បាត់ដំបងៈ អគ្គិភ័យ បានលេបត្របាក់ឆេះផ្ទះ អស់៣ល្វែង ជាប់គ្នា បណ្តាលឲ្យខូចខាត អស់ទ្រព្យសម្បត្តិមួយចំនួនធំ កាលពី វេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១២ នៅចំណុចក្រុមទី១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ត្រូវបានរថយន្ត អគ្គិភ័យ ស្នងការនគរបាលខេត្ត ចេញអន្តរាគមន៍ អស់ទឹក ៣រថយន្ត ទើបរលត់អស់។

 ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១២ នៅចំណុចក្រុមទី១ ភូមិ រំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង មានអគ្គិភ័យមួយ បានកើតឡើង ឆេះផ្ទះលក់ចាប់ហួយមួយកន្លែង អស់៣ល្វែង ដោយ សារតែម្ចាស់ផ្ទះ ដុតស្កុតបិទម៉ូតូ រួចរលាស់ខ្ទាត ទៅប៉ះដបសាំង បណ្តាលឲ្យឆេះរាល ពីខាងមុខ ចូលទៅក្នុងផ្ទះ បណ្តាលឲ្យ ខូចខាតទ្រព្យសម្បត្តិ អស់មួយចំនួនធំ ដូចជាៈ ១.ម៉ូតូសេ ១២៥ស៊េរី ឆ្នាំ២០១០ មួយគ្រឿង, ២. ម៉ូតូសេ ១២៥ ស៊េរីឆ្នាំ២០១១ មួយគ្រឿង, ៣.ម៉ូតូម៉ាក Fino ស៊េរី២០០៨ មួយគ្រឿង រទេះអូស១, .ប៊ីដុងសាំង៧, ស្រាបៀរ និងលុយ អស់ជាច្រើនផ្សេងទៀត។

ម្ចាស់ផ្ទះ ត្រូវបានគេស្គាល់ឈ្មោះថា ថៃ ស្រីពៅ ភេទស្រី អាយុ ៣៤ឆ្នាំ និងប្តីឈ្មោះ អ៊ឹមរ័ត្ន អាយុ ៣៦ឆ្នាំ (ឆេះអស់២ល្វែង និង សម្ភារៈមួយចំនួនខាងលើ។ និងម្ចាស់ផ្ទះម្នាក់ទៀត ឈ្មោះ ថៃ ស្រីប៉ូច អាយុ ៣៤ឆ្នាំ ឆេះអស់មួយចំហៀងផ្ទះ អស់ជញ្ជាំង និង ដំបូលបន្តិចបន្តួច។

បច្ចុប្បន្នម្ចាស់ផ្ទះ កំពុងតែរៀបចំឥវ៉ាន់ណា ដែលនៅសេសសល់ ពីការឆេះ យកមកទុកដាក់ និងដោយសារ បានរថយន្ត អគ្គិភ័យ ស្នងការនគរបាលខេត្ត ចេញអន្តរាគមន៍ អស់ទឹក ៣ រថយន្ត ទើបរលត់អស់ កុំអីឆេះរាល ដល់ផ្ទះផ្សេងបន្តទៀត៕

ដោយ៖ ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]