ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ មានល្បិចកលគ្រប់យ៉ាង ដែលជនឆ្លៀតមួយចំនួនធំ បានយកបណ្តាញសង្គមហ្វេសប៊ុក ធ្វើជាឈ្នាន់ ដើម្បីឆបោកលុយអ្នកដទៃអស់ជាច្រើននាក់។ ហើយក្នុងនោះដែរ តារាសម្តែងស្រី គង់ ចាន់ស្រីមុំ ក៏បានជួបប្រទះរឿងអាក្រក់ទាំងនេះ ដោយខ្លួននាងផ្ទាល់ផងដែរ។

កាលពីប៉ុន្មានម៉ោងនេះដែរ នៅក្នុងទំព័រហ្វេសប៊ុក របស់តារាស្រីរូបនេះ បានចេញ វីដេអូlive បង្ហាញនូវវិធីបោកប្រាស់មួយ ដែលយកលុយមិត្តនាង និងអតិថិជនដែលកុម្ម៉ង់ទិញផលិតផលរបស់នាងថែមទៀត។

ចំពោះល្បិចដែល អ្នកនាង គង់ ចាន់ស្រីមុំ បានបរិយាយក្នុងវីដេអូ គឺពិតជាសាហាវ ដែលក្រុមខិលខូចទាំងនោះ បានHack ហ្វេសប៊ុករបស់នាងផ្ទាល់ រួចប្រើប្រាស់គណនីហ្វេសប៊ុករបស់នាង ផ្ញើសារទៅកាន់អតិថិជន ដែលបានទិញផលិតផលរក្សាសម្ផស្សរបស់នាង ហើយឲ្យពួកគេផ្ញើរលុយតាមលេខទូរស័ព្ទថ្មី ដែលក្រុមខិលខូចបានប្រាប់។

យ៉ាងណាមិញ តារាស្រីគង់ ចាន់ស្រីមុំ ក៏បានក្រើនរំលឹកដល់ អ្នកគាំទ្រឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងវិធីបោកប្រាស់មួយនេះផងដែរ ព្រោះអាចយកលុយបានយ៉ាងស្រួល និងលឿនបំផុត៕

ចង់ដឹងថាអ្នកនាង គង់ ចាន់ស្រីមុំ និយាយអ្វីបន្ថែមទៀត នៅក្នុងវីដេអូ ទស្សនាទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុន បានឲ្យដឹងថាតារាស្រី គង់ ចាន់ស្រីមុំ បានចំណាយលុយច្រើនសន្ធឹក ដើរលេងតាមបណ្តាប្រទេស ជិត៦ប្រទេស ដែលមិនទាន់ដល់មួយឆ្នាំផង។

វាសនារបស់តារាសម្តែងស្រី គង់ ចាន់ស្រីមុំ ពិតជាមើលមិនឃើញមែន ក្រោយពីរូបនាងរៀបការរួច ទាំងការងារទាំងសិល្បៈ និងជំនួញរបស់នាង បានឡើងស្រឺតៗ ដែលជាឱកាសដ៏ល្អបំផុតសម្រាប់រូបនាងក្នុងការក្តាប់យក។

ថ្មីៗនេះ គេសង្កេតឃើញថា អ្នកនាង គង់ ចាន់ស្រីមុំ តែងតែចំណាយលុយ លើសម្ភារៈនិយមជាច្រើន ហើយជាពិសេសនាងបានធ្វើដំណើរកម្សាន្តជារឿយៗ ជាមួយស្វាមី តាមប្រទេសបណ្តានានា។

ក្នុងនោះដែរអ្នកនាង គង់ ចាន់ស្រីមុំ បានដើរលេងទៅប្រទេសជិតខាង មិនតិចជាង៦ប្រទេសនោះទេ ដូចជា ប្រទេសថៃ ជប៉ុន កូរ៉េ សឹង្ហបុរី កោះម៉ាឌីវ(ឥណ្ឌា) និងថ្មីៗនេះ នាងថែមទាំងទៅប្រទេសចិនទៀត។

នេះសបញ្ជាក់ឃើញថា ចំណូលរបស់អ្នកនាង គង់ ចាន់ស្រីមុំ ក្នុងមួយខែៗ ក៏មិនណយដែរ ដែលអាចធ្វើឲ្យរូបនាង ហ៊ានដើរលេង ចាយលុយហ៊ឺហារបែបនេះ។ ហើយជាពិសេស អ្នកគាំទ្រ ក៏បានសរសើរនាងដែលមានវាសនា បានដើរលេង៦ប្រទេសជាប់ៗគ្នា មិនដល់មួយឆ្នាំស្រួលបួលផង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ