ជប៉ុន៖ កាលពីពេលថ្មីៗនេះ ប៊ីគីនីមួយឈុត ត្រូវបានក្លាយជាប្រធានបទល្បី នៅក្នុងអ៊ិនធើណេត ដែលឈុតនេះពិតជាស៊ិចស៊ី និងអាចធ្វើឲ្យបុរសៗឈាមច្រមុះ ប្រសិនជាឃើញនារីៗស្លៀកឈុតបែបនេះ នៅឯមាត់សមុទ្រក្នុងរដូវក្ដៅនេះ។

សម្រាប់ឈុតប៊ីគីនីនេះ គឺមាន២ចំនែក ដែលអាវរបស់វានឹងអាចធ្វើឲ្យអ្នកពាក់ បង្ហាញពីរូបភាពនៃផ្នែកខាងក្រោមដើមទ្រូង ដែលវាគ្រាន់តែបិទបាំងផ្នែកចុងសុដន់តែប៉ុណ្ណោះ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ សម្រាប់ខោវិញ គឺសឹងតែបង្ហាញសាច់ទាំងអស់ ខណៈដែលម៉ូតទាំងអាវ និងខោ គឺសុទ្ធសឹងតែធ្លុះ។ យ៉ាងណាមិញ នារីៗនៅក្នុងជប៉ុន ត្រូវបានជម្រុញឲ្យស្លៀកពាក់ឈុតប៊ីគីនីហែលទឹកនេះ ពីហាងមួយកន្លែងនៅក្នុងតូក្យូ ដែលលក់ក្នុងតម្លៃរាយគឺ ២៨ផោន ឬជាង ៣៦ដុល្លារអាមេរិក។

មួយវិញទៀត ការទិញឈុតនេះ នឹងបន្ថែមនឹងស្រោមជើងវែងពណ៌ខ្មៅ ដើម្បីធ្វើឲ្យអ្នកពាក់ មើលទៅកាន់តែស៊ិចស៊ីពេញលេញ។

ទោះជាយ៉ាងណា ឈុតប៊ីគីនី ត្រូវបានអ្នកប្រើប្រាស់អ៊ិនធើណេត នាំគ្នានិយាយថា វាជាការច្នៃម៉ូតដើម្បីឲ្យតែអ្នកក្លាហានប៉ុណ្ណោះ ក្នុងការស្លៀកពាក់វា ដើរលេងតាមឆ្នេរសមុទ្រ និងការច្នៃម៉ូតនេះ ពិតជាបង្ហាញអស់កេរ្ដិ័ខ្មាសរបស់ស្ដ្រីទាំងម្ដង។

ចុះសម្រាប់ប្រិយមិត្ដយល់យ៉ាងណាវិញ?

ប្រភព៖ Dailymail

ការចាប់អារម្មណ៍ខ្មែរឡូត៖

ទាក់ទងនឹងឈុតប៊ីគីនី យើងអាចសង្កេតឃើញថា មានហាងមួយចំនួន បានប្រើប្រាស់នារីៗឲ្យស្លៀកពាក់ឈុតប៊ីគីនី ដើម្បីបង្កើនការលក់របស់ខ្លួន ដូចជាករណីមួយ នៅក្នុងប្រទេសវៀតណាម

នេះបើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហាងលក់គ្រឿងបរិក្ខារ ផ្នែកអេឡិចត្រូនិក ដ៏ធំបំផុតមួយនៅក្នុងប្រទេស វៀតណាម បានបង្កើតនូវវិធីសាស្ត្រ ថ្មីស្រឡាងដ៏គួរឲ្យ ចាប់អារម្មណ៍មួយ ដើម្បីអាចទាក់ទាញ អតិថិជនឲ្យចូលមកហាង របស់ខ្លួនបានរឹតតែច្រើនជាងមុន ដែលចំណុចនេះបាន ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា វិធីសាស្ត្រដែលម្ចាស់ហាងនោះប្រើ គឺការជួលនូវ នារីៗស្រស់ស្អាត សាច់សខ្ចីវ័យក្មេង ជាច្រើននាក់ ឲ្យមកឈរនៅខាងមុខ ច្រកចូលហាង ក៏ដូចជាក្នុងហាង ដើម្បីរង់ចាំស្វាគមន៍ និងធ្វើជាជំនួយការលក់ នៅក្នុងហាងផ្ទាល់តែម្តង។ ហើយវិធីសាស្ត្រមួយនេះ ត្រូវបានគេមើលឃើញថា ពិតជាបានផលខ្ពស់មែន។

យ៉ាងណាមិញ នេះគឺជាគំនិតច្នៃប្រឌិត ក៏ដូចជាវិធីសាស្ត្រមួយបែប ក្នុងនាមជាម្ចាស់ហាង ដើម្បីអាចទាក់ទាញអតិថិជន មកឲ្យបានកាន់តែច្រើន ដើម្បីអាចធ្វើការប្រកួតប្រជែង នៅក្នុងទីផ្សារ ដែលមានតម្រូវការខ្ពស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]