ភ្នំពេញ៖ ក្រោយពីបានដំណឹងថា អតីតកីឡាប្រដាល់ និងតារាសម្តែង លោក ជៀស ស្រួច រួចមក តារាសម្តែងស្រី វ៉ាង ស្រីណូ ក៏មិនបង្អង់យូរ បានស្កាត់ទៅជួប ដើម្បីឧបត្ថម្ភប្រាក់ ទៅកាន់រូបលោកផងដែរ។

ដូចជាប្រិយមិត្តបានដឹងរួចមកហើយ វត្តមានរបស់ លោក ជៀស ស្រួច បានធ្វើឲ្យមហាជន និងអ្នកសិល្បៈករមានការរំជួលចិត្ត និងអាណិតជាពន់ពេក ដែលមិននឹកស្មានថា រូបលោកធ្លាក់ខ្លួនក្នុងសភាពវេទនាបែបនេះសោះ។ ហើយកាលពីប៉ុន្មានថ្ងៃមុន ក៏មានតារាមួយចំនួន រួមមាន លោក ខេមរៈ សេរីមន្ត អ្នកនាង យុគ ចិន្តា និងតារាផ្សេងៗទៀត បានយកថវិកា ទៅឲ្យ លោក ជៀស ស្រូច ដើម្បីជួយដោះស្រាយស្ថានភាពជីវិតរបស់លោក បានមួយគ្រា។ 

ជាពិសេស តារាសម្តែងស្រី ស៊ិចស៊ី កញ្ញា វ៉ាង ស្រីណូ ក៏មិនបាននៅស្ងៀម ឈរមើល ទុក្ខលំបាក របស់អតីតតារាសម្តែងរូបនេះផងដែរ ក៏បានឆ្លៀតពេលយកថវិកាផ្ទាល់ខ្លួនរបស់នាង ទៅឲ្យលោក ជៀស ស្រួច។ ក្នុងនោះដែរ នាងបានសរសេរសារថា  "ខ្ញុំបាននាំយកថវិកាផ្ទាល់ខ្លួន ចំនួន២០០ ដុល្លារ ទៅជូនបងប្រុស ជៀស ស្រួច អតីតអ្នកប្រដាល់ដ៏ល្បីប្រចាំប្រទេសយើង។ ហើយខ្ញុំបានប្រាប់គាត់ថា ស៊ូឡើងបងប្រុស ជូតទឹកភ្នែករបស់បង រួចបន្តដំណើរទៅមុខទៀត"

សន្តានចិត្តរបស់ កញ្ញា វ៉ាង ស្រីណូ បានធ្វើឲ្យអ្នកគាំទ្រ កោតសរសើរយ៉ាងខ្លាំង ដែលរូបនាង ចេះឈឺឆ្អាល នូវស្ថានភាពរស់នៅ របស់លោក ជៀស ស្រួច ខណៈកំពុងតែជួបការលំបាកយ៉ាងខ្លាំង៕ 

កញ្ញា វ៉ាង ស្រីណូ យកលុយផ្ទាល់ខ្លួនរបស់នាង មកឲ្យ លោក ជៀស ស្រួច

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ពិធីការិនីដ៏ល្បី អ្នកនាង យុគ ចិន្តា ក៏បានយកថវិកាជិត៣០០ដុល្លារ ទៅឲ្យ លោកក ជៀស ស្រួចផងដែរ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។

ដោយក្តីអាណិតអាសូរ្យក្រោយពីទទួលបានដំណឹងនៃការធ្លាក់ខ្លួនឈឺរហូតក្លាយជាកម្មករសំណងនិងអូរទេះនៅច្រកទ្វាព្រំដែលប៉ោយប៉ែតពីសំណាក់អតីតតារាសម្តែងនិងកីឡាករធ្លាប់មានឈ្មោះល្បីលោក ជៀស ស្រួច ហើយត្រូវបានភរិយាតារាសម្តែងនាង សាត រស្មី លែងលះក្រោយរៀបការបានរយៈពេលប្រមាណ១ខែ កាលពី១២ឆ្នាំមុននោះពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍CTNអ្នកនាង យុគ ចិន្តា កាលពីម្សិលមិញបាននាំយកថវិកាចំនួន២៨០ដុល្លារនិង២១ម៉ឺនរៀលឧបត្ថម្ភជួយដល់អតីតកីឡាករ ជៀស ស្រួច ដែលបច្ចុប្បន្នកំពុងស្នាក់នៅជាមួយលោក អេ ភូថង ។

តាមរយៈឃ្លីបវីដេអូដែលត្រូវបានអ្នកនាង យុគ ចិន្តា បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនបាននិយាយថា ថ្ងៃនេះនាងខ្ញុំបាននាំយកថវិកាដែលបានមកពីសប្បុរជនទាំងអស់មកឧបត្ថម្ភជួយដល់អតីតកីឡាករលោក ជៀស ស្រួច ដែលបានបាត់មុខពីវិស័យកីឡានិងសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ហើយនោះបន្ទាប់ពីរៀបការប្រពន្ធហើយក៏ត្រូវបែកបាក់គ្នាទៅវិញ។

ពិធីការិនីសម្តីផ្អែមអ្នកនាង យុគ ចិន្តា បានបន្តថា ក្រោយពីទទួលបានដំណឹងតាមរយៈបណ្តាញសារព័ត៌មានចុះផ្សាយអំពីជីវិតកំសត់របស់លោក ជៀស ស្រួច រហូតធ្លាក់ខ្លួនក្លាយជាកម្មករសំណង់និងអូរទេះនៅច្រកព្រំដែនកម្ពុជា-ថៃនោះ នាងក៏កើតក្តីអាណិតអាសូរបានអំពាវនាវស្វែងរកថវិកាបានចំនួន២៨០ដុល្លារនិង២១ម៉ឺនពីសប្បុរជននឹងថវិកាផ្ទាល់ខ្លួនរបស់នាងខ្លះយកមកជួយដល់កីឡាករលោក ជៀស ស្រួច ដើម្បីជួយសម្រួលការលំបាក។

ខណៈពេលដែលលោក ជៀស ស្រួច បានទទួលអំណោយជាថវិការពីអ្នកនាង យុគ ចិន្តា កាលពីថ្ងៃទី២៦ កក្កដា នេះដែរលោកក៏បានលើកម្រៀមដៃ១០សំពោះថ្លែងអំណរគុណដល់សប្បុរជនម្ចាស់ថវិកាព្រមទាំងអ្នកនាង យុគ្គ ចិន្តា ដែលបានយកចិត្តទុកដាក់អាណិតដល់លោកគ្រាដែលធ្លាក់ខ្លួនក្របែបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]