ករណី​រំលោភ ​​តែង​កើត​មាន​ជា​ញឹកញាប់​ក្នុង​ប្រទេស​ ហ្ស៊ីមបាវ៉េ ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចម្លែក​នៅ​ពេល​នេះ​ គឺ​បុរស​ត្រូវ​ស្ត្រី​ចាប់​រំលោភ​ទៅ​វិញ។ ​នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Emirates 247។

របាយ​ការណ៍​ចុងក្រោយ​មួយ ​បាន​រាយការណ៍​ថា​ បុរស​ម្នាក់​បាន​ចោទ​ប្រកាន់​ទៅ​លើ​នារី​បី ​រូប​ពី​បទ​ដាក់​ថ្នាំ ​ប្លន់​ និង​រំលោភ​ក្នុង​ភាគ​ខាង​ត្បូង​ទីក្រុង Bulawayo។

តាម​ប៉ូលិស ​បាន​ឲ្យ​ដឹង​ថា ​​ករណី​រំលោភ​នេះ ​ជា​ករណី​ទី​ ៥​ហើយ​ដែល​កើត​មាន​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ​នេះ។

បុរស​វ័យ​ ២៦​ឆ្នាំ​ម្នាក់ ​បាន​និយាយ​ប្រាប់​ប៉ូលិស​ថា ​លោក​បាន​សុំ​ស្ត្រី​បី​នាក់​ជិះ​ដោយសារ។ ​នៅ​ពេល​ដែល​លោក​ឡើង​ឡាន​មិន​បាន​ប៉ុន្មាន​ផង​ ស្ត្រី​ទាំង​នោះ​បាន​យក​​កំណាត់​សំពត់​​ដែល​មាន​​​ថ្នាំ​សណ្ដំ​មក​គ្រប​មាត់ ​ហើយ​លោក​ក៏​សន្លប់​បាត់​ស្មារតី។ ​​នៅ​ពេល​ដែល​​លោក​ដឹង​ខ្លួន​ឡើង ​រាង​កាយ​របស់​លោក​ស្ថិត​ក្នុង​ភាព​អាក្រាត ​ហើយ​ស្ត្រី​ទាំង​នោះ​ប្ដូរ​វេន​គ្នា​រំលោភ​ទៅ​លើ​រូប​លោក។

ដោយ​គ្មាន​កម្លាំង​តបត ​ស្ត្រី​ទាំង​នោះ​ ថែម​ទាំង​យក​លុយ​របស់​លោក​អស់​ ២០០​ អឺរ៉ូ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ផង​ដែរ។ ​នេះ​បើ​តាម​ការ​រាយការណ៍​ពី​ប៉ូលិស។

រឿង​ស្រដៀង​គ្នា​នេះ​ បាន​កើត​ឡើង​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ​នៅ​ពេល​ដែល​​បុរស​អាយុ​ ២៥​ ឆ្នាំ​ម្នាក់​ ត្រូវ​ស្ត្រី ៤​នាក់​ ភ្ជង់​ឲ្យ​បម្រើ​តណ្ហា​របស់​ពួកគេ។ លើស​ពី​នេះ​ទៅ​ទៀត​ ករណី​មួយ​ផ្សេង​ទៀត​គឺ​បុរស​វ័យ ៣០​ឆ្នាំ​ម្នាក់​ត្រូវ​ស្ត្រី​បី​នាក់​ដាក់​ថ្នាំ​រំលោភ ​ហើយ​នារី​ពីរ​នាក់​ក្នុង​ចំណោម​នោះ​មាន​កាំ​ភ្លើង​ក្នុង​ដៃ។

ចំពោះ​ករណី​បុរស​ត្រូវ​បាន​ស្ត្រី​រំលោភ​នេះ ​មិន​ទាន់​មាន​ច្បាប់​ណាមួយ​​ត្រូវ​បាន​អនុម័ត​ប្រឆាំង​នឹង​សកម្មភាព​នេះ​ទេ​ក្នុង​ប្រទេស​នេះ៕

ដក់ស្រងពីគេហទំព័រសប្បាយ និងBBC

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]