ខេត្តបន្ទាយមានជ័យ ​៖ ​ស្ត្រី​ម្នាក់​ត្រូវ​បុរស​ជា​ប្តី​បីកូន​ទៅ​រក​ដល់​ បន្ទប់ តាម​ទាន់​កំពុង​នៅ​ជាមួយ​ប្រុស​កំណាន់ ក៍ស​ម្រេច​ប្តឹង​សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរនាំ​ទាំង​០២​នាក់ បង្ក​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ កក្កដា ២០១៦ នៅ​ភូមិ​បា​លិ​លេ​យ្យ​២​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ស្ត្រី​ ដែល​បុរស​ជា​ប្តី​ចោទ​ថា​មាន​សាហា​យ​ស្មន់​ជាមួយ​ប្រុស​នោះ​អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។ ចំណែក​បុរស​ជាប់ចោទ​សាហា​យ​ស្មន់​ប្រ​ព​ន្ឋ​គេ​ខាងលើ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​គេ​ប្រាប់​ថា​ជា​កម្មករ​ចាំ​ឃ្លាំង​គីប​(​ខោអាវ​ជជុះ​) នៅ​ចំណុច​កើត​ហ​តុ​។

បើ​តាម​បុរស​ជា​ប្តី​ស្ត្រី​ខាងលើ អាយុ​២៧​ឆ្នាំ បាន​ប្រាប់​ថា ដោយសារ​ប្រពន្ធ​ចេះ​តែ​បាត់​មិនសូវ​ឃើញ​នៅផ្ទះ ម្យ៉ាង​ដោយ​មាន​គេ​លួច​ប្រាប់​ថា ឃើញ​នាង​មក​កាន់​ចំណុច​កើតហេតុ ក៍​បីកូន​ប្រុស​អាយុ​១​ឆ្នាំ​០៥​ខែ​មក​តាម​រក​។ បុរស​ខាងលើ​បន្ត​ថា ពេល​សុំ​គេ​ចូល​ដល់​ឃ្លាំង​គីប ក៍​ឃើញ​ស្បែកជើង​ប្រពន្ធ​នៅ​មុខ​បន្ទប់ លុះ​គាស់​ទ្វារ​សុំ​ជួប​បែរជា​មិន​ព្រម​ចេញ ហើយ​ប្រពន្ធ​ខ្លួន​បែរជា​នៅ​ជាមួយ​បុរស​ខាងលើ​ទៅ​វិញ ទើប​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

បើ​តាម​ អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​ នាទី​មុន​នេះ​ទៀត​ថា ស្ត្រី​ខាងលើ​និង​បុរស​សង្ស័យ​ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ដើម្បី​សួរនាំ ។ នៅ​ចំណុច​កើតហេតុ គេ​ឃើញ​បុរស​ជា​ប្តី​បាន​ឈរ​យំ​ពិតជា​គួរ​ឲ្យ​អាណិត ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន នាងជាប្រពន្ធ មានសាហាយ ពេលប្តីដឹងបែរ ជារួមគំនិតគ្នា រៀបគម្រោងយ៉ាងលំអិតសម្លាប់ ប្រុសជាសាហាយ រួចច្រកបាវយក ទៅទម្លាក់ក្នុងទឹកត្រពាំង ដើម្បីបញ្ចប់រឿងសាហាយស្មន់នោះ ត្រូវបាននគរបាល បញ្ជូនទៅកាន់តុលាការ ហើយ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ ដើម្បីកាត់ទោស ប្តីប្រពន្ធ១គូរនេះឲ្យ សមទៅតាមទង្វើ ដែលគេបានប្រព្រឹត្ត។

នគរបាលបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ខេម ខេង ភេទប្រុសអាយុ ២៩ឆ្នាំ និងប្រពន្ធ ឈ្មោះ ចាប សុខជឿន អាយុ ២៦ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះ ឈ្មោះ លៃ លីន ភេទប្រុស អាយុ២៧ឆ្នាំជន ជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅក្នុងភូមិ ឃុំកើតហេតុជាមួយគ្នា។

បើតាមចម្លើយសារភាព របស់បុរសជាប្តីបានឲ្យដឹងថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ លៃ លីន ពិតប្រាកដមែនដោយសារឈ្មោះ លៃ លីន លបលួចទាក់ទងស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយខ្លួនធ្លាប់តាមទាន់ ពេលអ្នកទាំងពីរអោបថើបគ្នា ហើយបានសួរដេញដោល ប្រពន្ធសារភាពថា ចាញ់បោកការលួងលោម បន្ទាប់មកឈ្មោះ ខេម ខេង បានប្រាប់ប្រពន្ធឲ្យខលហៅ តាមទូរស័ព្ទទៅឈ្មោះលៃ លីន មកដើម្បីសម្លាប់។  

នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៦ វេលាម៉ោង២១៖០០នាទីយប់ ខ្លួនបានឲ្យប្រពន្ធ ខលណាត់ហៅ ឈ្មោះ លៃ លីន មកជួបនៅផ្ទះ ហើយខ្លួនបានរៀបចំ ចរន្តអគ្គិសនី ដើម្បីត្រៀមឆក់ ពេលឈ្មោះ លៃ លីន មកដល់ផ្ទះខ្លួន ក៏យកប្រដាប់ឆក់ នោះឆក់ទៅលើ ឈ្មោះ លៃ លីន បណ្ដាលឲ្យ សន្លប់ហើយ ក៏យកត្បូងចប វាយលើក្បាលបន្ថែមទៀត បន្ទាប់មក ក៏យកថង់ផ្លាស្ទីច ច្រកក្បាល យកកៅស៊ូ រិតកង់ រិតកបន្ថែមកុំឲ្យចេញ ឈាម និងយកការ៉ុង មានថង់ផ្លាស្ទីចខាងក្នុងច្រកសាកសព សែង០២នាក់ ប្ដី ប្រពន្ធ យកមកទម្លាក់ចោល នៅត្រពាំងតាណែម ដែលមានចម្ងាយប្រហែល២០០ម៉ែត្រ ពីផ្ទះ រួចងូតទឹកចូលដេក។

ចំណែក ចបកាប់ ទុកក្នុងរោងគោ នឹងខ្សែភ្លើង ដែកដងឬស្សី ទុកនៅក្រោមគ្រែ ក្នុងផ្ទះ។ ចំណែកឈ្មោះ ចាប សុខជឿន បានសារភាពថា ខ្លួនបានទាក់ទងមានស្នេហា លួចលាក់ ជាមួយ ឈ្មោះ លៃ លីន ក្នុងខែ០៤ ឆ្នាំ២០១៦ ហើយបានដេកជាមួយគ្នាចំនួន០២ដង ក្រោយមកបែកការណ៍ ប្ដីដឹងបានសួរនាំនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៦វេលាម៉ោង ១៦និង០០នាទី ប្ដីបានឲ្យខ្លួនទូរស័ព្ទហៅឈ្មោះ លៃ លីន ឲ្យមកផ្ទះ ។ រហូតាថ្ងៃទី២៣ ខែមិថុនា ម៉ោង ១៩និង០០នាទី ឈ្មោះលៃ លីន បានខល មកខ្លួនសួរថា ប្ដីអូនឯងនៅផ្ទះឬអត់? នារីសង្ស័យបានឆ្លើយថា គាត់អត់នៅទេ ចាំម៉ោង៩ ម៉ោង១០ចាំមក (ពេលនិយាយប្ដីនៅក្បែរដែរ)។

ពេលឈ្មោះ លៃ លីន មកជិតដល់ ក៏ខលមកថា បងទៅដល់ឥឡូវហើយ លុះពេលឈ្មោះ លៃ លីន មកដល់ ប្ដីរបស់គាត់ ឈរក្បែរទ្វារ រោងបាយ ចំណែកខ្លួនបានឡើងដេកលើគ្រែ គ្រលំភួយដេក ភ្លាមនោះឭសូរសំឡេងបើក ទ្វារ និងសំឡេង ឈ្មោះលៃលីន ស្រែកថីៗ ក៏ស្ងាត់បាត់ទៅ ខ្លួនក៏ងើបឡើងបញ្ចាំងភ្លើងទូរស័ព្ទទៅ ឃើញឈ្មោះ លៃ លីន ដេកនៅលើដី ចំណែកប្ដី របស់ខ្លួនកាន់ ចបកាប់នៅនឹងដៃ ហើយបានហៅខ្លួនថា អូនរកបាវ ពេលបានបាវ ខ្លួនក៏បានជួយច្រកសព ហើយសែង០២នាក់ប្ដី យកសព ទៅបោះចោលនៅត្រពាំងតាណែម រួចក៍ងូតទឹកចូលដេក ។ នគរបាលបានបញ្ជាក់ថា ជនសង្ស័យ ប្តីនិងប្រពន្ធ បានរៀបគម្រោងសម្លាប់ជនរងគ្រោះ ដើម្បីបញ្ចប់អំពើផិតក្បត់នៅក្នុងគ្រួសារ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]