ភ្នំពេញ៖ ក្រោយផ្ទុះរឿងអាស្រូវចាស់ រវាងអតីតអ្នកប្រដាល់ និងតារាកំប្លែង លោក ជា ស្រួច ជាមួយនឹងតារាស្រី សាត រស្មី ដែលត្រូវបានគេដឹងថា ពួកគេទាំងពីរនាក់ ជាអតីតប្តីប្រពន្ធនឹងគ្នារួចមក អ្នកគាំទ្រសង្កេតឃើញថា រូបនាងហាក់ដូចជាមិនឈឺក្បាលវិលមុខ ទៅលើព័ត៌មាននេះប៉ុន្មានទេ។

បើតាមការបែកធ្លាយ ត្រូវគេដឹងថា តារាសម្តែងស្រីរូបស្រស់ ដែលទើបចូលសិល្បៈ សាជាថ្មី សាត រស្មី ជាអតីតប្រពន្ធ របស់លោក ជា ស្រួច ប៉ុន្តែដោយសារតែអំណាចនៃទឹកប្រាក់ របស់កូនប្រុសលោកឧកញ៉ាម្នាក់ បានអូសទាញនាង ឲ្យថ្លើមធំហ៊ានក្បត់ស្វាមីដែលធ្លាប់ស្រលាញ់ និងកម្សត់កម្រជាមួយគ្នា។ ពេលលោក ជា ស្រួច ដឹងរឿងនេះភ្លាម បានធ្វើឲ្យលោកខូចចិត្ត ជ្រើសយកផ្លូវចុះចោលផ្ទះ ដើម្បីគេចចេញពីភាពអាម៉ាសទាំងអស់នេះ។ លោក ជា ស្រួច បានធ្លាក់ខ្លួនធ្វើជាកម្មករសំណង់ នៅក្នុងខេត្តមណ្ឌលគីរី រតនៈគីរី និងចុងក្រោយក្លាយជាកម្មករអូសរទេះដឹកទំនិញ នៅតំបន់ជាយដែនក្រុងប៉ោយប៉ែត។ ខ្សែជីវិតរបស់អតីតកីឡាករធ្លាប់ល្បីឈ្មោះ លោក ជា ស្រួច ក៏ត្រូវបានមហាជន ស្ទើរតែភ្លេចបាត់ទៅហើយ ព្រោះលោកបានចាកចេញពីជីវិតជាអ្នកប្រដាល់ និងជីវិតជាតារាសម្ដែង អស់រយៈពេលជាង១០ឆ្នាំមកហើយ។ 

ចំពោះរឿងរ៉ាវទាំងនេះ តារាស្រីស្រស់ស្អាត សាត រស្មី ក៏មិនបានអើពើច្រើននោះដែរ ប្រហែលជារូបនាង គិតថាគ្រាន់តែជារឿងអតីតមួយ ដែលនាងបានកប់ចោលជាយូរឆ្នាំមកហើយ។

កាលពីប៉ុន្មានម៉ោងមុននេះបន្តិច រូបនាង ក៏បានបង្ហោះសារផ្អែមល្ហែម ទៅកាន់គូស្នេហ៍ថ្មី របស់នាង ក្នុងហ្វេសប៊ុក ដោយសរសេរថា "អរគុណបងសម្លាញ់ ទោះជាអូនមានរឿងអីក៏ដោយ ក៏អត់ទៅណាចោលអូន នៅក្បែរចាំជួយលើកទឹកចិត្តអូនរហូត ស្រលាញ់អ្នកជារៀងរហូត"

ចំពោះតារាស្រី សាត រស្មី បានមានទំនាក់ទំនង ជាមួយនឹងបុរសវ័យក្មេង រូបសង្ហារ ដែលឈ្មោះលី ជាយូរឆ្នាំណាស់មកហើយ។ ជាពិសេស បើតាមគេដឹង គឺគូស្នេហ៍របស់នាង ជាអាណិកជន កំពុងរស់នៅសហរដ្ឋអាមេរិក តែគ្មានអ្នកណាដឹងថា រូបលោក មានការងារ និងមុខរបរអ្វីនោះទេ។ ហើយបើតាមសង្កេតមើល តារាស្រី សាត រស្មី ស្រលាញ់មិត្តប្រុសនាងខ្លាំងណាស់ រហូតហ៊ានសាក់ឈ្មោះរូបលោក នៅលើស្មារបស់នាងទៀតផង ដោយដាក់ថា "Ly is myeverything" (លីជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ)៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

តារាស្រី​ សាត រស្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាត រស្មី