាក់ផ្សាយជាលើកដំបូងកាលពីថ្ងៃច័ន្ទទី០៤ កក្កដា ដោយផ្សាយជូនទស្សនា ជារៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង៨ ដល់ម៉ោង ៨:៣០នាទីយប់ ដោយផ្តោតសំខាន់ទៅលើ ការប្រកួតប្រជែងពិតប្រាកដ មួយទៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។ កម្មវិធីតម្រូវអោយបេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹងមានភ្ញៀវកិត្តិយសមកពីវិស័យខុសៗ គ្នាចូលរួមនិយាយពី បទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញ សមត្ថភាពការងារប្រកួតប្រជែងគ្នាដើម្បីឆ្ពោះទៅឈ្នះរង្វាន់ ទឹកប្រាក់ចំនួន២០លានរៀល៕

ទស្សនាវីដេអូខ្លីរបស់កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកដែលមានអាសយដ្ឋាន៖https://www.facebook.com/PNNMyPlace  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]