ចិន៖ តារាសម្ដែងស្រីតៃវ៉ាន់ នាង Michelle Chen វ័យ៣៣ឆ្នាំ និងលោក Chen Xiao បានស្រឡាញ់ចាប់ចិត្ដគ្នា បន្ទាប់ពីអ្នកទាំងពីរ សម្ដែងរឿងភាគកុនចិនស៊េរីថ្មី និស្ស័យស្នេហ៍ដាវទេព ជាមួយគ្នា ដែលធ្វើឲ្យមជ្ឈដ្ឋានជុំវិញ មានការចាប់អារម្មណ៍ជាខ្លាំង។

ក្រោយពីមានទំនាក់ទំនងស្នេហ៍យ៉ាងស្និតរមួត ពួកគេក៏បានចូលរោងការជាមួយគ្នា កាលពីថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០១៦ នៅប៉េកាំង និងរៀបចំពិធីម្ដងទៀត នៅតៃបិុ នៅថ្ងៃទី២១ កក្កដា។ យ៉ាងណាមិញ នេះបើតាមការចោទសួរពី អ្នកសារព័ត៌មានទៅកាន់ កូនក្រមុំ សៀងឡុងនី ឬនាង Michelle Chen បានឲ្យដឹងពីមូលហេតុខ្លះៗ ទាក់ទងនឹងចំណងសេ្នហ៍ពួកគេ និងការរៀបការពួកគេ ដូចជា នាងបានបង្ហាញថា លោក Chen Xiao ដែលជាយ៉ាងគួ ចង់ចំអិនម្ហូបឲ្យនាង ទើបបណ្ដាលឲ្យគាត់ស្វែងរក អ្នកជំនាញធ្វើម្ហូបលំដាប់ខ្ពស់ មកផ្ដល់ដំបូន្មានឲ្យ...។

នៅក្នុងនោះ នាងបង្ហើបពីមូលហេតុ ដែលជម្រុញឲ្យនាងសម្រេចចិត្ដរៀបការ បន្ទាប់ពីពួកគេទើបតែមានស្នេហា ជាមួយគ្នាទើបតែ ៧ខែ ដែលនាងនិយាយទាំងអៀនថា ក៏ព្រោះតែនាងចង់រៀបការជាមួយនឹង Chen Xiao រាល់ពេលដែលឃើញមុខ Chen Xiao ៕

រូបភាព អ្នកទាំងពីរក្នុងរឿង និស្ស័យស្នេហ៍ដាវទេព

ប្រភព៖ lollipop

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា គេអាចនៅចាំបានព័ត៌មានកាលពីឆ្នាំ២០១៤ ថា តារាសម្តែង អារៀល លីន ដែលជាតួឯក សៀវ ឡុងនី ក្នុងរឿង The Legend of the Condor Heroes បានសំរេចចិត្ត ដឹកដៃមិត្តប្រុស ចូលរោងការ នៅថ្ងៃបុណ្យណូអែលបន្ទាប់ពីបាន បញ្ចប់ការសិក្សា នៅប្រទេសអង់គ្លេសរួចមក។

ក្នុងការប្រកាស ថ្ងៃរៀបការនេះដែរ បានធ្វើឲ្យមិត្តភក្តិរបស់នាង មានក្តីសប្បាយរីករាយ និងអបអរសាទរ នាងពីចំងាយ តាមរយៈ Weibo ដោយសរសរថា ៖ « ខ្ញុំដឹងថាឯង គឺជាមនុស្សលាក់ការ ហើយខ្ញុំបាន អត់ទ្រាំ មិនសរសេរជូនពរឯង ជាយូរណាស់មកហើយ។ ប៉ុន្តែទីបំផុត ខ្ញុំអាចជូនពរឯង ដោយ សារធារណៈ បានហើយ ។ ដូចដែលខ្ញុំបានប្រាប់ឯង នៅទីក្រុងឡុងដ៏អីចឹង គឺត្រូវតែធ្វើជាកូនក្រមុំ ដែលរីករាយណា មិត្តសំលាញ់»។

ចំនែកឯ តារាចម្រៀងល្បីឈ្មោះ Rainie Yang ក៏បានផ្ញើសារ អបអរសាទរ ដល់មិត្តរួមអាជីពផងដែរ ដោយបានសរសេរថា ៖ « ទោះបីការរៀបការ របស់ឯងគឺជារឿង ដែលគួរឲ្យសប្បាយរីករាយ ប៉ុន្តែខ្ញុំស្ទើតែ ស្ទះដង្ហើមស្លាបបាត់ ទៅហើយ ក្នុងការលាក់រឿងសំងាត់នេះ ជូនពរឯងឲ្យ មានសេចក្តីសុខ! »។

យ៉ាងណាមិញ ក្រោយពីបានដឹងថា មនុស្សគ្រប់គ្នា បានដឹងពីដំនឹងរៀបការ របស់នាងហើយ អារៀល លីន បានសរសេរនៅលើបណ្តាញ Weibo ថា « លាហើយ អតីតកាល » ដែលឃ្លានេះមានន័យថា នាងនឹងផ្លាស់ប្តូរទំព័រជីវិតថ្មី ចាប់ផ្តើមកសាង គ្រួសារចាប់ពីថ្ងៃរៀបការ ខាងមុខនេះតទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]