វ៉ែនតាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សជំនាន់ថ្មី ព្រោះសព្វថ្ងៃកម្តៅព្រះអាទិត្យកាន់តែក្តៅខ្លាំងឡើងៗជារៀងរាល់ថ្ងៃ បើមិនប្រញាប់រករបស់មកការពារទេ  ច្បាស់ជាខូចសម្រស់អស់ហើយ។

ក្រៅពីនេះនៅក្នុងការលេងស្ទយាម៉ូតអ្នកស៊ីវីល័យ  វ៉ែនតាកាពារកម្តៅថ្ងៃត្រូវបានគេស្គាល់រួចទៅហើយថា  ជាផ្នែកមួយនៃការលេងខ្លួនរបស់យុវវ័យបច្ចុប្បន្ន  ដែលមិនគួរមើលរំលង។   គ្មាននរណាម្នាក់ ចង់មានស្នាមជ្រួញនៅក្រោមភ្នែក ឬនៅលើមុខដោយសារតែកាំរស្មី UV នោះទេ ដូច្នេះវ៉ែនតាអាចជួយបាន។

វ៉ែនតាជួយការពារដល់ភ្នែករបស់យើង ពីពន្លឺថ្ងៃបានមួយ ចំណែកដែរ បើមិនដូច្នេះទេហេតុអ្វីបានជាវ៉ែនតាមានលក់នៅគ្រប់ទីផ្សារជុំវិញពិភពលោក? តែអ្វីដែលពិសេសរបស់វ៉ែនតានោះគឺ តើត្រូវជ្រើសរើសវាមកពាក់យ៉ាងណា ដើម្បីឱ្យសមនឹងរូបរាងទម្រង់មុខមាត់របស់អ្នក?  ខាងក្រោមនេះជាគន្លឹះខ្លះៗសម្រាប់ ការជ្រើសរើសវ៉ែនតាបែបសាមញ្ញៗ ដើម្បីឱ្យស៊ីគ្នាជាមួយនឹងទម្រង់មុខមាត់របស់អ្នក៖

#របៀបជ្រើសរើសវ៉ែនតាងាយៗមុននឹងអ្នកសម្រេចចិត្តថាត្រូវទិញវា៖

១.ជ្រើសរើសវ៉ែនតាដែលមិនត្រូវជាមួយនឹងទម្រង់មុខរបស់អ្នក ដូចជា អ្នកដែលមាន មុខមូល មិនគួរជ្រើសវ៉ែនតាណា ដែលមានរូបរាងមូលដែរនោះទេ។

២.ទំហំនៃកញ្ចក់វ៉ែនតាត្រូវតូចល្មមសមនឹងទំហំមុខរបស់អ្នក។

៣.វ៉ែនតាដែលអ្នកពាក់ចាំបាច់ត្រូវតែសមស្រប ជាមួយបុគ្គលិកលក្ខណៈរបស់ខ្លួនយើងផងដែរ។ មានន័យថាបើយើងជាមនុស្សសុភាពរាបសារ  មិនគួរពាក់វ៉ែនតាណាដែលមានម៉ូតហ៊ឺហារ ឡូយឆាយជ្រុលពេកនោះដែរ។

#អ្នកដែលមានទម្រង់មុខរាងពងក្រពើ៖ គួរឱ្យច្រណែនខ្លាំងណាស់អ្នកដែលកើតមក មានទម្រង់មុខបែបនេះ ទោះបីជាពាក់វ៉ែនតាម៉ូតអ្វី ក៏មើលទៅល្អស្រស់ស្អាតដែរ មិនថាវ៉ែនតារាងចតុកោណ រាងកោង ឬរាងស្វ៊ែរនោះទេ។ ដូចជាតារាស្រីថៃនាង Chompoo Araya ជាដើម មិនថាពាក់វ៉ែនតាមានម៉ូតមូល ឬទម្រង់ Cat Eye បែបណាក៏ នៅតែស្រស់ស្អាតជានិច្ច។

#អ្នកដែលមានទម្រង់មុខរាងបេះដូង៖ មនុស្សដែលមានមុខរាងបេះដូងភាគច្រើនគឺ មានថ្ងាសទូលាយ សមនឹងចង្ការ សម្លឹងមើលទៅកាលណាគឺស្រស់ស្អាតមិនធម្មតា។ អ្នកដែលមានទម្រង់មុខបែបនេះ គួរតែជ្រើសរើសយកវ៉ែនតា ដែលផ្នែកខាងក្រោមគឺ ធំជាងកំពូលមុខ ដែលធ្វើឱ្យស៊ីគ្នាជាមួយនឹងចង្ការ។ ចៀសវាងពាក់វ៉ែនតាមានរាងមូល ព្រោះមិនសាកសមទៅនឹងអ្នកដែលមានផ្ទៃមុខបែបនេះនោះទេ។ឧទាហរណ៍មុខដូចជានាង Kendall Janner នេះជាគំរូ។

#សម្រាប់អ្នកដែលមានទម្រង់មុខខ្លី៖ អ្នកដែលមានទម្រង់មុខបែបនេះ ភាគច្រើន ពេលដែលបែរចំហៀង  អាចមើលឃើញថ្គាមជ្រុងបានយ៉ាងច្បាស់។ ប្រសិនបើអ្នក មិនចង់ឱ្យគេមើលទៅ មុខអ្នកមានរាងជ្រុងបន្ថែមទៀតទេ  ឬចង់ឱ្យមុខមើលទៅវែង ជាងមុនបន្តិច គួរជ្រើសរើសវ៉ែនតាដែលមានម៉ូតរាងមូលទ្រវែង ឬមានគែមខាងក្រៅ ជារាងស្រួចមានម៉ូតបន្តិចៗផងនោះ ទើបជាការប្រសើរ ព្រោះវាអាចជួយកាត់បន្ថយ ការប្រឈមមុខនឹងការមានទម្រង់មុខកាន់តែខ្លី។ ឧទាហរណ៍ ដូចជានាង Miranda Kerr ជាដើម៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]