LG G5se គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលត្រូវបានក្រុមហ៊ុន LG Electronics រចនាឡើងយ៉ាងពិសេសជាទីបំផុត ដើម្បីជាការឆ្លើយតបទៅនឹង តំរូវការរបស់អ្នកប្រើប្រាស់ជាច្រើន ដែលចូលចិត្តផលិតផលថ្មី ប្លែកៗ ទំនើប និងមានលក្ខណៈកាន់តែទាន់សម័យ 

ស្មាតហ្វូនជំនាន់ទី 5 របស់ក្រុមហ៊ុន LG Electronics បានបំពាក់មកជាមួយនូវសមត្ថភាពខ្លាំង និង បច្ចេកវិទ្យាទំនើបៗសម្រាប់ជួយ សំរួលដល់ការប្រើប្រាស់ និងការកំសាន្តដែលស្របតាមបរិបថ បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះដែរ ដើម្បីបំពេញនូវភាព សំបូរបែបសំរាប់រូបភាព និង វីដេអូ ការស្តាប់តន្រ្តីរបស់លោកអ្នក LG G5se ក៏មានបន្ថែមនូវឧបករណ៍ សំរាប់បង្កើននូវការកំសាន្តមួយចំនួនផងដែរនៅក្នុងរួមមានដូចជា៖

- Rolling Bot Camera គឺជាកាមេរ៉ាដែលមានរាងដូចជាបាល់អាចធ្វើចលនាបាន និង អាចផ្តល់អោយអ្នកប្រើប្រាស់ អាចធ្វើការថតរូប និង វីដេអូបានតាមរយៈនៃការបញ្ជាដោយទូរស័ព្ទរបស់លោកអ្នកផ្ទាល់តែម្តង។
- LG 360 CAM គឺជាកាមេរ៉ាសំរាប់ថតរូបភាពជាលក្ខណៈ 360 ដឺក្រេ និង 180 ដឺក្រេ មានកាមេរ៉ាភ្លោះទំហំ 13 មេហ្កាភិចសែល អាចថតរូបបានច្បាស់ និង អាចថតវីដេអូបានក្នុងកំរិត 2K បានផងដែរ។
- LG CAM Plus គឺជាឧបករណ៍សំរាប់ជាជំនួយនៅក្នុងការថតរូបភាព ក៏ដូចជាវីដេអូបានកាន់តែស្រួល និង ច្បាស់មានលំនឹងជាពិសេសគឺវាអាចហ្ស៊ូម ក៏ដូចជាការកំណត់គោលដៅបានយ៉ាងច្បាស់លាស់ជាមួយប៊ូតុង Capture និង Zoom។
- LG TONE PLATINUM™ Wireless Stereo Headset គឺជាកាសដ៏ពិសេសបំផុតដែលរចនាមានរូបរាងស្អាតស្ទើតែគ្មានគូប្រៀប វានឹងភ្ជាប់ជាមួយនឹង LG G5se តាមរយះប្ល៊ូធូសហើយនឹង អាចផ្តល់នូវសម្លេងច្បាស់ ជាមួយនឹងបច្ចេកវិទ្យាដែលអាចជួយអោយការសន្ទនាលឺច្បាស់ និង ស្តាប់តន្រ្តីកាន់តែពិរោះ។

ជឿជាក់ថានៅក្នុងចំណោមឧបករណ៍សំរាប់បង្កើននូវ ការកំសាន្តសំរាប់ស្មាតហ្វូន LG G5se ទាំងនេះ នឹងមានមួយ ដែលលោកអ្នកពេញចិត្តនៅពេលដែល បានសាកល្បង និង ប្រើប្រាស់ជាមួយនឹងទូរស័ព្ទ LG G5se សំណព្វចិត្តរបស់លោកអ្នក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]