ភ្នំពេញ៖ កាលពីដើមខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ កីឡាការិនី តៃក្វាន់ដូ ជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី បានទទួលមេដាយមាស បន្ទាប់ពីប្រកួតឈ្នះ កីឡាកា រិនីអ៊ីរ៉ង Rouhani Fatemeh ក្នុងទម្ងន់៧៣គីឡូក្រាម ដែលធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាង កាន់តែល្បីរន្ទឺ ទាំងក្នុងសង្គម និងវិស័យកីឡា។

រយៈពេលជិត ២ឆ្នាំនេះ កីឡាការិនី ស៊ន សៀវម៉ី ក៏បានចូលរួមប្រកួត ក្នុងកម្មវិធីផ្សេងៗទៀត ដែលនៅក្នុងនោះ កីឡាការិនីរូបនេះ នឹងមានវត្ដមាននៅក្នុង ការប្រកួតកីឡាអូឡាំពិក(Olympic Games) ឆ្នាំ២០១៦នេះផងដែរ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយពីបញ្ចប់ការប្រកួតជម្រុះទ្វីបអាស៊ី នៅហ្វីលីពីន តាមការវាស់ស្ទង់សមត្ថភាពកីឡាការិនីទាំង ១៦នាក់ ដែលដណ្ដើមបានសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក(Olympic Games) ឆ្នាំ២០១៦ លើប្រភេទទម្ងន់ ៦៧គីឡូក្រាមឡើង វិរៈកីឡាការិនី ស៊ន សៀវម៉ី មានប្រៀបជាងដៃគូប្រកួត ៦នាក់ ដែលត្រូវជួបគ្នាក្នុងជុំផ្ដាច់ព្រ័ត្រនៅទីក្រុង Rio ប្រទេសប្រេស៊ីល នាខែសីហា ខាងមុខនេះ ហើយសម្រាប់វិញ្ញាសាកីឡាតេក្វាន់ដូទម្ងន់លើស ៦៧គីឡូក្រាមនារី មានកីឡាការិនី ១៦នាក់ប៉ុណ្ណោះចូលរួម ប៉ុន្ដែមិនមានវត្តមានកីឡាការិនីកូរ៉េចូលរួមក្នុងប្រភេទទម្ងន់នេះឡើយ ។ ការអវត្តមានកីឡាការិនីកូរ៉េ គឺជាក្ដីសង្ឃឹមមួយ សម្រាប់កីឡាការិនី ស៊ន សៀវម៉ី ឆ្ពោះទៅរកមេដាយជូនជាតិ ប៉ុន្ដែក៏មានកីឡាករលេខ១ ឬលេខ២ កម្រិតពិភពលោក ពិសេសគឺកីឡាការិនីចិនតែម្ដង ក៏ចូលរួមផងដែរ ។ ហេតុនេះ សៀវម៉ី ត្រូវតែមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនឲ្យបានល្អបំផុត ទើបទទួលបានលទ្ធផលល្អប្រសើរ បើទោះបីគេមានកម្រិតសមត្ថភាពលើគូប្រកួតរបស់ខ្លួនមួយចំនួនក៏ដោយ ។ លើសពីនេះ សៀវម៉ី ក៏ត្រូវបំប៉នការហ្វឹកហាត់ កម្លាំងកាយឲ្យបានខ្លាំង ដើម្បីត្រៀមការប្រកួតដ៏សំខាន់នេះផងដែរ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ កីឡាការិនី ស៊ន សៀវម៉ី ដែលត្រូវបានសម្ភាសន៍ និងបានចុះផ្សាយដោយទំព័រហ្វេសប៊ុកកីឡា PNN បានបង្ហើបពីចំណងស្នេហ៍ ដែលគ្រោងនឹងភ្ជាប់ពាក្យ ក្រោយពីត្រលប់ពីការប្រកួតកីឡាអូឡាំពិក។ គួរបញ្ជាក់ថា នេះជាលើកដំបូង ដែលកីឡាការិនីរូបនេះ ហ៊ានទម្លាយជាសាធារណៈ ហើយបានបញ្ជាក់ពីអត្តសញ្ញាណមិត្ដប្រុសខ្លួន ដែលគាត់មានឈ្មោះថា ណៃ និងជាមន្ដ្រីរាជការ។ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ដែលដកស្រង់ពីទំព័រហ្វេសប៊ុកកីឡា PNN

រូបភាព ស៊ន សៀវម៉ី ពេលបានទទួលមេដាយមាស នៅប្រទេសកូរ៉េ កាលពីចុងឆ្នាំ ២០១៤

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកប្រិយមិត្ដធ្លាប់តែឃើញ កីឡាការិនី ស៊ន សៀវម៉ី ស្លៀកសំលៀកបំពាក់ធម្មតា និងឈុតកីឡា ចុះសម្រាប់ឈុតរៀបការ បែបសម័យ និងប្រពៃណីខ្មែរវិញ តើយ៉ាងណាវិញ?

យ៉ាងណាមិញ សូមនាំអារម្មណ៍ទស្សនិកជន ទៅទស្សនារូបថតដែល កញ្ញា ស៊ន សៀវម៉ី ធ្វើការ តុបតែងខ្លួន និងគ្រងឈុតកូនក្រមុំ ខណៈដែលនាងធ្វើ ជាអ្នកផ្សព្វផ្សាយ ម៉ូដសំលៀកបំពាក់ ឲ្យហាងសម្អាងការមួយនោះ បានធ្វើឲ្យ សម្រស់នាង កាន់តែលេចធ្លោ និងស្អាតថែម មួយ កម្រិតទៀត ដោយធ្វើឲ្យអ្នកគាំទ្រនាងជាច្រើន ដែលបាន ឃើញរូបថតទាំងអស់នោះ នៅលើ Facebook ដែលគេបង្ហោះតៗគ្នា ហើយបានពោលពាក្យ ទទូចចង់ឲ្យ កីឡាការិនីរូបនេះ ទៅចូលរួមដាក់ ពាក្យប្រឡងជា កញ្ញាឯក ប្រចាំប្រទេសថែម ទៀតផង ។

ចង់ដឹងថាសម្រស់របស់ ម្ចាស់មេដាយមាសរូបនេះ មានភាពស្រស់ស្អាតខុស ពីសម្រស់ធម្មជាតិ និងគួរតែបន្ថែមអាជីពមួយទៀត ជាតារា បង្ហាញម៉ូដ ឫក៏ចូលរួមប្រកួតកញ្ញាឯក ឫយ៉ាងណានោះ មានតែទៅទស្សនា និងជួយដាក់ពិន្ទុទាំងអស់គ្នា ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី