វាជារឿងកម្រដែលនារីម្នាក់ភ្ជង់កាំបិតគំរាម បុរសម្នាក់ឱ្យរួមភេទលើរូបនាងដែលនារីនោះមានទាំងមុខមាត់ស្អាត បាត ។បុរសអ្នករត់តាក់ស៊ីជនជាតិរូម៉ានីម្នាក់ ក្លាយជាជនរងគ្រោះដោយសារយុវនារីម្នាក់ដែលប្រើកាំបិតគំរាមឱ្យ រួមភេទជាមួយនាង ។ នារីរូបនោះចម្លែកណាស់ មានភិនភាគដូចតារាភាពយន្តអាមេរិកនាងអេនជេលីណា ជូលី ដោយនាងបានបញ្ជាបុរសនោះឱ្យដេកជាមួយនាង ហើយឱ្យអនុវត្តការរួមភេទប្រើមាត់ ។

បុរសឈ្មោះនីកូឡាអេ ស្តាន់នោះជាបុរសមាឌធំអាយុ៣០ឆ្នាំ ។ បើមើលទៅរូបគេពុំនឹកស្មានដល់សោះថា អាចត្រូវស្ត្រីម្នាក់គំរាមឱ្យរួមភេទឡើយ ម្យ៉ាងទៀតគេគ្រាន់តែជាអ្នករត់តាក់ស៊ីម្នាក់ប៉ុណ្ណោះ ។ ក៏ប៉ុន្តែលើលោកនេះពិតជាមានរឿងចម្លែកច្រើនណាស់ ។ ពីដំបូងគេនឹកថា នោះគ្រាន់តែជាការនិយាយលេងសើច ក៏ប៉ុន្តែពេលលោកនីកូឡាអេ រាយការណ៍ដល់ប៉ូលិសរូម៉ានីថា នារីម្នាក់កាន់កាំបិតមួយ ហើយចាប់បង្ខំគាត់ឱ្យដោះសម្លៀកបំពាក់ចេញ និងដេកជាមួយនាង ទើបគេមានការចាប់អារម្មណ៍ខ្លាំង ។ បុរសមានប្រពន្ធ និងមានកូន៣នាក់រូបនោះ បានបដិសេធយ៉ាងម៉ឺងម៉ាត់ពេលនាងលូមី នីតា ប៉េរី ចូអេមានមុខមាត់ដូចនាងជូលីសុំគេឱ្យរួមភេទជាមួយនាង ។

បុរសនេះរៀបរាប់ថា រូបគេត្រូវនាងភ្ជង់កាំបិតគំរាមត្រង់បំពង់ក ។ នារីនេះបាននាំគេទៅកាន់ចង្ក្រានបាយមួយ ហើយនាងនិយាយប្រាប់គេថា ត្រូវតែរួមភេទជាមួយនាង ។ បុរសត្រូវនារីចាប់រំលោភបន្តថា នារីនោះខឹងដូចឆ្កួតពេលគេបដិសេធ ព្រោះនាងថា ពុំទម្លាប់ឱ្យនរណានិយាយថា ទេចំពោះនាងឡើយ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ