ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុន សន្ដិសុខឯកជន អាស៊ីប្រមាណជាជាង ២០នាក់ ក្នុងចំណោម ៥០នាក់ បាននាំគ្នាមកសាកសួរ ពេលឃើញម្ចាស់ក្រុម ហ៊ុនរើឥវ៉ាន់ ចេញពីកន្លែងធ្វើការ តែដោយសារតែម្ចាស់ក្រុមហ៊ុន ភ័យព្រួយខ្លាចបុគ្គលិកវាយ ក៏ប្ដឹងនគរបាលឱ្យចុះជួយអន្ដរាគមន៍សាកសួរ បែកធ្លាយអត់បើកប្រាក់ខែ ជូន បុគ្គលិកសមត្ថកិច្ចក៏ ឃាត់ខ្លួនតែម្ដងទៅ ។ ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅផ្ទះជួលទីតាំងក្រុមហ៊ុន ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានបន្ដទៀតថា ថៅកែទាំងពីរនាក់នោះ ទី១-ឈ្មោះ ប៊ុន សុគន្ធនី ភេទប្រុស ទី២-ឈ្មោះ យុន ប៊ុនណារា អ្នកទាំងពីរត្រូវនគរបាលឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ដោយយោងទៅតាម ពាក្យបណ្ដឹងរបស់បុគ្គលិក ។

ប្រភពព័ត៌មានពីបុគ្គលិកទាំងនោះ និយាយថា សន្ដិសុខឯកជនអាស៊ីនេះមានបុគ្គលិកប្រមាណជា ជាង៥០នាក់ ហើយត្រូវថៅកែក្រុមហ៊ុនខាងលើ នេះមិនបើកលុយ ឱ្យអស់រយៈពេល ៣ខែមកហើយ ដោយព្យាយាមគេចវេសមួយថ្ងៃហើយ មួយថ្ងៃទៀត មិនព្រមបើកប្រាក់ខែជូនពួកគេ ដោយគ្មាន លុយឱ្យថ្លៃផ្ទះជួលម្ចាស់ផ្ទះ ជួលក៏ទូរស័ព្ទហៅថៅ កែក្រុមហ៊ុនទាំងពីរនាក់ មករើអីវ៉ាន់ចេញពីផ្ទះរបស់ គេលុយដល់ម្ចាស់ក្រុមហ៊ុនមករើឥវ៉ាន់ចេញដោយ ពុំបានប្រាប់បុគ្គលិក ក្នុងបំណង បោកប្រាស់បុគ្គលិក តែដោយសារបុគ្គលិកដឹងទាន់ ក៏បានហៅគ្នីគ្នាមកសាកសួរនាំ និងឱ្យរកដំណោះជូនពួកគេថ្លៃប្រាក់ ខែចំណែកឯថៅកែទាំងពីរនាក់ ពេលឃើញបុគ្គលិក មកច្រើននាំគ្នាសួរនាំក៏មានការភ័យ ព្រួយខ្លាចពួក គេព្រួតគ្នាវាយ ក៏ប្ដឹងនគរបាលមកអន្ដរាគមន៍ដល់ពួកគេ ។ រីឯនគរបាលបន្ទាប់ពីចុះ ទៅដល់បានធ្វើ ការសាកសួរដឹងហេតុការណ៍ ក៏ឃាត់ម្ចាស់ក្រុមហ៊ុនទាំងពីរនាក់ យកកាន់នគរបាលប៉ុស្ដិ៍តែម្ដងទៅ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]