ខេត្តសៀមរាប ៖ បុរស​ម្នាក់​បាន​ចង​.​ក​នឹង​កន្សែងពោះគោភ្ជាប់​ទៅ​នឹង​បំពង់​ហ្គា​ស​ម៉ាស៊ីនត្រជាក់ ស្ថិត​នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះ​សំណាក់​​មួយ​កន្លែង​យីហោ «​ឌី អិន ឌី​» បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ កក្កដា ២០១៦ ក្នុង​ភូមិ​សាលា​​​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

ជន​រង​គ្រោះ​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ មាន​អាយុ​ប្រហែលជា​៣០​ឆ្នាំ សំបុរ​សណ្ដែកបាយ សក់​ខ្លី ច្រមុះ​ស្រួច មាន​ពុកចង្ការ ទម្រង់​មុខ​រាង​វែង​ស្គម ពាក់​អាវដៃវែង​ពណ៌​ខៀវ លាយ​ខ្មៅ​មូរ​ដៃ ស្លៀកខោ​ខូ​វ​បូ​យ​ជើងវែង ។

ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​ស្វាយ​ដង្គំ​ដែល​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា នេះ​ថា ជន​រង​គ្រោះ​ចង​.​កដោយ​កន្សែងពោះគោ ពណ៌​.​ស ភ្ជាប់​ទៅ​និង​បំពង់​ហ្គា​ស​ម៉ាស៊ីនត្រជាក់​នៅ​ក្នុង​បន្ទប់ទឹក​ជាន់​ទី មួយ ដែល​មាន​កម្ពស់​ពី​ការ៉ូ​១,៦២​ម៉ែត្រ ។

ក្រោយ​ពី​កើតហេតុ កម្លាំង​ជំនាញ​បាន​រក​ឃើញ​មាន​ឆ្នាំង​សាក​ទូរស័ព្ទ IPhone៥ មួយ តែ​ពុំ​មាន​ទូរស័ព្ទ​, ការ​បូ​ប​ស្ពាយ​មួយ​គ្មាន​សម្ភារ​, ការ​បូ​ប​ដាក់​ប្រាក់​មួយ មាន​ប្រាក់​ចំនួន​៦០០​រៀល​, តេ​លេ​ឡាន​មួយ​, សំបក​ថ្នាំ​ចំនួន​០៦​បន្ទះ​, សំបក​កំប៉ុង​ស្រា​បៀរ​ចំនួន​២​កំប៉ុង​, និង​សំបក​កំប៉ុង​ទឹកក្រូច​១​។

ប្រភព​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​កាត់​ខ្សែ​ទំលាក់​សាកសព​ដល់​ដី និង​ពិនិត្យ​កោសល្យ​លើ​រាង​កាយ​ជន​រង​គ្រោះ បាន​សន្និដ្ឋាន​ឃើញ​ថា ជន​រង​គ្រោះ​គ្មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់ ក្រៅពី​ខ្សែរឹត​.​ក​ជាំ​តែ​ប៉ុណ្ណោះ ដែល​មិនមែន​ជា​ករណី​ឃាតកម្ម​នោះ​ទេ ។ ប្រហែល​​ជា​ជន​រង​គ្រោះ​ផឹកស្រា រួច​លេបថ្នាំ​តាម​ក្រោយ បន្ទាប់​មក​ក៏​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​តែ​ម្តង​ទៅ ពីព្រោះ​សព​នៅ​មាន​ក្លិន​ស្រា​នៅឡើយ ហើយ​ប្រដាប់​ភេទ​មាន​ចេញ​ទឹកកាម និង​លាមក និង​មាន​ចេញ​ឈាម​ទៀត​ផង ។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដើម្បី​ប្រកាស​រក​ក្រុម​គ្រួសារ​សាច់​ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន យុវតីវ័យទើបតែ ១៧ឆ្នាំម្នាក់ បានដាច់ចិត្តចងកសម្លាប់ខ្លួនឯង នៅលើផ្ទះទាំង​ព្រឹក នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិវត្ត សង្កាត់-ក្រុងប៉ៃលិន ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវតីរងគ្រោះឈ្មោះ ម៉ៅ វិជួន អាយុ១៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ។ ក្រោយពីកូនស្រីធ្វើអត្តឃាត ដោយចងករួចមក ឪពុកម្តាយបានរាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន អោយចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័្ចយ ហើយបានសន្និដ្ឋានថា សាកសពយុវតីរងគ្រោះពិតជា បានស្លាប់ដោយសារតែចង់ ក ខ្លួនឯងពិតមែន គឺបណ្ដាលមកពី បញ្ហាមានជម្ងឺផ្លូវចិត្ត និងគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ ។

បច្ចុប្បន្ននេះសមត្ថកិច្ចបានប្រគល់ សាកសពស្ត្រីរងគ្រោះទៅអោយ ក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]