អាមេរិក៖ ក្លិបយក្សរបស់ប្រទេសអេស្ប៉ាញ Real Madrid ទទួលរងបរាជ័យ ក្រោមស្នាដៃ របស់ Paris Saint Germain ដែលជាក្លិបជើងឯករបស់បារាំង ក្នុងលទ្ធផល ៣-១ ក្នុងជំនួបនៃពានរង្វាន់ International Champion Cup ។

ការប្រកួតរវាងក្រុមទាំង២នេះ ប្រព្រឹត្តឡើងនៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក ដែលមានអ្នកទស្សនាប្រមាណជាង ៨៧,០០០ នាក់ ។ ទាក់ទងនឹងការប្រកួតយើងសង្កេតឃើញថា ក្លិបជើងឯករបស់បារាំង PSG មានប្រៀបជាង Real Madrid ដែលធ្វើឲ្យពួកគេមានលទ្ធភាពនាំមុខមុននៅនាទី ទី២ ដោយកីឡាករ Nanitamo Ikone ចំនែកឯគ្រាប់ទីពីរ និងទីបី ស៊ុតចូលដោយកីឡាករតែម្នាក់ គឺ Thomas Meunier ដោយគ្រាប់ដំបូងរបស់គេគឺធ្វើឡើងនៅនាទី៣៥ និងគ្រាប់ទីពីរ នៅនាទី៤០ ដែលធ្វើឲ្យ PSG នាំមុខ Real ៣-០ គិតត្រឹមនាទី៤០ ។

មុននឹងបញ្ចប់តង់ទីមួយ ពោលគឺនៅនាទី ៤៤ ខ្សែការពាររបស់ Real Madrid បានតបតបានមួយគ្រាប់វិញ ដោយការស៊ុតបាល់ពិន័យប៉េណាល់ទី ដោយកីឡារ Marcelo ដែលធ្វើឲ្យបញ្ចប់ការប្រកួតតង់ទី១ PSG នាំមុខ Real Madrid ៣-១។

ចូលដល់តង់ទី២ ក្លិបទាំងក៏បានបន្តព្យាយាមស្វែងរកគ្រាប់បាល់បន្ថែមដែរ ប៉ុន្តែគ្មានសំណាងធ្វើឲ្យលទ្ធផល ៣-១ រក្សារហូតដល់បញ្ចប់ការប្រកួត ៩០នាទី ។

តែយ៉ាងណាមិញ គេសង្កេតឃើញថា Real Madrid មិនដាក់កីឡាករល្អៗចូលលេងទេ ភាគច្រើនផ្តល់សិទ្ធិឲ្យយុវជនបញ្ចេញសមត្ថភាព ស្របពេលដែល Ronaldo , Bale និង James Rodriguez អវត្តមានក្នុងការប្រកួត ។

ដូច្នេះជ័យជំនះរបស់ PSG បានធ្វើឲ្យពួកគេឡើងឈរលើកំពូលតារាងបណ្តោះអាសន្ន ដោយមាន ៦ពិន្ទុ ដាច់គេ ក្នុងពានរង្វាន់ International Champion Cup នៅសហរដ្ឋអាមេរិក។

សូមបញ្ជាក់ផងដែរ ពានរង្វាន់ International Champion Cup នេះធ្វើឡើងនៅច្រើនប្រទេសដូចជា អាមេរិក អូស្រ្តាលី ចិន និងប្រទេសនៅតំបន់អឺរ៉ុប ដោយមានការបែងចែកក្លិបនីមួយៗទៅលេងតាមប្រទេសទាំងអស់នោះផងដែរ ៕

ប្រភព៖ Skysports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]