អាហារពេលព្រឹករាប់ចាត់ទុកថាជាអាហារមួយពេល ដែលមានសារៈសំខាន់បំផុតចំពោះសុខភាពមនុស្សគ្រប់វ័យ។ ជាពិសេសសុភាពនារីទាំងឡាយ ដែលប្រាថ្នាចង់បានរាងស្រស់ស្អាតគួរជាទីបេតី  សូមកុំមើលរំលងវាឱ្យសោះណា។

ពិតណាស់ថា អាហារពេលព្រឹកមិនអាចខ្វះបានឡើយសម្រាប់សុខភាព តែបើអ្នកបរិភោគវាខុសប្រភេទ ឬមិនត្រឹមត្រូវទេនោះ  អ្នកច្បាស់ជាមិនបានទទួលផលប្រយោជន៍អ្វីត្រឡប់មកវិញឡើយ ហើយថែមទាំងអាចបណ្តាលឱ្យមានរូបរាងធាត់លើសទម្ងន់ទៀតផង។

ដូច្នេះថ្ងៃនេះយើងមកស្គាល់ ប្រភេទអាហារទាំង៥មុខ ដែលគួរតែចៀសវាងឱ្យឆ្ងាយ ព្រោះវាអាចបណ្តាលឱ្យអ្នក ធាត់បានដោយមិនដឹងខ្លួន ក្រោយពេលដែលញ៉ាំវាចូលទៅរៀងរាល់ព្រឹក៖

១. គ្រាប់ធញ្ញជាតិ៖ មនុស្សមួយចំនួន គិតថាអាហារពេលព្រឹកគួរតែញ៉ាំគ្រាប់ធញ្ញជាតិ លាយជាមួយនឹងទឹកដោះគោ  ឬផលិតផលដែលចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិនានា ប៉ុន្តែអត់ទេ កាលណាអ្នកញ៉ាំរបស់ទាំងនេះ ឡូកឡំចូលគ្នាច្រើនមុខពេក វានឹងបង្កើត ទៅជាអាហារដែលមានជាតិស្ករច្រើនទៅវិញ  ហើយវានឹងប៉ះពាល់ចំពោះការរំលាយ អាហារ ដែលអាចឱ្យអ្នកធាត់បានភ្លាមៗ។

២. នំដែលធ្វើពីម្ស៉ៅ៖ ជនជាតិអាស៊ី និងអឺរ៉ុបភាគច្រើនចូលចិត្តទទួលទានអាហារពេលព្រឹក ធ្វើឡើងអំពីប្រភេទនំដែលផ្សំចេញពីម្ស៉ៅផ្អាប់ខ្លាំងណាស់ ប៉ុន្តែពួកគេមិនបានដឹងថា ពពួកនំទាំងនេះបានធ្វើឡើងមកពីម្ស៉ៅសាលី ដែលជាអាហារធ្វើឱ្យធាត់ នោះទេ។

៣. នំប៉័ងអាំងលាបជាមួយប៊ឺរ៖ រាប់ចាត់ទុកថាជាអាហារ ដែលមនុស្សសម័យថ្មីនិយម ទទួលទាននៅពេលព្រឹក ព្រោះវាងាយចម្អិន មិនចំណាយពេលយូរ តែផលដែលបាន មកពីការញ៉ាំវា  គឺមិនធម្មតានោះទេ ព្រោះម្ស៉ៅនំប៉័ងសម្បូរទៅដោយ កាបូហៃដ្រេត ជម្រុញធ្វើឱ្យជាតិស្ករ នៅក្នុងឈាមកើតឡើងខ្ពស់ជាងសព្វដង និងឆាប់ឃ្លាន។ ចំណែកប៊ឺរវិញមានផ្ទុក Tran fats ដែលជាសារជាតិខ្លាញ់គ្មានប្រយោជន៍  និងបង្កឱ្យកើតជម្ងឺបេះដូងទៀតផង។

៤. Muffins ៖ ជាប្រភេទនំម្យ៉ាង ដែលធ្វើពីសូកូឡា ដែលមានជាតិស្ករខ្ពស់ បើបរិភោគ វាជាអាហារពេកព្រឹកចូលទៅ  វាមិនមានប្រយោជន៍សម្រាប់សុខភាពទេ  តែវានឹងធ្វើឱ្យមានជាតិស្ករខ្ពស់ នៅក្នុងឈាម  និងបណ្តាលឱ្យអ្នកធាត់ឡើងបន្តិចម្តងៗ បើមិន ប្រញាប់បោះបង់ចោលទេនោះ។

៥. ទឹកផ្លែឈើ៖ អ្នកមិនគួរឧស្សាហ៍ទិញទឹកផ្លែឈើ ញ៉ាំនៅពេលព្រឹកញឹកញាប់ពេក នោះទេ  ព្រោះថាទឹកផ្លែឈើដែលលក់នៅលើទីផ្សារទាំងអស់នោះសព្វថ្ងៃមានដាក់ ទឹកស្ករធ្វើឱ្យមានជាតិផ្អែមក្នុងបរិមាណច្រើនណាស់។ ដូច្នេះគួរងាកមកទទួលទាន ផ្លែឈើស្រស់ៗវិញ ទើបមិនបណ្តាលឱ្យអ្នកខូចរាងទៅថ្ងៃក្រោយ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]