(កែប)៖ ព្រះសង្ឃ១អង្គ គង់នៅវត្តភ្នំព្រូស ត្រូវបានកម្លាំងនគរបាលមូលដ្ឋានក្រុងកែប ឃាត់ព្រះកាយ ពាក់ព័ន្ធសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន រួមជាមួយវត្ថុតាងមួយចំនួននៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

មន្ត្រីនគរបាលក្រុងកែប បានប្រាប់ឲ្យដឹងថា ព្រះសង្ឃព្រះនាម សុខ ចាន់ឌី ជន្មានយុ២២ព្រះវស្សាគង់នៅវត្តភ្នំព្រូស ស្ថិតក្នុងភូមិ-សង្កាត់ ខាងលើ។ សមត្ថកិច្ចដដែលបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លូនកម្លាំងជំនាញ ដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកក១កញ្ចប់ ទូរស័ព្ទដៃ៣គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួនបន្ថែមទៀត។ ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានចាប់ផ្សឹក រួចបញ្ជូនខ្លូន ទៅសាកសួរបន្ដ នៅអធិការក្រុងកែប ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ 

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   ព្រះសង្ឃមួយអង្គ ធ្លាក់ក្នុងអន្ទាក់ គ្រឿងញៀន បំផ្លាញសាសនា គួររំលឹកផងដែរថា សង្ឃមួយអង្ដ ដែលបង្ហាញវត្តមានក្នុង វីដេអូ​មួយ ដោយសង្ឃអង្គនេះហ៊ាន ប្រព្រឹត្តអំពើមិនគប្បី ក្នុងសង្គម ជាពិសេសបំផ្លាញ នូវព្រះពុទ្ធសាសនា ។

យោងតាមវីដេអូមួយ ដែលមានរយៈពេល ៤៦វិនាទី នឹងបានបង្ហោះពាសពេញបណ្តាញសង្គម​ ហ្វេសប៊ុក ព្រមទាំងមានអ្នកទស្សនា ជាច្រើន បានហួសចិត្តបន្ទាប់ពីឃើញថា ​មានមនុស្សប្រុសស្រី ប្រហែល ៦នាក់ (បូកទាំងអ្នកកាន់កាមេរា) នៅក្នុងបន្ទប់មួយ បានប្រព្រឹត្តនូវអំពើ ដែលសង្គមស្អប់ខ្ពើម តែអ្វីដែលនឹងស្មានមិនដល់នោះ គឺក្នុងបន្ទប់នេះផងដែរ ក៏មានសង្ឃ១អង្គ កំពុងតែអង្គុយ បើតជញ្ជក់នូវរស់ជាតិ គ្រឿងញៀន ទាំងខ្លួនរំពាត់ទៅដោយស្បង់ចីវរ ។

នេះគ្រាន់តែជាទង្វើមិនល្អ របស់បុគ្គលសង្ឃអង្គតែម្នាក់ប៉ុណ្ណោះ ហើយក៏ជាគំរូរមួយសម្រាប់សង្ឃដទៃទៀត និងក្មេងៗយុវវ័យ គួរចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងកប្បីកុំប្រព្រឹត្តនូវអំពើបែបនេះ ។

យ៉ាងណាមិញ យើងមិនទាន់មានប្រភពណាមួយ បញ្ចាក់ពីទីកន្លែងច្បាស់លាស់ របស់សង្ឃអង្គនោះដែរ ហើយក៏មិនទាន់សន្មត់ថា សង្ឃដែលនៅក្នុងវីដេអូនេះ គឺជាព្រះសង្ឃពិត ឬក្លែងក្លាយនោះទេ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]