ភ្នំពេញៈ អតីតវីជេពិធីការិនី និងជាតារាសម្តែង វ័យ៣០ឆ្នាំ វីជេអាណូ ក្រោយពីបានបាត់វត្តមាន ពីការងារសិល្បៈ អស់រយៈពេល ជាង១០ឆ្នាំ ហើយពេលនេះ នាងបានបង្ហាញ វត្តមានជាថ្មី ក្នុងសិល្បៈ ដោយនាងត្រូវអ្នកដឹកនាំ និងរៀបចំកម្ម វិធីជាច្រើន បានផ្តល់ឱកាសការងារ ឲ្យនាងជាបន្តបន្ទាប់ ។

អតីតតារាសម្តែង និងជាតារាបង្ហាញម៉ូដ វីជេ អាណូ បន្ទាប់ពីបានផ្អាក ការងារសិល្បៈ ទៅរស់នៅអាមេរិក អស់រយៈពេលមួយ ខ្យល់ធំនោះ នៅពេលថ្មីៗនេះ នាងបានធ្វើឲ្យ ទស្សនិកជន និងអ្នកគាំទ្រ នាងជាច្រើន មានការភ្ញាក់ផ្អើល ខណៈដែលនៅសុខៗ នាងបានបង្ហាញវត្តមាន នៅក្នុងកម្មវិធី របស់អ្នកសិល្បៈ មួយចំនួន។

វីជេ អាណូ គឺជាអតីតតារាសម្តែង ,តារាបង្ហាញម៉ូដ និងជាពិធីករជាដើម។ ការវិលត្រឡប់ជាថ្មី របស់ វីជេ អាណូ នេះត្រូវបានប្រភព ពីអ្នកនៅជិតខ្លួននាង ទម្លាយឲ្យដឹងថា ដោយសារតែចិត្ត ស្រលាញ់ សិល្បៈ ទើបធ្វើឲ្យនាងត្រឡប់ មកចាប់ផ្តើមការងារ សិល្បៈជាថ្មីបែបនេះ ។

ដោយឡែក បើនិយាយពី សម្រស់វិញ បើទោះជាវ័យ របស់នាង ជ្រេក៏ដោយ តែរូបសម្រស់របស់នាង នៅតែស្រស់ស្អាត មិនប្រែប្រួលនោះទេ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា អំពីដាញ់ ម៉ូនីកា ប្រ​កាសគួរឲ្យភ្ញាក់ផ្អើល ​វិល​ចូល​​សម្តែង​​ជា​​ថ្មី​ ក្រោយ​អវត្តមាន​ពី​សិល្បៈ​ជិត​៧​ឆ្នាំ។

ក្រោយពីសម្រេចចិត្តរៀបការ ហើយចេញទៅរស់នៅសាងសុភមង្គលស្នេហា ជា​មួយ​ស្វាមី លើដែនដីអូស្ត្រាលី អស់រយៈពេលជិត៧​ឆ្នាំ​មកនេះ ស្រាប់តែតារាសម្តែង​ស្រី​តួឯកក្នុងរឿ​ង «ទុំទាវ» អ្នកនាង ដាញ់ ម៉ូនីកា ប្រកាសយ៉ាងភ្ញាក់ផ្អើលថា នាងនឹងវិលត្រឡប់មកសម្តែងជា​ថ្មី​ នៅទឹ​កដីប្រទេសកំណើតកម្ពុជា នាពេលឆាប់ៗនេះ។  

ជាមួយគ្នានឹងការប្រកាស វិលចូលសិល្បៈជាថ្មី ពីសំណាក់តារាសម្តែងនាង ដា​ញ់ ម៉ូនីកា នេះដែ​រ កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អតីតតារាស្រីរូបនេះ ក៏បានសរសេរបញ្ជាក់ថា« នៅចាំកុមារីម្នាក់នេះទេ ខ្ញុំនិងត្រឡប់ទៅសម្តែង សារជាថ្មី ព្រោះខ្ញុំនៅតែស្រឡាញ់ការងារបស់​ខ្ញុំ សង្ឃឹមថា​បងប្អូនទាំងអស់គ្នា និងនៅស្រឡាញ់ការសម្តែង របស់ខ្ញុំណា!»។

ជាការកត់សម្គាល់ តាំងពី​ចាកចេញ​ពីកម្ពុជា ទៅរស់នៅជាមួយស្វាមី អ្នកនាង ដាញ់ ម៉ូនីកា គឺបា​នកាត់ផ្តាច់ទាំង​ស្រុង​ពី​សិល្បៈ ដែលគិតរហូតមកទល់ពេលនេះ មានរយៈពេលជិត៧ឆ្នាំហើ​យ។ ​ប៉ុន្តែអ្វីជារឿងដែលចាប់អារម្មណ៍ សម្រាមហាជននោះ ម៉ូនីកា បានបញ្ជាក់ថ្មីៗនេះថា នាង​នៅ​តែស្រឡាញ់សិល្បៈ ហើយនឹងវិលត្រឡប់មកចូលសិល្បៈជាថ្មី ដើម្បីសម្តែងរឿងជូនទស្សនិកជ​ន អ្នក​គាំទ្រទស្សនា​បន្តទៀត។ ប៉ុន្តែនាងមិនបានបញ្ជាក់ទេថា តើត្រូវសម្ដែងក្នុងរឿងណាមួយ និងមកកម្ពុជានៅពេលណានោះទេ ។

យ៉ាងណាមិញប្រភពព័ត៌មានពីក្នុងសិល្បៈ បានទម្លាយថា ដាញ់ ម៉ូនីកា អាចមកសម្ដែងក្នុងរឿងថ្មី​​របស់អ្នកនិពន្ធឆ្នើម គឺអ្នកស្រី ពាន់ ភួងបុប្ផា ក្នុងរឿង«ទឹកចិត្តអ្នកម្ដាយសម័យថ្មី» នៅក្នុងអំឡុងខែសីហា ខាងមុខនេះ ខណៈដែលអ្នកនាង អម្ពរ ទេវី ដែលជាតារាសម្ដែងជើងចាស់ និងបានទៅរស់នៅអាមេរិក​ជិត២០មកហើយ ក៏មានវត្តមានសម្ដែង​ក្នុងរឿងនេះដែរ។

គួររំឭកថា តារាសម្តែងសម្បុរ​ស្រអែម នាង ដាញ់ ម៉ូនីកា បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍​ ជាមួយបុរសពោះម៉ាយអាណិកខ្មែរអូស្ត្រាលី គឺលោក ប៊ុន ថែល ដែលមានវ័យជិត៤០ឆ្នាំ កាលពីអ​ឡុងបំណាច់ខែកុម្ភៈ ឆ្នាំ២០១០។ បន្ទាប់ពីរៀបការតាមប្រពៃណីខ្មែរភ្លាម ពួកគេក៏បានដឹក​ដៃ​គ្នា ចាកចេញពីស្រុក​ខ្មែរ ឆ្ពោះទៅរស់នៅលើ​ទឹកដី​អូស្ត្រាលី​ តែ​ម្តងហើយ​រហូតដល់ពេលបច្ចុប្បន្នពួកគេ មានកូនចំនួន២នាក់ ជាចំណងដៃផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អម្ពរ ទេវី