Dental Abscess 

បច្ចុប្បន្ននេះ ការយល់ដឹងអំពីសុខភាពមាត់ធ្មេញនៅប្រទេសកម្ពុជា នៅមានកំរិតនៅឡើយ។ ប្រជាជនដែលរស់នៅទីប្រជុំជន មានការយល់ដឹងល្អប្រសើរជាង អ្នកនៅទីជនបទ អំពីសុខភាពមាត់ធ្មេញ។ មានកត្តាពីរសំខាន់ នៃភាពខុសគ្នានេះ គឺកត្តាចំណេះដឹង និងកម្រិតជីវភាព។

អ្វីជាជំងឺអាប់សែជើងធ្មេញ? តើមានប៉ុន្មានប្រភេទ?

អ្នកជំងឺជាច្រើន ដែលមកពិនិត្យធ្មេញនៅគ្លីនិក ត្រូវសង្កេតឃើញថាមានបញ្ហាមាត់ធ្មេញ ឬ អាប់សែជើងធ្មេញ ( Dental Abscess ) ។ អាប់សែជើងធ្មេញ អាចសំគាល់បានដោយមានខ្ទុះនៅជុំវិញធ្មេញ ដែលបង្កឡើង ពីការបង្ករោគរបស់បាក់តេរី ដែលញឹកញាប់ប្រទះឃើញ មាននៅលើអញ្ចាញធ្មេញ។

Dental Abscess ត្រូវបានបែងចែកជាបី ប្រភេទគឺ៖
1. Periodontal Abscess ជាអាប់សែកើតមាននៅលើជាលិកាជុំវិញធ្មេញ
2. Gingival Abscess ជាអាប់សែដែលមាននៅលើអញ្ចាញ
3. Periapical Abscess ជាអាប់សែកើតនៅលើសរសៃប្រសាទបណ្តូលធ្មេញ។

មូលហេតុចំបងដែលបណ្តាលឲ្យមានជំងឺអាប់សែជើងធ្មេញគឺ ៖ 

- កង្វះអនាម័យមាត់ធ្មេញ
- ធ្មេញសឹករហូតដល់សរសៃប្រសាបណ្តូលធ្មេញ ឬ ធ្មេញពុកជ្រៅខ្លាំង
- មានជំងឺអញ្ចាញធ្មេញធ្ងន់ធ្ងរ
- ការរងនូវការប៉ះទង្គិច
- ការព្យាបាលខុសបចេ្ចកទេសរបស់ទន្តពេទ្យជាដើម។

វិធីសាស្រ្តព្យាបាល៖ អ្នកជំងឺត្រូវមកពិនិត្យនៅមន្ទីរព្យាបាលធ្មេញ ដោយជួបទន្តពេទ្យជំនាញដើម្បីធ្វើការលាងសំអាត ព្យាបាលរន្ធរឹសធ្មេញ, ការចោះបង្ហូរខ្ទុះនៅកន្លែងហើម ក្នុងករណីចាំបាច់ត្រូវធ្វើការវះកាត់ដើម្បីយកធ្មេញនោះចេញតែម្តង។ បើលោកអ្នកមានបញ្ហានេះ សូមឆាប់មកពិគ្រោះយោបល់ និងព្យាបាលជាមួយទន្តបណ្ឌិតដែលមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីជៀសវាងការខាតបង់ពេលវេលា ថវិកា និងជាពិសេស គឺបញ្ហាសុខភាព។  

រៀបចំដោយៈ លោកទន្តបណ្ឌិត សុក សុភ័ណ្ឌ

មន្ទីរព្យាបាលធ្មេញបស្ចិម សាខាសៀមរាប 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]