ភ្នំពេញៈ ជាថ្មីម្ដងទៀត សម្រាប់តារាចម្រៀង លេចធ្លោជាងគេនៅផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី កំពុងរងនូវពាក្យចចាមអារ៉ាម លេចចេញពីមាត់មួយទៅមាត់មួយថា ការបាត់មុខអស់រយៈពេល ជាច្រើនខែ មកនេះ នាងកំពុងសម្ងំមានផ្ទៃពោះ ហើយក៏មិនបានទៅរៀនកែសម្ផស្ស នៅសឹង្ហបុរី ស្រមតាមការអះអាង របស់នាងកន្លងមកដែរ ។

ស្ងាត់ៗស្រាប់តែបាត់វត្តមានរបស់តារាស្រីល្បីឈ្មោះរាប់ឆ្នាំ សុខ ពិសី ពីសង្វៀនសិល្បៈ និង ជាការបាត់ឱកាស បាត់បង់តំណែងជាច្រើន ក្នុងផលិតកម្ម សាន់ដេ ដែលធ្វើឲ្យមានមន្ទិលសង្ស័យ ពីសំណាក់មហាជន និងបាន ចោទជាសំណួរថា បើសុខពិសី ទៅរៀនកែសម្ផស្សនៅសឹង្ហបុរីពិតមែន ហេតុអ្វីនាងមិនចេញ មុខអះអាងជា សាធារណៈខ្លួនឯង ? ម៉្ដេចមានតែអ្នកអះអាងជំនូស ?

ជាការពិតចំណូលបានមកពីការងារសិល្បៈពិតជាបានធ្វើឲ្យ សុខ ពិសី មានជីវភាពធូរធា ដោយក្នុងរដូវចេញ ច្រៀងតាមខេត្តម្តងៗ នាងអាចប្រមូលលុយបានរាប់ម៉ឺនដុល្លារនៅក្នុងដៃ ខណៈទីផ្សាររបស់នាងនៅ មាន កម្រិតខ្ពស់រាល់ពេលប្រគំតន្ត្រី ម្តងៗ ។ តើការទៅរៀនជំនាញកែសម្ផស្សរបស់សុខ ពិសី អាចជួយអ្វីដល់ នាងបានខ្លះ ព្រោះនាងត្រូវចំណាយលុយរាប់ម៉ឺនដុល្លារ និងចំណាយពេលវេលាជាច្រើនខែ ដើម្បីស្រូបយក ចំណេះវិជ្ជានេះ ហើយតើត្រូវចំណាយពេលវេលាប៉ុន្មានឆ្នាំទៀត ទើបសុខ ពិសី អាចទាញចំណូលបានវិញ ពីការងារកែសម្ផស្សនេះ?

បន្ទាប់ពីមានការលេចឮថា នាងបានពន្យាពេល រហូតដល់ដំណាច់ឆ្នាំ២០១២ ទើបនាងចេញមុខជាសាធារណៈ នឹងចូលប្រឡូកក្នុងការងារសិល្បៈវិញ ថ្មីៗនេះសម្រាប់ជីវិតឯកជនរបស់ សុខ ពិសី កំពុងតែទទួលរងនូវពាក្យ ចចាមអារ៉ាមបោកបក់មកលើនាង ដោយលេចឮថា សុខ ពិសី កំពុង មានផ្ទៃពោះ និងសម្ងំថែរក្សាសុខភាព នៅក្នុងប្រទេសកម្ពុជានេះទេ ពោលគឺនៅក្នុងគេហដ្ឋានរបស់នាងម្តុំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ស្របនឹងការលេចឮនេះ គេនៅចាំបានថា កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១២ សុខ ពិសី បានបង្ហាញខ្លួន ដូចអំពិលអំពែក ហើយត្រូវបានគេប្រទះឃើញនាង នៅម្តុំស្តុបបូកគោ ដោយនាងបានជិះរថយន្តម៉ាក Ranger Rover ពណ៌ខ្មៅ និងពាក់វ៉ែនតាពណ៍ខ្មៅ ហើយត្រូវគេស្គាល់ច្បាស់ថា ជាស្រីស្រស់ សុខ ពិសី។

ការធ្លាយចេញ នូវព័ត៌មាន ជាបន្តបន្ទាប់នេះ កន្លងមកត្រូវបានលោក ឡាយ សុខចំរើន អ្នកគ្រប់គ្រងទូទៅ ប្រចាំក្នុងផលិតកម្មសាន់ដេ ធ្លាប់បានអះអាងថា ការរំលេចឲ្យឃើញវត្តមាននាងនៅក្នុងប្រទេសកម្ពុជា គឺដោយសារតែនាងមកលេងបងប្អូនម្តងម្កាល ក្រោយពីការសម្រាកសិក្សាជំនាញកែសម្ផស្ស នៅសឹង្ហបុរី ដោយតម្រូវឲ្យនាងជិះយន្តហោះបោះពួយមកស្រុកខ្មែរ ពីរឬបីថ្ងៃ ។

ម្យ៉ាងវិញទៀត សុខ ពិសី នៅតែជាតារាចម្រៀង ប្រចាំក្នុងផលិតកម្ម សាន់ដេ ដដែល ហើយផលិតកម្មមួយនេះ នៅតែមានសិទ្ធិអំណាច ក្នុងគ្រប់គ្រងលើរូបនាង ។

មួយវិញទៀត សុខ ពិសី ត្រូវបានគេដឹងថា ច្បាប់ដែលនាងបានស្នើរសុំឈប់សម្រាក ក្នុងរយៈពេល៣ខែពី ផលិតកម្ម គឺត្រូវបានហួសពេលទៅហើយ តើផលិតកម្ម ត្រូវធ្វើបែបណាចំពោះតារាចម្រៀងរូបនេះ ប្រសិនបើនាង នៅតែបន្តបាត់មុខ និងមិនមក សុំបន្តច្បាប់ឈប់សម្រាកជាថ្មី ?

ទោះបីជាយ៉ាងណាដំណឹងចុងក្រោយ នៃការលេចឮពាក្យចចាមអារ៉ាម ពីពួកមាត់ចាបមាត់ព្រាប នាពេលនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺបញ្ជាក់ណាមួយ ពី សុខ ពិសី បានទេ ខណៈដែលលេខ ទូរស័ព្ទរបស់នាង ចំនួន៤ខ្សែ ដែលធ្លាប់ប្រើត្រូវបានបិទ ។

យ៉ាងណាមិញ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹងរង់ចាំ ការចេញមុខបំភ្លឺណាមួយពីសុខ ពិសី ដោយក្តីរីករាយ ដើម្បីឲ្យមហាជន ក៏ដូចជាទស្សនិកជន អស់មន្ទិលសង្ស័យ ចំពោះរឿងលេចឮខាងលើនេះ និងបន្តការគាំទ្រ នាងតទៅទៀត ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី