ភ្នំពេញ៖ តារាសម្តែង កញ្ញា គៀត សុវណ្ណាឡាង បាននិយាយពាក្យថា កូនស្រឡាញ់ម៉ាក់ ជាលើកដំបូងបង្អស់នៅចំពោះ មុខម្តាយបង្កើតរបស់នាងក្នុងកម្មវិធី ការណាត់ជួបដ៏អស្ចារ្យ របស់ភីអិនអិន។

តារាសម្តែងដែលបានបាត់មុខពីវិស័យភាពយន្តមួយរយៈធំ បានចំណាយពេលពេញមួយថ្ងៃដើម្បីណាត់ជួបពិសេស ជាមួយនឹងម្តាយរបស់នាង ក្នុងកម្មវិធីការណាត់ជួបដ៏អស្ចារ្យ ឬ The Date របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន នៅថ្ងៃអង្គារ ទី២៦ កក្កដា នេះ។

កញ្ញា គៀត សុវណ្ណាឡាង ជាតារាសម្តែងមួយរូបមុនពេល ដែលនាងបានចាប់អាជីពជាអ្នកចម្រៀងប្រចាំផលិតកម្ម ល្បីឈ្មោះក្នុងស្រុកមួយ។ សុវណ្ណាឡាង ពេលនេះបានចាប់យកអាជីពជាតារាសម្តែងម្តងទៀត ក្រោយពីបញ្ចប់កុងត្រា ជាមួយផលិតកម្មចម្រៀង ហើយសព្វថ្ងៃនេះនាងកំពុង តែមមាញឹកខ្លាំងក្នុងការសម្តែងទាំងរឿងភាគ និងរឿងដុំ រហូតដល់ពេលខ្លះក្នុង មួយសប្តាហ៍ពេញ នាងមិនបានចំណាយពេលនៅជាមួយក្រុមគ្រួសាររបស់នាងឡើយ។

បែបនេះហើយ ទើបនាងមានអារម្មណ៍ថា បានធ្វើខុសចំពោះក្រុមគ្រួសារ ជាពិសេសនោះគឺ អ្នកម្តាយរបស់នាងតែម្តង។

ក្នុងថ្ងៃអង្គារនេះទូរទស្សនិកជននឹងបានតាមដានទស្សនានូវ ការចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន ការដឹងគុណចំពោះម្តាយ អារម្មណ៍សោកស្តាយ របស់កញ្ញា គៀត សុវណ្ណាឡាង ទៅកាន់អ្នកម៉ាក់របស់នាង។

សុវណ្ណាឡាង នឹងកំដរអ្នកម៉ាក់ទៅហាងកក់សក់ និងញុំាអាហារពេលល្ងាចជាមួយគាត់ ព្រមទាំងបានពោលពាក្យថា «កូនស្រឡាញ់ម៉ាក់» នៅចំពោះមុខអ្នកម៉ាក់របស់នាងក្រោមបរិយាកាសរំភើប លាយនឹងអារម្មណ៍ក្តុកក្តួល។

ការណាត់ជួបដ៏អស្ចារ្យ ឬ The Date ជាកម្មវិធីថ្មីប្លែករបស់ស្ថានីយ៍ ទូរទស្សន៍ភីអិនអិនដែលបាន និងកំពុងចាក់ផ្សាយជូន ទូរទស្សនិកជន និងទទួលបានប្រជាប្រិយភាពគួរឲ្យកត់សម្គាល់។

តារាល្បីៗដែលបានចូលរួមចែករំលែកនូវរឿងរ៉ាវផ្ទាល់ខ្លួន និងមនុស្សជាទីស្រឡាញ់របស់ពួកគេក្នុងកម្មវិធីការណាត់ជួប ដ៏អស្ចារ្យនាពេលកន្លងមករួមមាន កញ្ញា ថន លក្ខិណា អ្នកនាង ខាត់ សុឃីម កញ្ញា មាន សូនីតា អ្នកនាង សារ៉ាយ សក្កណា លោក PeyPeyDy លោក វុធ ថុង រួមនឹងតារាល្បីៗជាច្រើនរូបទៀត។

ការណាត់ជួបដ៏អស្ចារ្យ ឬ The Date មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃអង្គារ វេលាម៉ោង៨ និង៣០នាទី រហូតដល់ម៉ោង៩យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

ទស្សនាឈុតខ្លីរបស់កម្មវិធីការណាត់ជួបដ៏អស្ចារ្យកាលពីសប្តាហ៍មុនសូមចុច៖

https://www.facebook.com/PNNTVCambodia/videos/1131018056969915/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា