ថៃ៖ ទទួលស្គាល់ថា បច្ចុប្បន្នការវះកាត់កែសម្ផស្ស គឺជារឿងធម្មតាទៅហើយ សម្រាប់ តារាៗនៅក្នុងប្រទេសថៃ  និងបណ្តាប្រទេសនានាជាច្រើនទៀត នៅលើសកលលោក។  វាត្រូវបានគេចាត់ទុកថា គឺជារឿងពេញនិយមមួយ សម្រាប់តារាសម្តែងស្រីប្រុស នៅក្នុងសង្គមសិល្បៈ  ពីព្រោះថាវាជួយសាងទំនុកចិត្តដល់ខ្លួនឯង នៅក្នុងការឈរជើងធ្វើជាអ្នកអាជីពនៃវិស័យនេះ។

មានមនុស្សតិចណាស់ដែលកើតមក មានសម្រស់ស្រស់ស្អាតពីធម្មជាតិស្រាប់គ្រប់បែបយ៉ាង ដោយមិនចាំកែច្នៃ។ ហេតុដូច្នេះការវះកាត់បង្កើន ភាពស្រស់ស្អាតរាប់ទុកថាមិនអាចខ្វះបានទេ ទោះបីជាវានាំមកនូវផលប៉ះពាល់តាមពី ក្រោយក្តី។ កុំឃើញតារាៗស្អាតៗ សុទ្ធតែមានសម្រស់មកពីធម្មជាតិណា  គឺមិនមែនទាំងអស់នោះទេ។ តោះទៅមើលតារាថៃទាំងអស់គ្នាថា ពួកគេចូលចិត្តវះកាត់កែ សម្ផស្សត្រង់ផ្នែកណាខ្លះ?

#ច្រមុះ៖ ការវះកាត់កែច្រមុះរបស់មនុស្សម្នាក់ៗ ​ គឺប្រាថ្នាចង់បានច្រមុះកោងមានខ្ទង់ ស្រួចខ្ពស់ល្អ។  កាលពីមុនការវះកាត់កែច្រមុះ គឺមិនអាចជ្រើសរើសរូបរាងរបស់ស៊ីលី កូនបានទេ ហើយត្រូវចំណាយពេលយូរថែមទៀតដើម្បីព្យាបាល ប៉ុន្តែបច្ចុប្បន្ននេះ មានបច្ចេកវិទ្យាទំនើបអាចបំពេញតាមតម្រូវការ របស់បុគ្គលម្នាក់ៗបាន ហើយគ្រូពេទ្យ ក៏មានជំនាញថ្វីដៃនៅក្នុងការវះកាត់យ៉ាងប៉ិនប្រសប់ និងមិនចំណាយពេលយូរនៅ ក្នុងការថែរក្សាទេ គឺចេញរូបរាងមកស្រស់ស្អាតដូចធម្មជាតិពិតៗអញ្ចឹង។

១. នាង Nery Chotika

២. នាង Apitsada

៣. នាង Kolmast

៤. លោក Niv Vongsakorn

៥. លោក Putichay

២. ដើមទ្រូង៖ គ្មានស្រ្តីណាម្នាក់ស្រឡាញ់ចង់បានដើមទ្រូងដែលមានទំហំតូចនោះទេ ពួកគេតែងប្រាថ្នាថាដើមទ្រូងស្រស់ស្អាត ស៊ិចស៊ី គួរឱ្យទាក់ទាញ ជាពិសេសបើតារាៗស្រីផងនោះ រឹតតែមិនអាចខ្វះបាន នូវដើមទ្រូងដែលគួរឱ្យគយគន់។ អ្នកដែលមានអាយុអាចវះកាត់បន្ថែមដើមទ្រូងបាន​ ត្រូវមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយត្រូវជ្រើសគ្លីនិកណាដែលមានឯកទេសត្រឹមត្រូវ ទើបមិនបារម្មណ៍ថានឹងកើតផ្លែ ឬបញ្ហាផ្សេងៗនៅពេលក្រោយ។

១. នាង Am Pachjarapha

២. នាង Patt Nakbapha

៣. នាង Mia Sokontava

៤. នាង Kanya Paj

៣. ធ្វើត្របកភ្នែក២ជាន់៖ ភ្នែកក៏ចាត់ទុកថាជាផ្នែកសំខាន់ណាស់ដែរនៅក្នុងការ ដណ្តើមប្រជាប្រិយភាពទាំងតារាប្រុស និងតារាស្រីថៃ។ ការវះកាត់បន្ថែមត្របកភ្នែក ២ជាន់មានការពេញនិយម ដោយសារតែភាគច្រើនជនជាតិថៃមិនសូវចូលចិត្តអ្នកដែល មានភ្នែកតឹងៗ ដូចកូនចិនប៉ុន្មានទេ។ ប៉ុន្តែការវះកាត់ធ្វើត្របកភ្នែក២ជាន់នេះ ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ណាស់ ព្រោះភ្នែករបស់យើងមានតែ១គូរប៉ុណ្ណោះ បើមានរឿង មិនល្អកើតឡើងទៅលើវានោះ អ្នកដែលមានសំណាងអាក្រក់ជាងគេគឺខ្លួនយើងនេះឯង។ ដូច្នេះមុនសម្រេចចិត្តថា ទៅវះកាត់សូមធ្វើការពិចារណាឱ្យបានច្បាស់លាស់ជា មុនសិនទើបគ្មានភាពសោកស្តាយទៅថ្ងៃក្រោយ។

១. លោក Pongsakorn

២. លោក Niv Vongsakorn

៣. លោក Kob Pijaya

៤. នាង Mot Nakbaphaj

៥. នាង Yibso Ariyakanta

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]