(ប្រ៊ុយណេ)៖ ក្រុមបាល់ទាត់ឈុតតូចយុវជនអាយុក្រោម ១៤ឆ្នាំកម្ពុជា បន្តរកបាន៣ពិន្ទុបន្ថែមទៀត ក្រោយលត់ក្រុម U-14 ទីម័រខាងកើត ដោយលទ្ធផលបច្ចេកទេស ១១-០ ដែលទើបបញ្ចប់មុននេះ។

យោងតាម Facebook Page ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានឲ្យដឹងថា នេះជាជ័យជំនះទី២ សម្រាប់ក្រុម U-14 កម្ពុជា នៅទឹកដីនៃប្រទេសប្រ៊ុយណេ ក្នុងការប្រកួតពានរង្វាន់ AFC U-14 Regional Champions Cup 2016 ក្នុងវគ្គសន្សំពិន្ទុក្នុងពូល B បន្ទាប់ពីបំបាក់ U-14 ហ្វីលីពីន ៣-១ នៅព្រឹកម្សិលមិញនេះ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  យុវជនអូស្រ្តាលី លើកពាន AFF U-16 ក្រោយយកឈ្នះយុវជន​វៀតណាម​ដោយបាល់​ប៉េណាល់ទី ៥-៣ គួររំលឹកផងដែរថា ក្រុមបាល់ទាត់ឈុតតូចយុវជនអូស្រ្តាលី បានគ្រងតំណែងជើងឯក ពានយុវជនអាស៊ាន AFF U-16 Youth 2016 នៅទឹកកម្ពុជា ក្រោយយកឈ្នះ U-16 វៀតណាម ដោយបាល់ប៉េណាល់ទី​កាត់សេចក្តី ៥-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រមុននេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងជំនួបដ៏ស្វិតស្វាញនារាត្រីថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦ វៀតណាមបានធ្វើការនាំមុខ ១-០ នៅនាទីទី៣៥ និងគ្រាប់ទី២ នៅនាទីទី៥៥ មុនពេលដែលអូស្រ្តាលី ទាត់បាល់ពិន័យប៉េណាល់ទី​បានគ្រាប់វិញនៅនាទីទី៥៧។

តែយ៉ាងណាក៏ដោយ វៀតណាមបន្ថែមគ្រាប់ទី៣ ទៀតនៅនាទីទី៧៧ តែត្រូវបានអូស្រ្តាលី តាមស្មើវិញនៅនាទីទី៨២ និងនាទីទី៩០+៤ ដោយពុំមានការបន្ថែមម៉ោង ១៥នាទី ២ដងឡើយ សម្រេចទាត់បាល់ប៉េណាល់ទីយកតែម្តង ដោយអូស្រ្តាលី ធ្វើសម្រេចបាន ៥គ្រាប់ ខណះដែលវៀតណាម ធ្វើបានតែ ៣គ្រាប់ប៉ុណ្ណោះ ដូចលទ្ធផលទម្លាក់ U-16 ថៃក្នុងវគ្គ៤ក្រុមផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]