ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ ប្រិយមិត្ដប្រាកដជាជ្រាបពីព័ត៌មានជាច្រើន របស់អតីតសង្សារវ៉ាន់នីឡា តារាចម្រៀងផលិតកម្មភ្លេងរីខត ជាក់ជាមិនខាន។ 

យ៉ាងណាមិញ ព័ត៌មានទាំងនេះមិនទាន់នឹងរលត់ផង ក៏លេចចេញនូវរឿងមួយផ្សេងទៀត ដែលអតីតសង្សារ វ៉ាន់ នីឡា លោក កុយ សិទ្ធសក្តិ មានឋានៈជាមន្រ្តីប៉ូលីសពាក់ស័ក្តិ៤កន្លះ ត្រូវបានលោក ថៃ នរៈ​ពិ​ទូ ដែលមានឈ្មោះគណនីហ្វេសប៊ុក Norak Pitou Thai បកអាក្រាតរឿងយកឧបករណ៍ជក់ចំហាយទឹក (មិនមែនថ្នាំជក់) ដោយមិនបានប្រាប់មួយម៉ាត់។ នេះបើតាមសារ ដែលបង្ហោះឡើងកាលពីយប់មិញនេះ បានសរសេរឲ្យដឹងថា "ខ្ញ៓ុ ចង់បានរបស់ខ្ញុំរបស់ខ្ញុំវិញ ល្មមគ្រប់គ្រាន់ហើយបើបានតែប្រាប់ថាខ្ចី តែមួយម៉ាត់ក៏មិនថាដែរតែនេះមកលួចយកពេលកំពុងដេកលក់ហួសចិត្ត។" ។

គួររំលឹកថា រហូតដល់ពេលនេះ លោកកុយ សិទ្ធសក្តិ នៅមិនទាន់ចេញមុខបកស្រាយ ពីព័ត៌មានមុនៗនៅឡើយ ដែលហាក់ដូចជាស្ងប់ស្ងាត់នៅឡើយ ហើយនៅពេលនេះមានរឿងមួយ បន្ថែមទៀត។ ប៉ុន្តែទោះជាយ៉ាងណា មហាជនសង្ឃឹមថា រូបលោកនឹងហ៊ានដោះស្រាយ ក្នុងរឿងមួយនេះឲ្យចប់ផងដែរ ព្រោះនេះជាកិត្តិយស និងមុខមាត់របស់លោកផ្ទាល់។

គួរបញ្ជាក់ថា លោក​ថៃ នរៈ​ពិ​ទូ បាន​រក​ឃើញ​គូគាប់​ជីវិត​រហូត​ ឈាន​ដល់​ថ្ងៃ​សិរី​សួស្តី​សំពះ​ផ្ទឹម​ជា​ផ្លូវការ​ ជាមួយ​កូន​មន្ត្រី​នគរបាល​ជាតិ ដែល​មាន​រូបសម្បត្តិ​ស្រស់​ សោភា​សម​គ្នា​តែ​ម្តង​ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា ២០១៦ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​អគារ L រាជធានី​ភ្នំពេញ​៕

សារដែលលោក ថៃ នរៈពិទូ បានបង្ហោះឡើង កាលពីយប់មិញនេះ
រូបភាព លោក ថៃ នរៈពិទូ និងភរិយា

កំណត់ត្រាខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា មាន Account Facebook មួយដែលមានឈ្មោះថា Vandy Prum បានចេញមុខបកអាក្រាតចំៗ ទៅលើអតីតសង្សាររបស់តារាចម្រៀង វ៉ាន់ នីឡា គឺលោក កុយ សិទ្ធិសក្តិ ដែលមានឋានៈជាមន្ត្រី ប៉ូលីសពាក់ស័ក្តិ៤កន្លះ បំរើការងារនៅអគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ ថាបានជំពាក់ប្រាក់ចំនួន៣រយ ដុល្លារ មិនព្រមសង ដោយបុគ្គលរូបនេះ បានគេចវេសរហូត ធ្វើឲ្យម្ចាស់ Facebook ខាងលើទ្រាំលែងបាន ក៏ទម្លាយចេញតែម្ដង។

មិនយូរប៉ុន្មាន ម្ចាស់ហ្វេសប៊ុក Vandy Prum នេះដដែល ក៏បានបង្ហោះសារជាសំលេងហ្វេសប៊ុក ពីការឆ្លើយឆ្លងគ្នា រវាងរូបលោក និង លោកកុយ សិទ្ធសក្តិ ម្តងទៀត ដើម្បីបញ្ជាក់ថាគ្រប់យ៉ាង ដែលរូបលោក បានសរសេរក្នុងហ្វេសប៊ុក សុទ្ធតែជារឿងពិត មិនមែនរូបលោកចេះតែចោទ អតីតសង្សារ វ៉ាន់ នីឡា ដោយគ្មានភស្តុតាងនោះទេ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ ស្រាប់តែលេច រឿងបោកប្រាស់រថយន្តគេមួយ​គ្រឿង​ទៀត​ ស្រ​បពេលលោក គុយ សិទ្ធិសក្តិ បានលក់ឲ្យភាគីម្ខាងទៀត តែបែរជាប្រែក្រឡា​ស់​ យករថ​យន្ត​ទៅវិញ ថែមទាំងមិនប្រគល់ប្រាក់ថ្លៃទិញរថយន្ត មកឲ្យម្ចាស់ដើមគេវិញឡើយ។ នៅលើ Account Facebook បុរសម្នាក់ដែលមានឈ្មោះថា «Sim Sotheara» បានសរសេរបង្ហោះ​ភា្ជប់ជាមួយរូបថត​ថា «គុយ សិទ្ធិស័ក្តិ នេះបានលក់រថយន្តម៉ាក Hummer ឲ្យខ្ញុំក្នុងតម្លៃ៨ពាន់​ដុ​ល្លារ ក្រោយពីលក់រថយន្តឲ្យបានខ្ញុំ ចំនួន១០ថ្ងៃ បន្ទាប់មក គុយ សិទ្ធិស័ក្តិ បានប្រាប់ថា ម្តាយវាសុំលោះយកឡានទៅវិញ»។

ប្រភពខាងលើបានបន្តថា «បន្ទាប់មក ខ្ញុំក៏យល់ព្រមហើយបើកឡាន យកទៅឲ្យវាដល់ផ្ទះ​រួចក៏ជួបម្តាយវា ហើយម្តាយវាក៏សុំខ្ញុំឲ្យយក​ឡានចូលផ្ទះ ប្រាប់ថា កុំឲ្យអ្នកជិតខាងដឹង​ខ្មាស់គេ ហើយ​ភ្លាមនោះ គុយ សិទ្ធិស័ក្តិ បានគេចខ្លួនចេញពីផ្ទះ ហើយម្តាយគេក៏បិទទ្វារមិន​បានប្រគ​ល់​លុយឲ្យខ្ញុំទេ។ នេះប្រហែលវាអាងឪពុកវាឧត្តមសេនីយ៍ នៅក្រសួងមហាផ្ទៃ បានជាហ៊ានដើរបោកប្រាស់គេ គ្រប់គ្នាបែបនេះ។ សំណុំរឿងនេះ ខ្ញុំបានប្តឹងទៅសាលាដំបូងរាជធានី​ភ្នំពេញ​ហើយ!»៕

រូបភាព វ៉ាន់ នីឡា កាលនៅល្អូកល្អើនជាមួយនឹង លោក កុយ សិទ្ធសក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ នរៈពិទូ