កាលពីសប្តាហ៍មុនកន្លងទៅនេះ មនុស្សទាំងអស់ជុំវិញពិភពលោក បានរួមគ្នាអបអរសាទរ ក្រោយពីបានឮដំណឹងថាការទទួលទាន Pasta មិនបណ្តាលឱ្យកើតជម្ងឺធាត់ ឬជម្ងឺលើសជាតិខ្លាញ់។ ការអបអរនេះ បានធ្វើឡើងបន្ទាប់ពីការសិក្សា បានរកឃើញថា មានជនជាតិអ៊ីតាលីជាង ២៣,000នាក់ ដែលបានបរិភោគ Pasta ជាប្រចាំមានរូបរាង កាយស្រស់ស្អាត និងមានទំហំចង្កេះតូចល្អជាងអ្នក ដែលបានបរិភោគ Pasta នៅក្នុង បរិមាណតិចតួច។ នេះមានន័យថា Pasta គឺមិនបានផ្តល់ផលប៉ះពាល់ដល់ការឡើង ទម្ងន់នៃរាងកាយ ឬប៉ះពាល់ដល់សុខភាពនោះទេ ព្រោះតាមការពិតអ្នកដែលតែង យល់ថា ការនិយមទទួលទាន Pasta អាចនាំឱ្យមានជម្ងឺធាត់ ឬមានជាតិខ្លាញ់លើស ចំនួន ពួកគេគ្រាន់តែមានគំនិត គិតឃើញតៗគ្នាតែប៉ុណ្ណោះ គឺមិនទាន់មានការសិក្សា ស្រាវជ្រាវជាក់លាក់ណាមួយ ត្រូវបានបង្ហាញឱ្យឃើញពីការពិតនៅ ពីក្រោយរឿង នេះនៅឡើយទេ។

ជាធម្មតាពួកអឺរ៉ុបរួមបញ្ចូលទាំង ពួកជនជាតិអ៊ីតាលីផងបានបរិភោគ Pasta តិចជាងពួកជនជាតិអាមេរិក (បើគិតជាមធ្យមគឺ៨៥ក្រាម) ហេតុដូច្នេះបានជានៅក្នុងសហរដ្ឋ អាមេរិក មានមនុស្សកំពុងញ៉ាំ Pasta ជាច្រើននាក់ និងកាន់តែច្រើនឡើងពីមួយឆ្នាំទៅ មួយឆ្នាំទៅមួយឆ្នាំ ទាំងនៅក្នុងភោជនីយដ្ឋានទូទៅ និងនៅតាមផ្ទះក្តី។ ចំណុចនេះគឺ ព្រោះពួកជនជាតិអាមេរិក យល់ថាការបន្តបរិភោគ Pasta មិនទទួលបានជាតិខ្លាញ់ច្រើនណាស់ណាទេ ប៉ុន្តែគឺវាទទួលបាននូវសុខភាពល្អទៅវិញ ព្រោះនៅក្នុង Pasta មានលាយ ជាមួយបន្លែ គ្រាប់ធញ្ញជាតិ និងគ្រឿងទេសប្រភេទល្អៗជាច្រើនដែលសុទ្ធសឹងតែ ជំនួយដល់សុខភាពទាំងអស់ លើកលែងតែអ្នកដែលធ្លាប់បរិភោគអាហារនេះផ្ទាល់ ដោយគ្មានលាយជាមួយរបស់អ្វីផ្សេងទៀតសោះ ទើបបណ្តាលឱ្យមានបញ្ហាសុខភាព កើតឡើងជាបន្តបន្ទាប់ចំពោះខ្លួនពួកគេជាញឹកញាប់។

ដូច្នេះសរុបមក អ្នកដែលនិយមចូលចិត្តញ៉ាំ Pasta តទៅនេះគឺឈប់ខ្វាយខ្វល់ព្រួយ បារម្មណ៍ទៀតហើយ ព្រោះពឹងលើបន្លែ គ្រាប់ធញ្ញជាតិ ត្រីសាច់ ឬគ្រឿងផ្សំនានា ដែលបានផ្សំលាយជាមួយ Pasta បន្ថែមនោះនឹងជួយឱ្យអ្នកបរិភោគ បានទទួលនូវ ប្រូតេអ៉ីន ជាតិសរសៃ រួមបញ្ចូលគ្នាជាមួយវីតាមីនជាច្រើនមុខទៀត ជាជំនួយដើម្បី ទប់ស្កាត់ការឡើងទម្ងន់ និងកាត់បន្ថយជាតិខ្លាញ់ផ្សេងៗបានយ៉ាងល្អ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]