អ្នកបំបែកនូវកំណត់ត្រាពិភពលោកតូចជាងគេ ចំនួន២នាក់ គឺ Chandra Bahadur Dangi និង Jyoti Amge ត្រូវបានជួបគ្នាជាលើកដំបូង។

បុរស និងស្រីដែលទាបជាងគេបំផុត ក្នុងពិភពលោក បានទទួលកិត្តិយសដ៏ធំបំផុតរបស់ពួកគេ កាលពីដើមឆ្នាំនេះ ដោយបានថតរូបជាមួយនឹងសៀវភៅកំណត់ត្រាពិភពលោក ដើម្បីបញ្ជាក់ពីកំពស់របស់ពួកគេ។

ជាមួយនឹងការស្លៀកសំលៀកបំពាក់ ប្រពៃណី Chandra ដែលមានអាយុ ៧២ឆ្នាំ មកពីប្រទេសនេប៉ាល់ និង Jyoti ដែលមានអាយុ ១៨ឆ្នាំ មកពីប្រទេសឥណ្ឌា មានការត្រេកអរជាខ្លាំងក្នុងការជួបគ្នាជាលើកដំបូង ក៏ដូចជាទទួល បានការទទួលស្គាល់ពី Guinness World Records។

Chandra  ដែលមានកំពស់ត្រឹមតែ ៥៤.៦ស.ម បាននិយាយទាំងក្តីមោទនភាពថា ខ្ញុំសប្បាយចិត្តណាស់ ដែលអាចធ្វើអោយពិភពលោក ទទួលស្គាល់ និង អាចមានឈ្មោះបន្សល់នៅក្នុងសៀវភៅកំណត់ត្រា ពិភពលោក។ វាជារឿងដ៏អស្ចារ្យសំរាប់ គ្រួសារ អ្នកភូមិ និងប្រទេសខ្ញុំ ហើយ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។

Chandra បានបំបែកនូវកំណត់ត្រាចាស់របស់ ជនជាតិឥណ្ឌាម្នាក់ ដែលមានកំពស់ ៥៧ស.ម។

Jyoti មានកំពស់ ៦២.៨ស.ម មើលទៅគឺខ្ពស់ជាង Chandra ឆ្ងាយបន្តិច។

ដោយសារតែកំពស់របស់នាង រាល់សំលៀកបំពាក់ និងគ្រឿងអលង្ការផ្សេងៗ គឺត្រូវបានធ្វើឡើងយ៉ាងពិសេស សំរាប់នាង។ នាងគេងនៅក្នុងគ្រែដ៏តូចមួយ និង ទទួលទានម្ហូបដែលចំអិនពិសេសខុសគេ។

នាងធ្លាប់ត្រូវបាន ជ្រើសរើសជាតួរសំដែងក្នុងខ្សែរភាពយន្តឥណ្ឌាអស់ចំនួន ប៉ុន្មានរឿងមកហើយផងដែរ។ ហើយវាក៏ជាក្តីសង្ឃឹមរបស់នាង ផងដែរក្នុងការក្លាយទៅជាតួរសំដែងដ៏ល្បី។

ដោយ នីតា

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]