បន្ទាប់ពី ទូរស័ព្ទស្មាតហ្វូន LG K10 ចេញលក់នៅលើទីផ្សារ មិនទាន់បានប៉ុន្មានផងឥលូវនេះក្រុមហ៊ុន GGear ដែលជាក្រុមហ៊ុនចែកចាយផ្ដាច់មុខ នៅផលិតផលម៉ាក LG ប្រចាំព្រះរាជាណាចក្រកម្ពុជា និង បង្ហាញខ្លួននូវទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយទៀតដែលមានឈ្មោះ និង រូបរាងដូចទៅនឹង LG K10 ដែរ នោះគឺ LG K10 LTE ដែលអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត 4G និង ជាទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី ដែលមានលក្ខណៈពិសេស និង គុណសម្បិត្តជាច្រើន ។

LG K10 LTE គឺជាទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី ដែលមានទំហំអេក្រង់ធំរហូត 5.3 អ៊ីញ FHD ដូចទៅនិង LG K10 ដែលគ្រាន់តែ LG K10 LTE មានទំហំកាមេរ៉ាខាងក្រោយ 13 MP ដែលអាចចាប់យករូបភាពបានយ៉ាងច្បាស់ និង មានលឿនល្បឿនដែលអាចចាប់រូបភាពបានយ៉ាងរហ័សព្រម ទាំងបូករួមជាមួយកាមេរ៉ាខាងមុខ 5 MP ដែលអាចធ្វើអោយលោកអ្នកងាយស្រួល ក្នុងការថត រូប Selfie ហើយក៏មាន Flash ជួយជំនួយពន្លឺក្នុងការថតរូបទោះបី ជាលោកអ្នកស្ថិតនៅទីកន្លែកងងឹត រឺ កន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់ ក៏ដោយ ក៏យើងនៅតែអាចថត រូបភាពបានស្រស់ស្អាត ។ LG K10 LTE នេះផងដែល ក៏ត្រូវភ្ជាប់មកជាមួយអង្គគណនា Octa- Core ល្បឿន 1.2 GHz រួមជាមួយទំហំ RAM 2 GB ព្រមទាំងមាន មេម៉ូរី 16 GB ផ្ទុកក្នុងម៉ាស៊ីនស្រាប់ហើយជាមួយថ្ម 2300 mAh កាន់ថ្មបានយូរ និងអាចដោះដូថ្មបានភ្លាមៗ យ៉ាងរហ័សទាន់ចិត្ត។ កាន់តែពិសេស ទៅទៀត LG K10 LTE ក៏អាចប្រើជាមួយនិងបច្ចេកវិទ្យា អ៊ីនធើណេត 4G ដែលមានល្បឿនលឿនដើម្បីជំនួយ ក្នុងការលេងកម្សន្តរបស់លោក អ្នកបានថែមទៀត ផង។

សូមបញ្ជាក់ផងដែលថា LG K10 LTE និង មានលក់នៅលើទីផ្សារ នៅខែសីហានាពេលខាងមុខនេះដែលនាំចូលដោយក្រុមហ៊ុន GGear ព្រមទាំង មានបីរពណ៍សំរាប់លោកអ្នក ជ្រើលរើលដូចជាពណ៍ ស ខ្មៅ និង ពណ៌មាសជាដើម ។ វាពិតជាសាកសមបំផុតសំរាប់អ្នក ដែលចូលចិត្តប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូនដែលមានទំហំអេក្រង់ធំ ជាទូរស័ព្ទប្រភេទស៊ីមពីរ និងអាចប្រើប្រាស់អ៊ីនធើណិត 4G រួមជាមួយតម្លៃដ៏សមរម្យបំផុត ។   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]