ភ្នំពេញ៖ បន្ទាប់ពីទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងការលក់ចេញនូវកំពូលស្មាតហ្វូនស៊េរីចុងក្រោយបំផុតគឺ Huawei P9 & P9 Plus លើទីផ្សារកម្ពុជារួចមក ក្រុមហ៊ុន Huawei ពុំបង្អង់ដៃ ឲ្យគូប្រជែងរបស់ខ្លួនឡើយ។

ថ្មីៗនេះ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសជាសាធារណៈនៅលើគេហទំព័រហ្វេសបុករបស់ខ្លួនគឺ Huawei Mobile Cambodia ថា “Wow wow wow លេងសើចម៉េចបានជាមួយហ៊ួវៃ ទិញថ្មីថែមកាដូ ទិញហើយអាចចូលរួម ប្រកួតថតរូបឈ្នះរង្វាន់កំពូលស្មាតហ្វូន Huawei P9 & P9 Plus ហើយឥឡូវមានការចាប់ឆ្នោត សម្រាប់អតិថិជនដែលប្រើប្រាស់ ‪#‎HuaweiP9‬ និង ‪#‎HuaweiP9Plus ទៀត‬”។

គេហទំព័រដដែលនេះបានបន្តថា អតិថិជនដែលប្រើប្រាស់ ‪#‎HuaweiP9‬ និង ‪#‎HuaweiP9Plus‬ទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់ ដោយគ្រាន់តែផ្ញើលេខកូដម៉ាស៊ីន(Imei) ភ្ជាប់ជាមួយលេខទូរស័ព្ទ មកកាន់ប្រអប់សារ របស់ Huawei Mobile Cambodia ហ្វេសបុក។ រង្វាន់ធំៗដែលក្រុមហ៊ុនផ្តល់ជូនសម្រាប់ឆ្នោតផ្សងសំណាង រួមមាន 1. ថេបប្លែត T2 7.0" Pro មួយគ្រឿង 2. PowerBank 13000mAh បីគ្រឿង 3. ជើងទ្រថតរូបភ្ជាប់ជាមួយដងសេលហ៊្វី ប្រាំគ្រឿង” រៀងរាល់ ១០ ថ្ងៃម្តង។

លោក Jason នាយកគ្រប់គ្រង Huawei Mobile Device ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា កម្មវិធីចាប់ឆ្នោត រៀងរាល់១០ ថ្ងៃម្តង សម្រាប់អតិថិជន Huawei P9 & P9 Plus នេះ ធ្វើឡើងដើម្បីផ្តល់សំណាង បន្ថែមពីលើ កម្មវិធីប្រកួតស្នាដៃថតរូប ដោយប្រើ Huawei P9 &P9 Plus។

“យើងមានបំណងផ្តល់ឲ្យអតិជិន Huawei P9 & P9 plus លើសពីការរំពឹងទុក! ក្រៅពីទទួលបានកំពូលស្មាតហ្វូន ដែលបំពាក់ដោយកាមេរ៉ា អាជីព Leica អតិជិនរបស់យើងនឹងទទួលបានរង្វាន់លើកទឹកចិត្ត ជាបន្តបន្ទាប់ៗ” លោក Jason និយាយ និងបន្តថា “បន្តិចទៀតអតិថិជន Huawei P9 និង P9 Plus នឹងទទួលបាន នូវការផ្តល់ជូន ដ៏អស្ចារ្យមួយទៀតគឺ កម្មវិធីដំណើរកម្សាន្ត និងវគ្គបណ្តុះបណ្តាល ពីរបៀបប្រើប្រាស់កាមេរ៉ា អាជីពរបស់ Huawei P9 និង P9 Plus”

គួររំលឹកថា កាលពីដើមខែ កក្កដា ឆ្នាំ ២០១៦ ពេលកន្លងទៅ ក្រុមហ៊ុន Huawei បានលក់ដាច់នូវកំពូលស្មាត Huawei P9 និង P9 Plus រហូតដាច់ស្តុក ហើយឥឡូវនេះបានប្រកាសកម្មវិធីថែមអស់ស្ទះដល់អតិថិជន ពោលគឺ អតិថិជនដែល ជាវ Huawei P9 ក្នុងតម្លៃ ៤៦៩ ដុល្លារ នឹងទទួលបានជើងទ្រ ថតរូបភ្ជាប់ជាមួយដងសេលហ៊្វី និងតេឡេបញ្ជារ ព្រមទាំង ស្រោមទូរស័ព្ទចំនួន២ ចំណែកឯ អតិថិជនដែល ជាវ Huawei P9 Plus ក្នុងតម្លៃ ៥៧៩ ដុល្លារ វិញ នឹងទទួលបាននាឡិកា Huawei Band (តម្លៃ ៦៩ ដុល្លារ) និង ស្រោម ទូរស័ព្ទចំនួន២៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]