ភ្នំពេញ៖ កាលពីម្សិលមិញប្រិយមិត្ត ប្រហែលបានជ្រាបរួចខ្លះមកហើយ មានម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Vandy Prum បានបកអាក្រាត ពីអតីតសង្សារ វ៉ាន់ នីឡា លោក កុយ សិទ្ធសក្តិ មានឋានៈជាមន្រ្តីប៉ូលីសពាក់ស័ក្តិ៤កន្លះ ដែលខ្ចីលុយគេ ហើយមិនព្រមសង។

បន្ទាប់ពីរឿងរ៉ាវនេះ ត្រូវបានល្បីសាយភាយពេញបណ្តាញសង្គមរួចមក កាលពីម្សិលមិញនេះ ម្ចាស់ Vandy Prum ដដែល ក៏បានបង្ហោះសារជាសំលេងហ្វេសប៊ុក ពីការឆ្លើយឆ្លងគ្នា រវាងរូបលោក និង លោកកុយ សិទ្ធសក្តិ ម្តងទៀត ដើម្បីបញ្ជាក់ថាគ្រប់យ៉ាង ដែលរូបលោក បានសរសេរក្នុងហ្វេសប៊ុក សុទ្ធតែជារឿងពិត មិនមែនរូបលោកចេះតែចោទ អតីតសង្សារ វ៉ាន់ នីឡា ដោយគ្មានភស្តុតាងនោះទេ។ 

បើតាមការស្តាប់សារសំលេង របស់ម្ចាស់ Vandy Prum បានបង្ហាញថា លោក កុយ សិទ្ធសក្តិ បានជំពាក់លុយគេ យូរខែណាស់មកហើយ ហើយរូបលោក ក៏ព្យាយាមសុំពន្យារពេល រកលេសថា ម្តងថ្ងៃនេះម្តងថ្ងៃនោះ។ រហូតដល់ម្ចាស់ហ្វេសប៊ុក Vandy Prum អត់ទ្រាំមិនបាន រហូតសម្រេចចិត្តបង្ហោះសារសំលេងក្នុងហ្វេសប៊ុក ជាសារធាណៈតែម្តង។

រហូតដល់ពេលនេះ អ្នកលេងបណ្តាញសង្គម មិនទាន់ឃើញ លោកកុយ សិទ្ធសក្តិ ចេញមុខបកស្រាយ ពីរឿងរ៉ាវខ្ចីលុយគេមិនសងនោះទេ ដែលហាក់ដូចជាស្ងប់ស្ងាត់នៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណា មហាជនសង្ឃឹមថា រូបលោកនឹងហ៊ានដោះស្រាយ ក្នុងរឿងមួយនេះឲ្យចប់ផងដែរ ព្រោះនេះជាកិត្តិយស និងមុខមាត់របស់លោកផ្ទាល់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?  

អតីតសង្សារ កញ្ញា វ៉ាន់ នីឡា

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា មាន Account Facebook មួយដែលមានឈ្មោះថា Vandy Prum បានចេញមុខបកអាក្រាតចំៗ ទៅលើអតីតសង្សាររបស់តារាចម្រៀង វ៉ាន់ នីឡា គឺលោក កុយ សិទ្ធិសក្តិ ដែលមានឋានៈជាមន្ត្រី ប៉ូលីសពាក់ស័ក្តិ៤កន្លះ បំរើការងារនៅអគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ ថាបានជំពាក់ប្រាក់ចំនួន៣រយ ដុល្លារ មិនព្រមសង ដោយបុគ្គលរូបនេះ បានគេចវេសរហូត ធ្វើឲ្យម្ចាស់ Facebook ខាងលើទ្រាំលែងបាន ក៏ទម្លាយចេញតែម្ដង។

ម្ចាស់ Facebook ឈ្មោះ Vandy Prum បានសរសេរថា «លោក គុយ សិទ្ធិសិក្តិ ( fb name Sitthisak Sky ) មន្ត្រី ប៉ូលិសពាក់ស័ក្តិ៤កន្លះ បំរើការងារនៅអគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ ដែលត្រូវជាកូនលោក ឧត្តមសេនីយឯក គុយ ប៊ុនសន អតីតអគ្គពន្ធនាគារ ហើយគ្រប់គ្នាក៏ស្គាល់ថា ជាអតីតសង្សារ កញ្ញា វ៉ាន់ នីឡា កំពុងមានបញ្ហារឿងបង្ហោះរូបអាក្រាត រកមុខអ្នកបង្ហោះមិនទាន់ឃើញ! បានខ្ចីលុយពីខ្ញុំ ចំនួន៣០០ដុល្លារ តាំងពីថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៥ ហើយសន្យាថា សង ម្តងថ្ងៃនេះម្តងថ្ងៃនោះ ដោយគេចវេសមិនចង់សង រហូតដល់ឥឡូវ ហើយក៏មានមនុស្សជាច្រើននាក់ ប្រាប់មកខ្ញុំថា លោក គុយ សិទ្ធិសក្តិ ក៏បានខ្ចីលុយពីពួកគាត់ ហើយបានសន្យា សងម្តងថ្ងៃនេះម្តងថ្ងៃនោះ ដូចគ្នាដែរ!»។

ម្ចាស់Facebook ដដែល បានសរសេរបន្ថែមទៀតថា «ដោយការយោគយល់ ទើបខ្ញុំចេះតែពន្យាពេលឲ្យរហូត តែពេលនេះ គឺទ្រាំនឹងការកុហកលែងបានហើយ.. វាពិតជាគួរឲ្យអស់សំណើចណាស់ ដែលថ្នាក់ដល់ទៅកូនលោកឧត្តមសេនីយ ហើយ មើលទៅរស់នៅក្នុងភាពហ៊ឺហារ ប៉ុន្តែបែរជារកលុយ៣០០ដុល្លារ សងមិនបាន ដល់ថ្នាក់ប្រាប់ថា ដើប្រមូលលុយ និងចងការប្រាក់គេមិនទាន់បាន។ សូម Share ឲ្យបានគ្រប់គ្នា ដើម្បីឲ្យភ្ញាក់ខ្លួន ឆាប់យកលុយមកសង និងឈប់ធ្វើបែបនេះទៀត !!! Please share it !»។

ទោះបីជាយ៉ាងណា គេនៅមិនឃើញការបញ្ចេញប្រតិកម្ម ពីសំណាក់អតីតសង្សារតារាចម្រៀង វ៉ាន់ នីឡា គឺលោក គុយ សិទ្ធិសក្តិ នៅឡើយទេ រហូតមកដល់ពេលនេះ ខណៈដែលរូមលោក ក៏កំពុងតែជាប់មន្ទិលសង្ស័យថា បានទម្លាយរូបស្រាតរបស់ វ៉ាន់ នីឡា នាពេលកន្លងមកផងដែរ ។ ជាមួយគ្នានេះ កញ្ញា វ៉ាន់ នីឡា ក៏បានដាក់ពាក្យប្ដឹងជនអនាមិក ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះទង្វើអសីលធម៌នេះទៀតផង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា